Insurance

728x90

គណៈកម្មការទី១០សភាត្រៀមចុះអង្កេតភាពមិនប្រក្រតីនៅពន្ធដារខេត្តព្រះសីហនុ

ព្រះសីហនុ៖ ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ឬហៅថា គណៈកម្មការទី១០ ត្រៀមចុះស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃការកិបកេងតម្លៃបង់ពន្ធចូលរដ្ឋដែលកើតមាននៅក្នុងស្ថាប័នសាខាពន្ធដារ ខេត្តព្រះសីហនុ នៅពេលខាងមុខ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ចាស់អាជីវកម្ម ឬផ្នែកពាក់ព័ន្ធមួយចំនួនក្នុងខេត្តនេះ។ ប៉ុន្តែប្រធានដឹកនាំស្ថាប័នសាខាពន្ធដារខេត្តនេះ បដិសេធថា ស្ថាប័នខ្លួនមិនបានប្រព្រឹត្តកំហុសឆ្គង ប្រាសចាកពីច្បាប់កំណត់នោះទេ ហើយថា បើមានមន្ត្រីខ្លួនប្រព្រឹត្តកំហុសឆ្គងដូចការចោទមែននោះ ស្នើឲ្យម្ចាស់អាជីវកម្ម ឬអាជីវករនានា ត្រូវជួយកត់ឈ្មោះមន្ត្រីប្រព្រឹត្តកំហុសឆ្គងទាំងនោះ ផ្ដល់ជូនរូបលោកដើម្បីមានវិធានការតាមផ្លូវច្បាប់។

ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា ត្រៀមដឹកនាំប្រតិភូចុះស៊ើបអង្កេតទៅលើការគ្រប់គ្រងពន្ធដារ ឬចំណូលពន្ធចូលរដ្ឋនៅក្នុងស្ថាប័នសាខាពន្ធដារខេត្តព្រះសីហនុ ជាបន្តទៀតនៅពេលទទួលបានព័ត៌មានពិតប្រាកដពីប្រជាពលរដ្ឋ ឬម្ចាស់អាជីវកម្មនានា ដាក់ពាក្យបណ្ដឹងមកកាន់ស្ថាប័ននេះនៅពេលខាងមុខ។

សារព្រមានចុះស៊ើបអង្កេតនេះ កើតឡើងក្រោយប្រតិភូគណៈកម្មការទី១០ នៃរដ្ឋសភា បានបញ្ចប់បេសកកម្មចុះអង្កេត និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងពិនិត្យសកម្មភាពគ្រប់គ្រង ឬការប្រមូលពន្ធនៅស្ថាប័នកំពង់ផែស្វយ័តក្រុងព្រះសីហនុ សាខាគយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត កាលពីថ្ងៃទី២៧ ខែមករា រួចមក។

ទោះជាបែបនេះក្ដី ប្រធានគណៈកម្មការទី១០ រដ្ឋសភា លោក ហូរ វ៉ាន់ មិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់ទេ ដោយរង់ចាំប្រមូលបានព័ត៌មានពិតឲ្យបានត្រឹមត្រូវជាមុនសិន៕


aa


http://ift.tt/1JKb1vi
គណៈកម្មការទី១០សភាត្រៀមចុះអង្កេតភាពមិនប្រក្រតីនៅពន្ធដារខេត្តព្រះសីហនុ គណៈកម្មការទី១០សភាត្រៀមចុះអង្កេតភាពមិនប្រក្រតីនៅពន្ធដារខេត្តព្រះសីហនុ Reviewed by yim PH on 9:33 AM Rating: 5

Entertainment

ads
Powered by Blogger.