រថយន្ដធុនធំ បុកភ្ញៀវ រៀបហូបការ នៅស្រុកសង្កែ ស្លាប់ និងរបួស៤នាក់
បាត់ដំបង ៖ រថយន្ដហ៊ីយ៉ាន់ដាយ មួយគ្រឿង បានបើកបុកភ្ញៀវរៀបចូលហូបការ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ លេខ៥ ក្នុងស្រុកសង្កែ ខេត្ដបាត់ដំបង បណ្ដាលឱ្យស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅខេត្ដបាត់ដំបង លោក សាមឺឌី បានបញ្ជាក់ថា ជនរងគ្រោះ ដែលស្លាប់ គឺជាបងប្អូនម្ចាស់ដើមការ រីឯស្ដ្រី រងរបួសធ្ងន់ ជាម្ចាស់ដើមការតែម្ដង ។
តាមភ្នាក់ងារដដែល មុនពេលកើតហេតុ រថយន្ដធុនធំ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3967 បង្ក បានធ្វើដំណើរក្នុងទិសដៅពីខេត្ដ បាត់ដំបង មកកាន់រាជធានីភ្នំពេញ លុះដល់ ចំណុចខាងលើ មានរោងការមួយកន្លែងនៅ ជាប់ផ្លូវ ស្រាប់តែរថយន្ដគេចពីរថយន្ដផ្សេង ទៀត បុកភ្ញៀវកិតិ្តយស កំពុងឈរមុខរោងការ ត្រៀមចូលហូប បណ្ដាលឱ្យស្លាប់ និងរបួសតែម្ដង ។
យ៉ាងណាក៏ដោយ មិនទាន់ដឹងពីព័ត៌មាន លំអិតនៃគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយនេះឡើយ។
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1Bz7R9U
via IFTTT