ស្រីស្អាតម្នាក់ជាប់ចោទធ្វើជំនួញគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់ ត្រូវចាប់ខ្លួន
ខេត្តរតនគិរី៖ ស្ត្រីជាជនសង្ស័យម្នាក់ក្នុងសកម្មការជួញដូរ និងចែកចាយគ្រឿងញៀនត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត សហការ និងកម្លាំងកងរាជអាវុធក្រុងបានលុង ដែលដឹកនាំដោយលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង១២និង០០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមការអោយដឹងពីមន្ត្រីកងរាជអាវុធហត្ថបានអោយដឹងថា ស្រីស្អាតដែលឃាត់ខ្លួននោះមានឈ្មោះ ទេស ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជុំកើតហេតុខាងលើ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកស៊ីរ៉ូស ចំនួន១គ្រឿង ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៧កញ្ចប់ស្មើ នឹង២,២៨០ក្រាម ថង់ច្រកថ្នាំញៀន៣ដុំ ជញ្ជីងថ្លឹងចំនួន២ ទូរស័ព្ទដៃចំនួន១គ្រឿង និងម៉ាស៊ីថតចំនួន១គ្រឿង។
មន្ត្រីដដែលបានបន្តទៀតថា មុននឹងឈានទៅធ្វើការបង្ក្រាបជនសង្ស័យខាងលើបានសម្រេចនោះ ដោយមានកម្លាំងភ្នាក់ងារសម្ងាត់តាមដានអស់រយៈពេល៣ថ្ងៃទើបកំណត់មុខសញ្ញារហូតឈានដល់ចាប់ខ្លួននោះ។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបែបបទដើម្បីបញ្ជូនទៅកាន់ សាលាដំបូងខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នេះដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ ដោយលី វណ្ណៈ