Insurance

728x90

មនុស្ស​៤​នាក់រ​ងរ​បូស​ ដោយសារ​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ ត្រូវ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ បុក ចំ​ពីមុខ​ពេញទំហឹង

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ប្រភេទ​២​កឹ​ប បុក​ម៉ូតូ​រ៉ឺម៉ក​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស​គ្នា ហើយ​រថយន្ត​បង្ករ​បានគេច​បាត់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦​និង​៥៥​នាទី​យប់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត​មុខ​សាលា​នយោបាយ ស្ថិតក្នុង ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​


សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយ​ថា​៖ ជនរងគ្រោះ​ទាំង​៤​នាក់​មាន​៖ ១.​ឈ្មោះ ឯក ដា​រ៉ា​ម អាយុ​១៨​ឆ្នាំមាន​ទីលំនៅ ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង របួស​បាក់ដៃ​ឆ្វេង និង​ជើង​ស្តាំ​ធ្ងន់ ឈ្មោះ​នេះ​ជា​អ្នកបើក​ម៉ូតូ​អូស​រ៉ឺម៉ក ២.​ឈ្មោះ​ផន វីរៈ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង របួសធ្ងន់ ៣.​ឈ្មោះ ហង្ស ចំរើន អាយុ ១៩​ឆ្នាំ និង​៤​ឈ្មោះ ពុំ សារ៉ាត់ អាយុ​១៨​ឆ្នាំ ទាំង​២​នាក់​នៅ​ស្រុក​កំពង់លែង រងរបួស​ស្រាល ។ ពួកគេ​ទាំង​៤​នាក់​ជិះ​ម៉ូតូ​អូស​រ៉ឺម៉ក ម៉ាក​ឌ្រី​ម ១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1AV-2663 ចំណែក​ភាគី​រថយន្ត​បង្ក​ដែល​គេចខ្លួនបាត់​ដោយ​បន្សល់ទុក​រថយន្ត​ប្រភេទ​២​កឹ​ប ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​.7088 នៅនឹងកន្លែង​កើតហេតុ​។​ ​ ​


​ប្រភព​ដដែល​បាន​បន្តថា​៖ មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​នាក់​បាន​ជិៈ​ម៉ូតូ​សណ្តោង​ម៉ក ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង ស្រាប់​មកដល់​ចំណុចកើតហេតុ​មាន​រថយន្ត ខាងលើ​បើក​មកពី​ជើង​ទៅ​ត្បូង​ ​ក្នុង​ទិស​ច្រាស់​គ្នា បាន​បុក​ម៉ូតូ​ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ខ្ទេច​ម៉ូតូ​មួយ​កំណាត់​មុខ​និង​មនុ​ស្សទាំង​៤​នាក់​រួមទាំង​អ្នកបើកបរ​ម៉ូតូ​ផង​បាន​រងរបួស​ធ្ងន់ និង​ស្រាលរ​ណូ​ក​រណែល​លើ​ថ្នល់ ចំណែក​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​បាន​បើក​គេច​ទៅ​ទិស​ខាងត្បូង​បាត់ទៅ ។ ​ ​


​ជនរងគ្រោះ​ទាំង​៤​នាក់ ត្រូវបាន​មន្ត្រីនគរបាល​ខេត្ត ហៅ​រថយន្ត​សង្គ្រោះ ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្ត​ ​ចំណែក​ម៉ូតូ និង​រ៉ឺម៉ក​ត្រូវបាន​ដឹក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ក្រុង​កំពង់ឆ្នាំង​ដើម្បី​រង់ចាំ​ ​ការស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក​អោយមក​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ប៉ុន្តែ​ប្រហែលជា​ពិត​បាក​រក​បន្តិច​ហើយ បើ​គេ​មិន​ចង់​ទទួលខុសត្រូវ​នោះ​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-01156 KA-67KC KA-01158



មនុស្ស​៤​នាក់រ​ងរ​បូស​ ដោយសារ​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ ត្រូវ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ បុក ចំ​ពីមុខ​ពេញទំហឹង មនុស្ស​៤​នាក់រ​ងរ​បូស​ ដោយសារ​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ ត្រូវ​រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ បុក ចំ​ពីមុខ​ពេញទំហឹង Reviewed by yim PH on 2:43 PM Rating: 5
Powered by Blogger.