រយៈពេល១ម៉ោង គ្រោះថ្នាក់ចរាចរណ៍កើនឡើងដោយឡែកពីគ្នាពីរករណី គឺរថយន្តបុក ម៉ូតូពេញទំហឹងដូចគ្នា មនុស្សប្រុស២នាក់រងរបួសធ្ងន់ធ្ងរ
ខេត្តកំពង់ឆ្នាំង៖ ក្នុងរយៈ ពេល១ម៉ោងមនុ្សប្រុស២នាក់ បានរងរបួសធ្ងន់ធ្ងរ នៅក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ដូចគ្នារថយន្តបុកម៉ូតូ ដែលបានកើតឡើងនៅផ្សារដើមគរ សង្កាត់ប្អេរនៅ ម៉ោង៥ និង១៥នាទី និងករណីទីមួយផ្សេងទៀតកើតឡើងនៅមុខវិទ្យាល័យព្រះបាទសុរាម្រឹត វេលាម៉ោង៦និង១៥នាទីព្រលប់ៗថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ ករណីទី១បុរសរងគ្រោះឈ្មោះ ខាត់ សាវុធ អាយុ៣៧ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ជិះម៉ូតូគ្រីសអង្គរពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង1A3174 ចេញពីស៊ីការបើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿន យ៉ាងលឿន ដល់ចំណុចកើតហេតុមុខឃ្លាំងលក់គ្រឿងសំណង់ផ្សារដើមគរ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក៏ត្រូវរថយន្តស្ទួចពាក់ស្លាកលេខ កំពង់ឆ្នាំង3A- 0459 បុកពេញទំហឹងតែម្តង បណ្តាលអោយជនរងគ្រោះរបួសធ្ងន់ បែកក្បាល២កន្លែង និងបាក់ឆ្អឹង ត្រកៀក។
ករណីទី២យុវជនឈ្មោះ វន វេន អាយុ២៤ឆ្នាំ របួសធ្ងន់ធ្ងរ ជិះពីក្រោយអ្នក បើកម៉ូតូរបស់គេម៉ាកស្មះរឺវ៉ូពណ៌ខ្មៅអត់ស្លាកលេខ ឈ្មោះ ឈិន ហៀង អាយុ២២ឆ្នាំ របួសស្រាល រស់នៅភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ត្រូវបានរថយន្ត១គ្រឿងម៉ាកលុចសីស៣០០បុកពេញទំហឹងនៅមុខវិទ្យាល័យព្រះបាទសុរាម្រឹតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង នៅវេលាម៉ោង៦និង១៥នាទីព្រលប់ ក្នុងទិសដៅច្រាស់គ្នា ដោយរថយន្តរំលោភមកលើចំណែកផ្លូវរបស់ម៉ូតូបណ្តាលអោយគេសន្លប់ស្តូងស្តឹងជាច្រើនម៉ោង ឯរថយន្តបានគេចទៅបាត់ដែលអ្នកបានឃើញប្រាប់សមត្ថកិច្ចអោយដឹងថា៖រថយន្តនោះពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2P-9684។
ជនរងគ្រោះទាំង២នាក់ក្រោយពេលកើតហេតុត្រូវបានគេដឹកបញ្ជូនមកសង្គ្រោះព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ហើយនៅវេលាម៉ោងប្រមាណ១០យប់ ដោយសភាពរបួស ធ្ងន់ធ្ងរជនរងគ្រោះឈ្មោះ ខាត់ សាវុធត្រូវបានមន្ទីរពេទ្យខេត្តបានបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យក្រុងភ្នំពេញ ដើម្បីជួយធ្វើការសង្គ្រោះបន្ត។ លោកគ្រូពេទ្យក្នុងអាគារសង្គ្រោះបន្ទាន់បាននិយាយអោយដឹងថា ជនរងគ្រោះម្នាក់ខាងលើរបួសធ្ងន់ធ្ងន់ណាស់ លទ្ធភាពជួយសង្គ្រោះពិតជាសង្ឃឹមតិចណាស់។
ចំណែកម៉ូតូទាំង២គ្រឿងនៅក្នុងករណីរណីគ្រោះថ្នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចយក មករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ទុកដោះ ស្រាយជាមួយភាគីទាំង៤នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះត្រូវបានគេនិយាយថាមកពីការបើកបរលឿនៗពេកក្នុងទីប្រជុំជន ទើបបង្កអោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូច គ្នាបែប នេះដែលជារឿងគួរតែយល់ដឹង៕ ដោយ រិទ្ធិ ជ័យ