Insurance

728x90

សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ខេត្ត ចុះ​រើរុះ​សម្រាស់​កម្ទេចចោល​រាប់សិប​កន្លែង នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូណ៌

​ ​ខេត្តកំពង់ឆ្នាំង​៖ សម្រាស់​ខុសច្បាប់​រាប់សិប​កន្លែង ក្នុងចំណោម​សម្រាស់​រាប់រយ​កន្លែង របស់​ជនល្មើស​នៅក្នុង តំបន់​អភិរក្ស​ពូជ​ត្រី​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ត្រូវបាន​សមត្ថកិច្ច​ចំរុះ​និង​ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្ត ដឹកនាំ ដោយ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​ខេត្ត​បាន​ចុះ​រុញ​ឈូសឆាយ​និង​រុះរើ​ចោល​ពេញ​មួយ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៥​។​


​ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្ត​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ​បានអោយដឹងថា​៖ ក្រោយពី​លោក ឯក ស៊ុន​រស្មី ព្រះរាជ អាជ្ញា​រង​ខេត្ត​បាន​ចុះមក​ពិនិត្យឃើញ​មាន​សម្រាស់​រាប់រយ​កន្លែង​នៅក្នុង​តំបន់​អភិរក្ស​ឃុំ​កំពង់ព្រះ​គគីរ​រួចមក លោក​ក៏បាន​ស្នើ​សុំអោយ​បំផុស​ចលនា​ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្ត​ចូលរួម​ឈូសឆាយ និង​រុះរើ​បំផ្លាញចោល​ស​ ​ម្រា​ស់ជន​ល្មើស​ទាំងអស់ ពិសេស​នៅក្នុង​តំបន់​អភិរក្ស ហេតុនេះហើយ​ទើប​មាន​ប្រជាពលរដ្ឋ​ចូលរួម​ច្រើន​។​


វត្តមាន​សមត្ថកិច្ច​ចំរុះ​ក្នុង​ប្រតិបត្តិការ​ខាងលើនេះ​ពិនិត្យ​មាន​៖ លោក លី ឡា នាយរង​ខ័​ណ្ឌ លោកនាយ​ ​សង្កាត់ លោកនាយ​ប៉ុស្តិ៍នគរបាល លោក​មេឃុំ លោក​មេភូមិ ប្រជា​ការពារ សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ ស្ម័​គ​ចិត្ត​សរុប​ទាំងអស់គ្នា​មាន​ជាង​៥០​នាក់​បាន​ចូលរួម ដោយ​ប្រើប្រាស់​កាណូត​ធំ​តូច​ចំនួន​១១​គ្រឿង ឯ​ថវិកា​ទិញ​ប្រេង​ចាក់កាណូត គឺ​ប្រជាពលរដ្ឋ​ស្ម័​គ​ចិត្ត​ចេញ​ដោយ​ខ្លួនឯង​គ្មាន​អ្នកណា​ជួយឧបត្ថម្ភ​ពួកគាត់​ឡើយ​។​


​លទ្ធផល​នៃ​ការ​ឈូសឆាយ និង​រុះរើ​សម្រាស់​ចោល​រាប់សិប​កន្លែង ពេញ​មួយ​ថ្ងៃនេះ​សមត្ថកិច្ច​ចំរុះ និង​ប្រជា ពលរដ្ឋ​ស្ម័​គ​ចិត្ត​បានធ្វើ​នៅ​ចំណុច កោះ​រ៉ង ស្ទឹង​ពោធិ ព្រែក​ថ្លាន់ មហាលាភ និង​អន្លុង​ជ្រៃ​។ ដោយឡែក​ ​សម្រាស់ រាប់រយ​កន្លែង​នៅ​ចំណុច​ផ្សេងៗ​មួយចំនួនទៀត លោក លី ឡា នាយរង​ខ​ណ្ឌ័​បានបញ្ជាក់​ថា​នឹង​បន្តធ្វើ​ ​ទាល់តែ​អស់​មិន​ទុកអោយ​សល់​ទៀតឡើយ​។​


​នៅក្នុង​កិច្ច​បង្ក្រាប​បទល្មើស​ដាក់​សម្រាស់​ខុសច្បាប់​ខាងលើនេះ​ប្រជាពលរដ្ឋ​ក៏បាន​ធ្វើការ​រិះគន់​ដល់​សមត្ថកិច្ច​រដ្ឋបាល​ជលផល​ផងដែរ​ថា​៖ កាណូត​ជលផល​ចង​ឈើ​ខ្លី​ពេក ពេល​រុញ​សម្រាស់​ក្នុង​ទឹក​ជ្រៅ​គឺ​បាន​ដោយ តែ កំប៉ោង​លើៗ​តែប៉ុណ្ណោះ សម្រាស់​នៅ​បាត​ព្រែ​កនៅ​មូល​ផ្តុំ​ដដែល កន្លែង​ដូច​រុញ​កំប៉ោង​ជិះ​កាណូត​ដើរលេង តែម្តង​។​ករណីនេះ​លោក លី ឡា បកស្រាយ​ថា បើ​ត​ឈើ​វែង​ពេក​ក៏​ពិបាក​រុញ​ដែរ វា​អាចអោយ​បាក់​ក្បាល កាណូត អ្នកធ្វើ​មិន​ស្រួល​ដូច​អ្នក​ថា​នោះទេ ការ​ឈូសឆាយ​បែបនេះ​រាប់​ខែ​ទើប​ត្រី​អាចម​កនៅ​វិញ​។​


​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖ សម្រាស់​នៅក្នុង​តំបន់​អភិរក្ស​មួយចំនួនធំ​សុទ្ធ​ជា​របស់​ជនខិលខូច​ ​របស់​បក្ខ​ពួកលោក​ប្រធាន​សហគមន៍​នេសាទ ជាក់ស្តែង​នៅ​ចំណុច​ស្ទឹង​ពោធិ​ជាប់ និង​ផ្ទះ​បណ្តែត​លើទឹក​របស់ ឈ្មោះ ហុង ចាន់​សាត ដែលជា​ទីស្នាក់ការ​រប​ស់​មន្ត្រីសង្កាត់ ជលផល​និង​សហគមន៍​នេសាទ​ឈរជើង​ការពារ​តំ​ ​បន់​អភិរក្ស គឺមាន​គេ​ដាក់​សម្រាស់​រាប់ពាន់​ក ពេល​លោក​ព្រះរាជអាជ្ញា សួររក​មុខ​អ្នក​ដាក់​សម្រាស់​គ្មាន​អ្នកណា ឆ្លើយថា​ដឹង​ឡើយ​។​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយ​អោយដឹងថា មកពី​អ្នកយាម​ការពារ​តំបន់​អភិរក្ស​ឃុ​ ​ប​ឃិត​ជាមួយ​ជនល្មើស​ទើប​មាន​ការដាក់​សម្រាស់​រាប់​រយ​កន្លែង​ក្នុង​តំបន់​អភិរក្ស​យ៉ាង​ដូច្នេះ ហើយ​ពេល​គេ​សួរ​ ​សុទ្ធតែ​ឆ្លើយថា​អត់​ដឹងៗ​ៗ​..​ទាំងអស់ ហើយ​ឆ្លើយ​បែបនេះ​ក៏​គ្មាន​អ្នកណា​គេ​ជឿ​ឡើយ​។​


ដោយឡែក​ការ​រុញ​ឈូសឆាយ​សម្រាស់​ក្រៅ​តំបន់​អភិរក្ស​វិញ​នៅ​ចំណុច​អន្លុង​ជ្រៃ ប្រជាពលរដ្ឋ​បាន និយាយ អោយ ដឹងថា​៖​ចំណុច​នេះ​គឺមាន​សម្រាស់​រស​ប់លោក ផាន់ ផល្លា ប្រធាន​សហ​គ​ន័​នេសាទ វែង​និង​ច្រើនជាងគេ ហើយ​ក៏មាន​សម្រាស់​រប​ស់​ប្រជាពលរដ្ឋ​ជា​ច្រើ​នាក់​ផងដែរ​រ​បូ​យមក​ដល់​មុខ​ភូមិ​កោះ​តា​ម៉ូ​វ​។​ប្រជាពលរដ្ឋ​ស្នើ​សុំអោយ​សមត្ថកិច្ច​ជលផល បើ​ឈូសឆាយ​សម្រាស់​ក្រៅ​តំបន់​អភិរក្ស​សុំ អោយ​ឈូសឆាយ​អោយអស់​គ្រប់ ទីក ន្លែ​ង​គ្រប់​ភូមិ​ក្នុង​ឃុំ​អោយ​ស្នើ​ភាព​គ្នា​ដោយ​មិនត្រូវ​យល់យោគ​បក្ខពួក​ឡើយ​។​


បញ្ហា​នេះ​លោក លី ឡា នាយរង​ខ័​ណ្ឌ​ឆ្លើយថា លោក​នឹង​រុញ​ចោល​អោយអស់​អោយតែ​ប្រជា ពលរដ្ឋ​ចូល រួម​ចង្អុល​បង្ហា​ញួ ទោះជា របស់​អ្នកណា​ក៏ដោយ​គឺ​សុទ្ធតែ​ខុសច្បាប់​ទាំងអស់​៕ ដោយ រិ​ទ្ធិ ជ័យ


KA-00857 KA-00861 KA-00869 KA-00876 KA-00881 KA-00896​ ​ ​ ​ ​



សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ខេត្ត ចុះ​រើរុះ​សម្រាស់​កម្ទេចចោល​រាប់សិប​កន្លែង នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូណ៌ សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​ខេត្ត ចុះ​រើរុះ​សម្រាស់​កម្ទេចចោល​រាប់សិប​កន្លែង នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី ឃុំ​កំពង់ព្រះ​គគីរ​ស្រុក​បរិបូណ៌ Reviewed by yim PH on 5:05 PM Rating: 5

Entertainment

ads
Powered by Blogger.