Insurance

728x90

ម៉ូតូ​បុក​ម៉ូតូ ពេញទំហឹង​បណ្តាល​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ទាំងសងខាង​

​ខេត្តបន្ទាយមានជ័យ​៖ ហេតុការណ៍​គ្រោះ​រវាង​ម៉ូតូ​នឹង​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា ហើយ​បាន​បុក​ពេញទំហឹង​បណ្តាល​អ្នកបើក បរទាំង​សងខាង​រង​របួសធ្ងន់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​ប៉ោយប៉ែត​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ទាន់ពេលវេលា​ផុតពី​សេចក្តីស្លាប់​ទាំងសងខាង​។ ហេតុ​ការ​នេះ​នៅតាម​បណ្តាល​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​បូរី​សាន ស៊ានហូរ​នៅវេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​


​បើតាម​ប្រភព​សាក្សី​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​បង្ក​មាន​ម៉ាក​ហុងដា​ឃ្លី​ច សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ក្រហម អត់​ស្លាក​លេខ បាន​បើកបរ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ សេ​១១០ ស៊េរី​ឆ្នាំ ២០១០ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-2478 បើកបរ​យឺតៗ ច្រាសទិស​គ្នា ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំងសងខាង​រងរបួស​ធ្ងន់​តែម្តង ។​


​ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​ចុះ​អន្តរាគមន៍ រថយន្ត​សង្គ្រោះបន្ទាន់ របស់​អង្គការ​កាំ​ម៉ា និង​វាស់វែង​ចំណុចកើតហេតុ​និង​បញ្ជូន​ម្ចាស់​ម៉ូតូ​បង្ក និង​ម្ចាស់​ម៉ូតូ​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត និង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សាច់ញាតិ​ផងដែ​រ ។​ ​


លោក​អ៊ុំ សុផល​អធិការដ្ឋាន​ន​គ​របាល​ក្រុង​ប៉ោយប៉ែត​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី ៩ ខែមករា ឆ្នាំ​២០១៥​នេះ​ថា ម្ចាស់​ម៉ូតូ​ហុងដា​វ៉េវ​រងគ្រោះ​មានឈ្មោះ ឈុំ ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរប​អា​ជីករ មាន​លំនៅដ្ឋាន​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ ចំណែកឯ​ម្ចាស់​ម៉ូតូ​បង្ក​មានឈ្មោះ អ៊ុក សារិទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរប​កម្មករ មាន​លំនៅដ្ឋាន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ ។


បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យក​ម៉ូតូ​បង្ក និង​ម៉ូតូ​រងគ្រោះ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​រងចាំ​ការដើ​ស្រាយ​គ្នា​ចំពោះមុខ​ច្បាប់​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​យី​ហាំង​ ​


KA-446 KA-444 KA-445



ម៉ូតូ​បុក​ម៉ូតូ ពេញទំហឹង​បណ្តាល​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ទាំងសងខាង​ ម៉ូតូ​បុក​ម៉ូតូ ពេញទំហឹង​បណ្តាល​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ទាំងសងខាង​ Reviewed by yim PH on 12:22 AM Rating: 5

Entertainment

ads
Powered by Blogger.