Insurance

728x90

ក្រុមហ៊ុន​មួយ​រត់​ច្បាប់​មិនទាន់បាន​រួចរាល់​ផង ប្រកាស​រើស​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ ​ទៅហើយ លោក​អភិបាលខេត្ត​ថា ខុសច្បាប់​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល​ក្រុង និង​ខេត្ត​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ បាន​ចុះទៅ​ពិនិត្យមើល​ទីតាំង​ក្រុមហ៊ុន រើស​ពលករ​ទៅ​ក្រៅប្រទេស​មួយកន្លែង​ដោយសារតែ​បានដឹងថា មិនទាន់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ផង ស្រាប់តែ​បាន​លើក​ស្លាក​ប្រកាស​រើស​ពលករ​ទៅ​ក្រៅប្រទេស​ទៅហើយ ដោយ​មិនបាន​ដាក់ឈ្មោះ​ក្រុមហ៊ុន​នោះ​អោយបាន​ត្រឹមត្រូវ​ទៀតផង ដែល​ក្រុម​ហ៊ុម​នេះ​ស្ថិតក្នុង ភូមិ ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​


ជួប​ជាមួយ​សមត្ថកិច្ច​ជា​ជំ​ហ៊ាន​ដំបូង អ្នកគ្រូ​ឈ្មោះ អៀង សំណាង ដែល​តំណាងអោយ​ក្រុមហ៊ុន បាន ប្រាប់​សមត្ថកិច្ច​អោយដឹងថា​៖ ក្រុមហ៊ុន​គឺមាន​ច្បាប់​ត្រឹមត្រូវ តែ​ច្បាប់​នោះ​កំពុង​ស្ថិតនៅ​ដៃ​លោក​អភិ បាល រង​ខេត្ត​មួយរូប​កំពុង​ដាក់ជូន លោក​អភិបាលខេត្ត​សម្រេច​។ ពេលនោះ​សមត្ថកិច្ច​បានបញ្ជាក់​ថា​៖ បើ​មិនទាន់​មានច្បាប់​ត្រឹមត្រូវ​ទេ សូមកុំ​ទាន់​ដាក់​ស្លាក​រើស​ពលករ​ទៅ​ក្រៅប្រទេស​បែបនេះ​អី ព្រោះ​វា​ខុសច្បាប់​។ បន្ទាប់មក​គេ​ឃើញ​មាន​លោក​អភិបាលរងក្រុង​កំពង់ឆ្នាំង​ម្នាក់​ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បាន​កាន់​ច្បាប់​មក​បង្ហាញ ហើយ​ពេល​សមត្ថកិច្ច​ពិនិត្យមើល​គឺមាន​ភាពមិនប្រក្រតី​ជាច្រើន ។


​លោក កេ​ត យ៉ុង នាយ​នគរបាល​ការិយាល័យ​ការពារ​ផ្លូវច្បាប់​បាន​និយាយថាៈ ក្នុង​ពាក្យស្នើសុំ របស់ ឈ្មោះ ឯល រ៉ូ​ហ្សែ​ត ដែល​ដាក់ថា​ជា​អគ្គនាយក​ក្រុមហ៊ុន I I S (​អាយ អាយ អេស ) តែ​ដល់​អ្នក​មក​ ​ឈរ ឈ្មោះ​រើស​ពលករ គឺជា​អ្នកគ្រូ អៀង​សំណាង​នៃ​មជ្ឈមណ្ឌល R T C ខេត្តកំពង់ឆ្នាំង​ទៅវិញ ។​ ​ចំណែក ក្នុង​ច្បាប់​ស្នើសុំ​ឃើញ​មាន ចុះហត្ថលេខា​ដោយ លោក​មេភូមិ លោក​មេឃុំ អភិបាលក្រុង និង​ ​ដោយឡែក​លោក ប្រធាន​មន្ទីរ​ការងារ​ខេត្ត ដែល​ចុះហត្ថលេខា​ដោយ​លោក ពៅ ស៊ីថា វិញ​គឺ​ទើប​និង​ ​ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ នេះ​ទេ ចំណែក​កាលបរិច្ឆេត​ថ្ងៃទី​២០ ក៏មាន​ស្នាម​កោស​លុប​សរសេរ សា​ថ្មី​ដែរ ឯ​កន្លែង​ដែល​ឯកឧត្តម​អភិបាលខេត្ត ចុះហត្ថលេខា​គឺ​មិនទាន់បាន​ចុះហត្ថលេខា​នៅឡើយ​ទេ​។​


​នៅ​ក្នុងករណី​សមត្ថកិច្ច​លើកឡើងថាៈ ត្រឹម​ថ្ងៃទី​២០ ខែមករា អ្នក​រត់ការ​ច្បាប់​ទើបរ​ត់ដល់​ត្រឹម លោក ប្រធាន​មន្ទីរ​ការងារ​នៅឡើយ​តែ​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់ថា​៖ កែ​ឃើញ​ស្នាក់ការ​ខាងលើនេះ​បាន​លើក ស្លាក​តាំងពី​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៥​មក​ម្លេះ ដែល​រឿងនេះ​ជា​រឿង​កូន​កើតមុន​ឪ​ហើយ ទើប​គេ ថា​គ្មាន ច្បាប់​ត្រឹមត្រូវ​។ #​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ស្លាក​ជ្រើសរើស​ពលករ​ពលការ​នី​មិន​បានដាក់​បញ្ជាក់ថា ក្រុមហ៊ុន​អី​នោះទេ បើសិន​ដាក់ថា ក្រុមហ៊ុន អាយ អាយ អេស ឬ មជ្ឈមណ្ឌល អ័​រ ធី ស៊ី អោយ​ច្បាស់លាស់​ក៏​មិន​ថា​ដែរ គឺ​បាន​ដាក់ថា​ក្រុមហ៊ុន​ត្រូវការ​ជ្រើសរើស​ពលករ​ជាបន្ទាន់​ទៅធ្វើ​ការ​នៅ ប្រទេស​ម៉ាឡេស៊ី ថៃ ជប៉ុន និង​គុយ​វ៉ែត តែប៉ុណ្ណោះ​។


​សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់​ក្រុមហ៊ុន​ខាងលើនេះ​ថា​៖ បើ​មិនទាន់មាន​ចុះហត្ថលេខា​ពី លោក អភិបាលខេត្ត​ទេ សុំអោយ​ក្រុមហ៊ុន​ទម្លាក់​ស្លាក​បណ្តោះអាសន្ន​សិន ចាំ​ពេល​មានច្បាប់​ត្រឹមត្រូវ​ចាំ​លើក ស្លាក​ជ្រើសរើស​វិញ​ចុះ​ក៏​មិន​ហួសពេល​ដែរ ។ នៅពេល​ប្រមាណ​ជាង​មួយ​ម៉ោង​ក្រោយមក​គេ​បានឃើញ លោក​អភិបាលរង​ខេត្ត​មួយរូប​បាន​អញ្ជើញ​មក​សម្រួល​ជាមួយ​សមត្ថកិច្ច​ដោយ​មិន​ស្រឡាញ់​កិ​តិ្ត​យស​អី​ទេ​មើលទៅ ដោយ​និយាយថា​៖ ឯកឧត្តម​អភិបាលខេត្ត​រវល់​សុំអោយ​បន្ត​ក្រុមហ៊ុន លើក​ស្លាក​ជ្រើសរើស​ពលករ​នោះ​បន្តទៀត​សិន​ទៅ​។​នេះ​គឺជា​វប្បធម៌​អន្តរា​គម​ខុ​ខ​រឿង​មិនចេះ​អៀនខ្មាស់​មិនគួរ​យក​គំរូ​ទេ​។​ ​ ​


លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍ថា​៖ លោក​មិនបាន​ជ្រាប​រឿង នេះ​ទេ លោក​ប្រាប់​ថាបើ​ខ្ញុំ​មិនទាន់​យល់ព្រម​ផង​ធ្វើបែបនេះ​គឺ​ខុស​នឹង​ច្បាប់​ហើយ លោក​នឹង​អោយ គេ​ទៅ​ពិនិត្យមើល​សិន លោក​អគុណ​ចំពោះ​អ្នកកាសែត​ហើយ​ដែល​ផ្តល់ដំណឹង​នេះ​៕ ដោយ រិ​ទ្ធិ ជ័យ​ ​ ​


KA-01668 KA-01671



ក្រុមហ៊ុន​មួយ​រត់​ច្បាប់​មិនទាន់បាន​រួចរាល់​ផង ប្រកាស​រើស​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ ​ទៅហើយ លោក​អភិបាលខេត្ត​ថា ខុសច្បាប់​ ក្រុមហ៊ុន​មួយ​រត់​ច្បាប់​មិនទាន់បាន​រួចរាល់​ផង ប្រកាស​រើស​ពលករ​ទៅ​ធ្វើការ​ក្រៅប្រទេស​ ​ទៅហើយ លោក​អភិបាលខេត្ត​ថា ខុសច្បាប់​ Reviewed by yim PH on 12:05 PM Rating: 5

Entertainment

ads
Powered by Blogger.