១០ចំនុច ដែលគួរធ្វើនៅពេល អ្នកមានអារម្មណ៍ស្ត្រេស
បរទេស៖ ជារឿងធម្មតាទៅហើយ ដែលភាពតប់ប្រមល់ ឬតានតឹង នៅក្នុងអារម្មណ៍ តែងតែកើតមានទ្បើង ក្នុងជីវិតរបស់ មនុស្សគ្រប់ៗគ្នា។ ប៉ុន្តែនៅពេលដែល ជួបបញ្ហាទាំងនោះ តើអ្នកគួរតែដោះស្រាយ ដោយរបៀបណា? ខាងក្រោមនេះ ជាចំណុចទាំង ១០យ៉ាង ដែលគួរតែធ្វើនៅពេលអ្នក មានអារម្មណ៍ តប់ប្រមល់៖
១. ស្ដាប់តន្ត្រី
នៅពេលដែលអ្នកមានអារម្មណ៍ថា តប់ប្រមល់ខ្លាំង អ្នកអាចសាកល្បង ជាមួយនឹងការស្ដាប់តន្ត្រី ព្រោះវាអាចជួយធ្វើឲ្យ អ្នកមានអារម្មណ៍ ស្រស់ថ្លា និងកាត់បន្ថយភាព តប់ប្រមល់បាន។
២. ធ្វើលំហាត់ប្រាណរយៈពេលខ្លី
ការធ្វើលំហាត់ប្រាណរយៈពេលខ្លី ដោយការរត់ ឬដើរលំហែជុំវិញ ការិយាល័យធ្វើការ អាចជួយធ្វើឲ្យអ្នកមាន ភាពធូរស្បើយក្នុង អារម្មណ៍បាន។
៣. ជជែកលេងជាមួយនរណាម្នាក់
ប្រសិនជាអ្នកមានអារម្មណ៍ថា តានតឹង ឬតប់ប្រមល់ អ្នកមិនត្រូវទុកឲ្យខ្លួនអ្នក នៅតែឯងនោះទេ គួរតែស្វែងរកនរណាម្នាក់ ដើម្បីជជែកលេង ព្រោះការធ្វើបែបនេះ អាចជួយឲ្យអ្នក មានភាពប្រសើរទ្បើង នៅក្នុងអារម្មណ៍។
៤. មានដំណេកគ្រប់គ្រាន់
ការទទួលទានដំណេកមិនបានគ្រប់គ្រាន់ អាចជាកត្តានាំឲ្យអ្នក មានភាពតានតឹង ក្នុងអារម្មណ៍បាន ហេតុដូចនេះ អ្នកគួរតែចេះ បែងចែកម៉ោង សម្រាប់ការងារ និងការគេងឲ្យ បានត្រឹមត្រូវ ព្រោះបើតាមការសិក្សា បានបង្ហាញឲ្យដឹងថា ការទទួលទានដំណេកឲ្យបាន ៧ ទៅ ៨ ម៉ោងជារៀងរាល់យប់ អាចជួយកាត់បន្ថយ ភាពតានតឹងក្នុង អារម្មណ៍បាន។
៥. ផឹកទឹកតែបៃតង
តែបៃតងមានផ្ទុកជាតិ theanine និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយឲ្យ ប្រព័ន្ធប្រសាទ មានភាពប្រសើរទ្បើង និងកាត់បន្ថយកម្រិតភាព តានតឹងក្នុងអារម្មណ៍បាន។
៦. ព្យាយាមសរសេរ
ការសរសេររឿងហេតុផ្ទាល់ខ្លួនអំពី ការមិនសប្បាយចិត្ត ចូលទៅក្នុងសៀវភៅ កំណត់ហេតុ នៅពេលដែលអ្នក មានអារម្មណ៍តប់ប្រមល់ ឬតានតឹង អាចជួយរំសាយ ពីទុក្ខកង្វល់ និងទទួលបានអារម្មណ៍ ស្រស់ថ្លាជាងមុន។
៧. ទទួលទានរបបអាហារសុខភាព
តាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការទទួលទានរបបអាហារ សុខភាពដូចជា បន្លែ និងផ្លែឈើ អាចជួយធ្វើឲ្យអារម្មណ៍ របស់អ្នកស្រស់ស្រាយ និងជួយបំបាត់ ភាពតប់ប្រមល់។
៨. ព្យាយាមធ្វើឲ្យខ្លួនឯងសើច
នៅពេលដែលអ្នកកំពុងមានភាពតានតឹង នៅក្នុងអារម្មណ៍ ព្យាយាមអានសៀវភៅ ឬមើលរឿងកំប្លែងណា ដែលធ្វើឲ្យអ្នកអាចផ្ទុះសំណើចបាន ព្រោះបើតាមក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ការសើចអាចជួយកាត់ បន្ថយកម្រិតនៃភាពតានតឹង នៅក្នុងចិត្ត បានយ៉ាងមាន ប្រសិទ្ធភាព។
៩. ដកដង្ហើមឲ្យវែងៗ
ដោយគ្រាន់តែចំណាយពេល ២ ឬ៣នាទី ក្នុងការដកដង្ហើម ឲ្យបានវែងៗ អាចជួយធ្វើឲ្យអារម្មណ៍ របស់អ្នក មានភាពប្រសើរទ្បើង ជាងមុន។
១០. សមាធិ
ជាការធ្វើលំហាត់ប្រាណរាងកាយ និងផ្លូវចិត្តរបស់អ្នក ឲ្យស្ថិតនៅក្នុង សភាពស្ងប់ ដើម្បីអាចជៀសផុត ពីភាពតានតឹង ក្នុងអារម្មណ៍បាន៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1twdO7e
via IFTTT