Insurance

728x90

ក្រុមឧទ្ទាម IS គំរាមវាយប្រហារ ប្រទេស បែលហ្ស៊ិក និងបារាំង

ព្រុចសែល៖ ព័ត៌មានក្នុងស្រុករបស់ប្រទេស បែលហ្ស៊ិក បានផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមករា ថា ក្រុមឧទ្ទាម រដ្ឋឥស្លាម (IS) បានគំរាមវាយប្រហារប្រទេសបែលហ្ស៊ិក និងប្រទេសបារំាង ជាមួយនឹងសកម្មភាពហិង្សាជាស៊េរី ដែលក្រុមឧទ្ទាមបានបង្ហោះវីដេអូថ្មីមួយ។


ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងថា នៅក្នុងវីដេ អូ ដែលសារព័ត៌មានបែលហ្ស៊ិកបានផ្សាយ បានបង្ហាញថា មានក្រុមឧទ្ទាមរដ្ឋឥស្លាមចំនួន ០៣នាក់ បានចាប់ទា ហានរបស់ពួកឃឺដម្នាក់។ ឧទ្ទាមម្នាក់ក្នុងចំណោម ០៣នាក់នោះ បានគំរាមវាយប្រហារប្រទេសបារំាង និងប្រទេស បែលហ្ស៊ិក ដែលក្រុមនេះប្រដូចបែលហ្ស៊ិកដូចជា បង ឬប្អូនស្រីរបស់ប្រទេសបារំាង។


នៅក្នុងវីដេអូឃ្លីបនោះ ក្រុមឧទ្ទាមបានផ្ញើជាសារថា «យើងសូមព្រមានអ្នកថា យើងនឹងទៅប្រទេសរបស់អ្នកជា មួយនឹងរថយន្តផ្ទុកគ្រាប់បែក និងគ្រឿងផ្ទុះ ហើយយើងនឹងកាត់ក្បាលរបស់អ្នក»។


ការគំរាមនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារទីស្នាក់ការរបស់ទស្សនាវដ្តី ឈ្មោះ ឆាលី ហិបឌូ ដែលជា ទស្សនាវដ្តីរូបត្លុករិះគន់ នៅកណ្តាលទីក្រុង ប៉ារីស ប្រទេស បារំាង កាលពីដើមខែមករានេះ។


ការព្រមាននេះ ក៏បានកើតឡើងបន្ទាប់ពីប៉ូលីសបែលហ្ស៊ិក បានបំផ្លាញកោសិការរបស់ក្រុមជីហាដមួយក្រុម ដែល មានចេតនាចង់បង្កភេរវកម្មនៅបែលហ្ស៊ិកទៀតផង។ ចំណែកការិយាល័យព្រះរាជអាជ្ញា ក៏បានលើកឡើងដោយ ខ្លីថា នឹងតាមដានស្ថានការណ៍ឲ្យបានដិតដល់៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1CAqQ5o

via IFTTT
ក្រុមឧទ្ទាម IS គំរាមវាយប្រហារ ប្រទេស បែលហ្ស៊ិក និងបារាំង ក្រុមឧទ្ទាម IS គំរាមវាយប្រហារ ប្រទេស បែលហ្ស៊ិក និងបារាំង Reviewed by yim PH on 8:16 AM Rating: 5

Entertainment

ads
Powered by Blogger.