នគរបាល ស្រុកខ្សាច់ កណ្តាល ឃាត់ខ្លួនតាម្នាក់ ពាក់ព័ន្ធករណីចាប់ នាងក្រមុំ មានសតិមិន គ្រប់គ្រាន់ រំលោភសេពសន្ថវៈ នៅឃុំពុកឫស្សី
ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួន តាមវ័យ៨៨ ឆ្នាំម្នាក់ តាមពាក្យបណ្តឹងរបស់ម្តាយ ជនរងគ្រោះដែលមានអាយុ ២១ឆ្នាំ មានសតិមិនគ្រប់គ្រាន់ម្នាក់ ដែលបានប្តឹងចោទប្រកាន់ថា តាខាងលើនេះ បានធ្វើសកម្មភាពចាប់ អូសដៃកូនស្រី របស់គាត់ យកទៅរំលោភសេពសន្ថវៈ នៅក្បែរគុម្ពឫស្សី កាលពីវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។ ខណៈនារីរងគ្រោះបាន ទៅបន្ទោបង់នៅកន្លែងស្ងាត់ក្បែរ ផ្ទះជនសង្ស័យ ។ អធិការនគរបាល ស្រុកខ្សាច់កណ្តាល លោកវរសេនីយ៍ត្រី ម៉ែន សុខឃឿន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ទុំ យន់ ភេទ ប្រុស អាយុ ៨៨ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន បានកាលពី វេលាម៉ោង១១ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុង ភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។ ចំណែកឯនាងក្រមុំមាន សតិមិនគ្រប់គ្រាន់រងការ ចាប់រំលោភសេពសន្ថវៈនោះ មាន ឈ្មោះ ស ល អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សមានសតិមិនគ្រប់គ្រាន់ តាំងពីកំណើត បច្ចុប្បន្នរស់នៅ ក្នុងភូមិ/ឃុំកើតហេតុខាងលើ ។ លោកវរសេនីយ៍ត្រី ម៉ែន សុខឃឿន បានបន្តថា ជនសង្ស័យឈ្មោះ ទុំ យន់ បានធ្វើសកម្មភាពចាប់នារីរងគ្រោះ អូសទៅក្បែរគុម្ពឫស្សីរួចធ្វើ សកម្មភាពរំលោភសេពសន្ថវៈ គ្រាដែលនារីរងគ្រោះដើរទៅ បន្ទោបង់នៅកន្លែងស្ងាត់ខាងក្រោយផ្ទះរបស់ខ្លួន ។ ស្របពេលដែលជនសង្ស័យ កំពុងធ្វើសកម្មភាពនោះ មានសាក្សី៣នាក់ បានឃើញហេតុការណ៍ជាក់ស្តែង ក៏ចូលទៅចាប់ជនសង្ស័យ ចេញពីក្មេងស្រីហើយបានទៅប្រាប់ ម្តាយនារីរងគ្រោះដែលកំពុងនៅផ្ទះ ។ លោកអធិការបានបន្តថា បន្ទាប់ពីបានដឹងហើយនោះម្តាយ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ពុកឫស្សីឲ្យ ជួយអន្តរាគមន៍ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល ដើម្បីធ្វើការសាកសួរកសាង សំណុំរឿងចាត់ការតាមច្បាប់ ៕
ប្រភព៖ អគ្គស្នងការនគរបាលជាតិ
from Khmernote - The best entertainment website in Cambodia http://ift.tt/1D24E5Y
via IFTTT