Insurance

728x90

យុវជន​៣​នាក់ ចេញ​មកពី​ផឹកស៊ី​នៅ​ម៉ោង​១​រំលងអធ្រាត្រ បើក​ម៉ូតូ​បុក​គូទ​ឡាន​ចត​លើផ្លូវ ស្លាប់​ទាំងអស់​សុទ្ធតែ​បែក​លលាដ៍ក្បាល​ធ្លាយ​ខួរ​រាយប៉ាយ​ពេញ​ផ្លូវ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​គេ​បាន​ប្រទះឃើញ​សាកសព​យុវជន​៣​នាក់​ដេកស្លាប់ នៅ​កណ្ដាលផ្លូវ​ជាមួយនឹង​ម៉ូតូ​១​គ្រឿង ដែល​គ្រប​ដោយ​តង់​កៅស៊ូ ក្នុងករណី​គ្រោះថ្នាក់​ចរាច​ណ៍ កាលពី​វេលា​ម៉ោង ៥​ព្រឹក ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ខាងលិច​ទីបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​៩០៥ ប្រហែលជា​៦០០​ម៉ែត្រ ក្នុងភូមិ​ទូល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។


សមត្ថកិច្ច​មួលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖ សាកសព​ទាំង​៣​នាក់​មានឈ្មោះ ១.​ផន សុផល ភេទ​ប្រុស អាយុ ២១​ជា​មន្ត្រី​យោធា​នៅក្នុង​អង្គភាព​វរៈ​៤១១ ចំណុះអោយ​កងពលតូច​ថ្មើរជើង​លេខ​៤១, ទី​២.​ឈ្មោះ រ៉ា ភក្ត្រា ភេទ​ប្រុស អាយុ ១៩ ទី​៣.​ឈ្មោះ បូ ណុប អាយុ ២០ ឆ្នាំ អ្នក​ទាំងពីរ​រស់នៅក្នុង​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។


សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹងថា​៖ អ្នកបើកបរ​ឈ្មោះ រ៉ា ភក្ត្រា ជា​ម្ចាស់​ម៉ូតូ​ម៉ាក សង់​C125 សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1E 8487 បើកបរ​ពី​កើ​តទៅ​លិច​។ បើតាម​សម្ដី​មិត្តភក្តិ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគេ ព្រមទាំង​មិត្តភក្តិ​២​នាក់​ទៀត​នោះ ចេញ​មកពី​ផឹកស៊ី​នៅ​ស្រុក​អន្លង់វែង ប្រហែល​ម៉ោង​១​រំលងអធ្រាត្រ ដោយ​រូបគេ​ចេញមក​មុន ហើយ​ឆ្លងកាត់​កន្លែងកើតហេតុ ក៏​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​បែក​កង​នៅ​កណ្ដាលផ្លូវ​។ លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​មិត្តភក្តិ​ទាំង​៣​នាក់ ដែល​ធ្វើដំណើរ​មក​តាម​ក្រោយ បែរជា​ដេកស្លាប់​នៅ​កន្លែង​នោះ​។ សាកសព​ទាំងបីរ​នាក់​នោះ​ត្រូវបាន​គេ​យក​តង់​កៅស៊ូរ​គ្រប​ជិត រួច​បើករថយន្ត​គេច​ចេញទៅ​បាត់​។ បើតាម​ការណ៍​ស៊ើបអង្កេត និង​ពិនិត្យ​របស់​


​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​បង្កឡើង​ដោយសារ​រថយន្ត​ខូច​នៅលើ​ដងផ្លូវ​ដោយ​ពុំមាន​ដាក់​សញ្ញា​សម្គាល់​បានធ្វើអោយ​យុវជន​ទាំង​៣​នាក់​បើក​ម៉ូតូឌុប​គ្នា​ទៅបុក​គូទ​រថយន្ត​ដែល​កំពុងតែ​ឈប់​ចត​ខូច​នៅ​និង​ច​ញ្ចើ​ម​ផ្លូវ​ពេញ​មួយ​ទំហឹង​ទើប​បណ្ដាលអោយ​ម៉ូតូ​ឡើង​រួញ​ផ្នែក​ខាងមុខ​រីឯ​សាកសព​ទាំង​៣​នាក់​រងគ្រោះ​សុទ្ធតែ​បែក​លលាដ៍ក្បាល​ធ្លាយ​ខួរ​រាយប៉ាយ​ពេញ​ផ្លូវ​។ សាកសព​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​បានធ្វើ​កោសល​វិ​ច្ច័​យ​រួចរាល់​ប្រគល់​អោយទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី រីឯ​រថយន្ត​បង្ករ​ហេតុដែល​បាន​រត់គេច​ត្រូវបាន​សមត្ថកិច្ច​បន្ត​តាមរក​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ ​«ចំណាំ ស្លាប់ដោយ៖ ផឹកគ្រឿងស្រវឹង និងបើកបរក្នុងស្ថានភាពស្រវឹងដោយមិនពាក់មួកសុវត្ថិភាព»


KA-5656UD KA-5658UD



យុវជន​៣​នាក់ ចេញ​មកពី​ផឹកស៊ី​នៅ​ម៉ោង​១​រំលងអធ្រាត្រ បើក​ម៉ូតូ​បុក​គូទ​ឡាន​ចត​លើផ្លូវ ស្លាប់​ទាំងអស់​សុទ្ធតែ​បែក​លលាដ៍ក្បាល​ធ្លាយ​ខួរ​រាយប៉ាយ​ពេញ​ផ្លូវ​ យុវជន​៣​នាក់ ចេញ​មកពី​ផឹកស៊ី​នៅ​ម៉ោង​១​រំលងអធ្រាត្រ បើក​ម៉ូតូ​បុក​គូទ​ឡាន​ចត​លើផ្លូវ ស្លាប់​ទាំងអស់​សុទ្ធតែ​បែក​លលាដ៍ក្បាល​ធ្លាយ​ខួរ​រាយប៉ាយ​ពេញ​ផ្លូវ​ Reviewed by yim PH on 8:53 PM Rating: 5

Entertainment

ads
Powered by Blogger.