កំរឃើញមែន! ទារកម្នាក់ កើតមកនៅ ក្នុងថង់ទឹកភ្លោះ ហើយនៅ មានជីវិតទៀត
អាមេរិក៖ ខាងក្រោមនេះគឺជាទិដ្ឋភាពដ៏កំរនឹងឃើញមួយ ដែលទារកម្នាក់កើតមកជាមួយ នឹងថង់ទឹកភ្លោះ ហើយអ្វីរឹត តែភ្ញាក់ផ្អើលទៀតនោះ គឺទារកនោះនៅមានអាយុជីវិតទៀត។ ស្ត្រីម្នាក់ឈ្មោះ Chelsea បានសំរាកកូនទើបតែបាន ៣ខែឈ្មោះ Silas នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Cedars Sinai Medical Center នៅក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ ខណៈក្រុមគ្រូពេទ្យកំពុងតែធ្វើការវះកាត់ស្បូន ដើម្បីយកទារកចេញពីផ្ទៃពោះ គ្រូពេទ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដែលយកទារកនោះចេញមកក្រៅ ទាំងទារកនៅក្នុងថង់ទឹកភ្លោះ ដោយឃើញសរីរាង្គទារក Silas នោះយ៉ាង ច្បាស់នៅក្នុងថង់ទឹកភ្លោះ។
ពេលគ្រូពេទ្យទំលុះថង់ទឹកភ្លោះនោះ ទារក Silas នៅមានជីវិតអាចដកដង្ហើមបាន។ ជាធម្មតាថង់ទឹកភ្លោះ គឺជាថង់ ដែលស្រោបទារក ស្ថិតនៅក្នុងស្បូនម្តាយ ដើម្បីការពារ និងចិញ្ចឹមទារកអោយរីកធំធាត់។ លោកវេជ្ជបណ្ឌិត William Binder ជាគ្រូពេទ្យបង្កើតទារក បានអោយដឹងថា លោកមានការភ្ញាក់ផ្អើលណាស់ ដែលប្រទះឃើញទារកកើត ចេញមកបែបនេះ ហើយករណីនេះកំរនឹងឃើញខ្លាំងណាស់ គឺមានមួយ ក្នុងចំណោម ៨០,០០០ ទារកប៉ុណ្ណោះ ដែល អាចកើតមានករណីដូចនេះ។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1LFO7Em