Insurance

728x90

បុរសម្នាក់ត្រូវបានបុរសទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នា កាប់ ០២កាំបិតតាំងតោ និងកាំបិតផ្គាក់ រងរបួសធ្ងន់

ខេត្តកណ្តាលៈ កាលពី ថ្ងៃទី០៩ខែកុម្ភះ ឆ្នាំ២០១៥ នៅវេលាម៉ោង ១៩និង០៣នាទី នៅលើ ទំនប់ ៣៨ ចំណុច ប្រឡាយលេខ ១៤ស្ថិត ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។ ជនសង្ស័យ ឈ្មោះ ខ្លូត ខ្លុង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ បានគេចខ្លួនបាត់ជនរងគ្រោះ ឈ្មោះ ឃាង រឿន ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម កសិករ ។ អ្នកទាំងពីររស់នៅក្នុង ភូមិ ឃុំកើតហេតុ។ មុនដំបូងជនរងគ្រោះបានស្រែកជេរ អោយប្អូនថាឯងអត់មកអុជធូប អោយឪពុកទេហើយ ជនសង្ស័យបានជេរតប់វិញ ដោយជេរម្តាយជនរងគ្រោះ ហើយជនសង្ស័យក៏ស្ទុះទាញ យកកាំបិតផ្គាក់ មួយ និងកាំបិតាំងតោមួយ មកកាប់ជនរងគ្រោះចំនួន ០២កាំបិត ចំដៃឆ្វេងបណ្ដាលរងរបួស ជាទំងន់យក ទៅព្យាបាលនៅពេទ្យស្រុក ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាព ។ បច្ចុប្បន្នកំលាំង ជំនាញបានសហការណ៍ និងប៉ុស្តិ៍រដ្ឋបាលកសាងសំណុំរឿង និងស្រាវជ្រាវ តាមរកមុខសញ្ញាចាត់ការ តាមនិតិវិធី ៕


FFFF-10-February-2015-11-12-58-52633


ប្រភព៖ អគ្គស្នងការនគរបាលជាតិ






from Khmernote - The best entertainment website in Cambodia http://ift.tt/1IJjzpb

via IFTTT
បុរសម្នាក់ត្រូវបានបុរសទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នា កាប់ ០២កាំបិតតាំងតោ និងកាំបិតផ្គាក់ រងរបួសធ្ងន់ បុរសម្នាក់ត្រូវបានបុរសទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នា កាប់ ០២កាំបិតតាំងតោ និងកាំបិតផ្គាក់ រងរបួសធ្ងន់ Reviewed by yim PH on 3:30 PM Rating: 5

Entertainment

ads
Powered by Blogger.