ហេតុតែចង់ រៀបការ ជាមួយមិត្តប្រុស ស្ត្រីម្នាក់សុខចិត្ត បោះកូន ខ្លួនឯងអាយុ១ខួប ចូលទន្លេ អោយលង់ស្លាប់
ហ្ស៊ីប៉ាវេ៖ ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទមនុស្សឃាត ក្រោយពីស្ត្រីរូបនេះបានបោះកូនខ្លួនឯង ចូលទឹកទន្លេ ដើម្បីអោយមិត្តប្រុសរបស់គាត់យល់ ព្រមរៀបការជាមួយគាត់។ ស្ត្រីរូបនោះមានឈ្មោះ Talent Bango អាយុ២៣ឆ្នាំ រស់នៅតំបន់ Gokwe ប្រទេសហ្ស៊ីប៉ាវេ បានបោះកូនស្រីខ្លួនឯងអាយុ១ខួបឈ្មោះ Tanaka Simbaza ចូលក្នុងទន្លេអោយលង់ស្លាប់ ហើយសាកសពទារកនោះបានហូរតាមទឹកលុះ ៤ថ្ងៃក្រោយទើបរកឃើញ។ តុលាការ បានធ្វើការផ្តន្ទាទោសដាក់ពន្ធនាគារស្ត្រីជាម្តាយចិត្ត ខ្មៅនោះរយៈពេល២១ឆ្នាំ ដោយចោទប្រកាន់ពីបទមនុស្ស ឃាត។
យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសបានអោយដឹងថា ស្ត្រី Bango បានសម្លាប់កូនស្រី ខ្លួនឯង ដើម្បីរៀបការ ជាមួយ មិត្តប្រុសគាត់ ដែលសន្យាថានឹងរៀបការជាមួយគាត់ ប្រសិនបើគាត់បោះបង់កូននាងចោល។ អ្នកស្រី Bango បានយកកូនស្រីបោះចូលទន្លេ ហើយធ្វើដំណើរត្រលប់មកផ្ទះវិញធម្មតា ដូចគ្មានរឿងអ្វីកើតឡើងអញ្ចឹង ហើយ៤ថ្ងៃ ក្រោយមកសាកសពទារកត្រូវបានគេរកឃើញ ទើបប៉ូលីសចាប់ខ្លួនអ្នកស្រីតែម្តង។
ដោយ៖ ខ្មែរណូត
រូបតំណាង
from Khmernote - The best entertainment website in Cambodia http://ift.tt/1DguEt1
via IFTTT