Insurance

728x90

តិចនិកធ្វើឲ្យបុរសធ្លាក់ក្នុង អន្លង់ស្នេហ៍

គ្រាន់តែប្រើ តិចនិកងាយៗ ៩ចំណុចខាងក្រោម នឹងជួយធ្វើឲ្យ បុរសធ្លាក់ក្នុងអន្លង់ ស្នេហ៍អ្នកដោយងាយ… ។


១-បង្កើតការទាក់ទាញ ដោយមន្តស្នេហ៍ មិនមែនប្រើសម្រាប់តែម្យ៉ាង


ស្រ្តីស្អាតតែម្យ៉ាង មិនអាចស្រូបទាញចិត្តបុរសបានឡើយ ប៉ុន្តែភាពមានមន្តស្នេហ៍ ដែលមិនដូច អ្នកដទៃ អាចធ្វើឲ្យ ពួកបុរស អន្ទះអន្ទែង ចិត្តចង់ មកសុំលេខទូរស័ព្ទ អ្នកភ្លាមៗ ។ ដូច្នេះអ្នកត្រូវ ចេះវិធីពង្រាយ មន្តស្នេហ៍ដែល សំដៅដល់ការប្រើអត្តចរិត ឲ្យត្រូវកាលៈទេសៈ នោះឯង ។


២-ញញឹមស្រស់


ស្នាមញញឹមផ្អែមល្ហែម ដ៏គួរឲ្យស្រឡាញ់ ប្រៀបដូចជាកូនសោ ចាក់បើកបេះដូង របស់បុរសប៉ុន្តែ កុំញញឹមខ្លាំងពេក រហូតបុរសដឹងពី គោដៅលាក់ បំពួនធ្វើឲ្យ គេគេចបាត់ដូច្នេះ ចូរញញឹមដាក់គេ ដោយស្មោះស្រង់បំផុត ពេលនោះការញញឹមលើកទី២ នឹងបង្កើតភាពជឿជាក់ ដល់បុរសឲ្យហ៊ាន ដើរមករកអ្នកភ្លាម ។


៣-ស្គាល់ពីវិធីស្រូបទាញ ចំណាប់អារម្មណ៍ យ៉ាងទន់ភ្លន់


គួរលួចសម្លឹងគេ ដោយគេដឹងថា អ្នកលួចមើលគេ ប៉ុន្តែនៅពេលគេងាកមក មើលអ្នកចូរគេចខ្សែ ភ្នែកចេញ រួចធ្វើជាអៀនបន្តិចបន្ទួច ។ បើមាន ឱកាស ជជែកគ្នាលេង ចូរព្យាយាមប្រមូលព័ត៌មាន លម្អិតពីគេ ដោយសង្កេត ពីការសន្ទនាថា គេចូលចិត្ត ឬមិនចូលចិត្តអ្វី ហើយត្រូវជជែក បែប រួសរាយ ស្ថិតក្នុងចំណុច ដែលគេចាប់អារម្មណ៍ ។


៤-ធ្វើខ្លួនលាក់កំបាំងខ្លះ


បុរសតែងចូលចិត្តការស្វែងរកអ្វីដែលឲ្យចង់ដឹង គេកាន់តែចង់ស្វែងរកហើយ សាកល្បងបង្ហើបរឿង សម្ងាត់ ឲ្យគេស្តាប់ តែម្នាក់ឯង ។ ប៉ុន្តែពេល ខ្លះការ បង្កើតធាតុពិត របស់ខ្លួនទាំងអស់ ឲ្យគេស្តាប់ អាចធ្វើឲ្យគេវាយតម្លៃ អ្នកបានយ៉ាងងាយដូចគ្នា ។


៥-ជាអ្នកស្គាល់ និងលួងលោមដ៏ល្អ


សម្តែងគេមានអារម្មណ៍ថា អ្នកជាមិត្តល្អបំផុត ម្នាក់ដែលចាំធ្វើជាអ្នក រំសាយការអផ្សុក ចាំលួងលោម ពេលគេមានបញ្ហា ឬអស់សង្ឃឹម ។ វាជាវិធី យកចិត្តឈ្នះចិត្តគេ ដោយមានផលល្អ ដោយអ្នកមិន ចាំបាច់ និយាយអ្វីច្រើន គ្រាន់តែដើរចូល ទៅក្រោមដៃគេ នៅក្បែរកាយគេ ក៏ធ្វើឲ្យគេមាន អារម្មណ៍ កក់ក្តៅ គ្រប់ពេលវេលា ។


៦-នៅពេលណាត់ ជួបគ្នាដំបូង


អ្នកគួរតុបតែងខ្លួនឲ្យស្អាតជាងរាល់ថ្ងៃ ប៉ុន្តែកុំឲ្យជ្រុលពេក បង្ហាញនូវអាកប្បកិរិយា ដូចធម្មតារាល់ថ្ងៃ មើលថែយក ចិត្តទុកដាក់ និងស្វែងយល់ ពីគេឲ្យ កាត់តែច្រើនក្នុង ចំណុចផ្សេងៗ សំខាន់ត្រូវធ្វើខ្លួន ឲ្យត្រូវចិត្តគេ ។


៧-ប្រមូលសេចក្តី លម្អិតតូចតាច


ការយកចិត្តទុកដាក់ចំពោះចំណុចតូចៗ ចាត់ទុកជាមន្តស្នេហ៍ ម្យ៉ាងបស់ស្ត្រីដូចជា ការចងចាំនូវរឿងរ៉ាវ ល្អៗ ទាក់ទងនឹងគ្នា ជាពិសេស ត្រូវមើល ថែគេ ដូចមើលថែខ្លួនឯងដែរ ។


៨-រក្សាភាពផ្ទាល់ខ្លួន


អ្នកធា្លប់ប្រើជីវិត ដូចម្តេច គួរធ្វើដូចដើម រក្សានូវទីតាំងរបស់អ្នក កុំឲ្យគេចូលមកបាន ចំណុចនេះធ្វើឲ្យ គេចាប់អារម្មណ៍ និងចង់រាប់អានអ្នកបន្តទៀត ។


៩-យល់ច្បាស់ពីតម្លៃ របស់ខ្លួនឯង


បុរសនឹងមានអារម្មណ៍ជាមួយនារី ដែលចេះស្រឡាញ់ និងមើលថែខ្លួនឯង បានយ៉ាងល្អ ព្រោះបើអ្នក មិនស្រឡាញ់ខ្លួនឯង នឹងមិនអាច ស្រឡាញ់ អ្នកដទៃបានល្អ ឡើយ ។ រីឯស្ត្រីណាដែលលះបង់ ទាំង សងខាង អ្វីដែលបានមកងាយ វាក៏មិនសូវមានតម្លៃ និងឆាប់អស់ន័យដូចគ្នាដែរ ៕


tumblr_mbnpudoPUd1qg2xooo1_500






from Khmernote - The best entertainment website in Cambodia http://ift.tt/1BeklW6
តិចនិកធ្វើឲ្យបុរសធ្លាក់ក្នុង អន្លង់ស្នេហ៍ តិចនិកធ្វើឲ្យបុរសធ្លាក់ក្នុង អន្លង់ស្នេហ៍ Reviewed by yim PH on 8:57 AM Rating: 5

Entertainment

ads
Powered by Blogger.