នារីម្នាក់អាយុជិត២០ឆ្នាំ តែមានមុខមាត់ និងមាឌ ដូចកូនក្មេង
ចិន៖ ក្មេងស្រីជនជាតិចិនម្នាក់កើតមកមានអាការៈចំលែកមួយ ដែលធ្វើអោយនាងមាន មុខមាត់ និងមាឌដូច កូនក្មេង ខណៈបច្ចុប្បន្ននាងមានអាយុដល់ទៅ១៩ឆ្នាំហើយ។ នាង Zeng Yushan កើតក្នុងឆ្នាំ១៩៩៤ នៅតំបន់ Huzhun ទីក្រុង Fushun ខេត្ត Sichuan ប្រទេសចិន ហើយនៅអាយុ៧ឆ្នាំ នាងចាប់ផ្តើមឈប់លូតលាស់ ព្រមទាំង មានដុះ សាច់ដុំនៅ ជិតខួរក្បាល ទើបបង្កផលប៉ះពាល់ដល់ការលូតលាស់តែម្តង។
ដុំសាច់នោះដុំនៅចន្លោះច្រមុះ និង ខួរក្បាលរបស់នាង ដែលវាមានទំហំប៉ុនគ្រាប់សណ្តែក ហើយដុំសាច់នោះកំរនឹង កើតមានណាស់ វាបង្កអោយប៉ះពាល់ដល់ការលូតលាស់របស់ មនុស្ស និងធ្វើអោយសរីរាង្គឈប់លូតលាស់ តែម្តង នេះបើ យោងតាមសាស្ត្រាចារ្យ Ashley Grossman នៅសាកលវិទ្យាល័យ Oxford។
ប្រសិនបើមិនទទួលការព្យាបាលត្រឹមត្រូវទេនោះ អ្នកជំងឺនឹងមិនលូតលាស់ធំធាតុឡើយ ហើយដោយសារថ្លៃ ព្យាបាល មានតំលៃថ្លៃ ទើបឪពុកម្តាយនាង Zeng មិនមានលទ្ធភាពក្នុង ការព្យាបាលកូនស្រី ទុកដុំសាច់នោះនៅ ក្នុងខ្លួន កូនស្រីរាប់សិបឆ្នាំ។ ករណីនេះកំរនឹងជួបប្រទះខ្លាំងណាស់ ពេលនេះនាង Zeng ត្រូវបានគ្រូពេទ្យធ្វើការត្រួតពិនិត្យ ដុំសាច់នោះ មុននឹងធ្វើការព្យាបាល។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1y2qZIU
via IFTTT