Insurance

728x90

ជំនាញ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ទូក​បា​ឡា​ជ័រ ឬ​ស្មាច់​៣​កន្លែង​នៅ​ស្រុក​បរិបូណ៌​

​ខេត្តកំពង់ឆ្នាំង​៖ យោងតាម​បញ្ជារ​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ចុះ​ថៃ្ង​ទី​៩ ខែមករា ឆ្នាំ​២០១៥​អោយ​មន្ទីរ​ព័ត៌មាន មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច មន្ទីរ​បរិស្ថាន ស្នងការ​នគរបាល​ខេត្ត មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម និង​អាជ្ញាធរ​ដែនដី ហើយ​រួមគ្នា​ចុះ​ពិនិត្យ សិប្បកម្ម ទាំង​៣​កន្លែង នៅ​ស្រុក​បរិបូណ៌ និង​ពិនិត្យ​ពិភាក្សា​បើ​មាន​ផលប៉ះពាល់ និង​កំហុស​បច្ចេកទេស​សុំអោយ ជំនាញ​ធ្វើការ​ណែនាំ និង​កែលំអរ​កុំអោយ​ខុសឆ្គង​ប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ​។​


ក្រោយពី​បានទទួល​ចំណារ​របស់លោក អភិបាលខេត្ត​កំពង់ឆ្នាំង​គណៈកម្មការ នេះ​ដឹកនាំ​ដោយ​លោក ម៉ម​ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ចុះ​ពិនិត្យ និង​ប្រជុំ​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ផលិត​ទូក​បា​ឡា​ជ័រ ឬ​ស្មាច់​ទាំង​៣​នៅ​ស្រុក​បរិបូណ៌ គឺ​៖ ត្រូវគោរព​តាមច្បាប់​និង​កិច្ចសន្យា​របស់​ជំនាញ​បានកំណត់​។ ទីតាំង​ត្រូវ​ហ៊ុំព័ទ្ធ​អោយបាន​ត្រឹម​ត្រូវមាន​កង្ហារ​ប៊ឺ​ត​ខ្យល់​ឡើងលើ​មិនមាន​ការ​ជះក្លិន​មក​ទៅខាង​ក្រៅ​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន និង​មាន​កង្ហារ​សំរាប់​អោយ​កម្មករ​កម្ម​ការី​នី​កំពុង​បំរើកា​រងារ​ទៀតផង​។​


ចំពោះ​កាកសំណល់​ត្រូវ​វិច​ខ្ចប់​អោយបាន​ត្រឹមត្រូវ​មិនត្រូវ​ដុត​កាក​ឬ​កប់​សំណល់​នៅ​កន្លែង​ផលិត និង​ត្រូវ​ដឹក​យកទៅ​ចោល​រណ្តៅ​សំរាម​របស់​ស្រុក​។ កម្មករ​កម្ម​ការី​នី​ពេល​បំរើ​ការងារ​ត្រូវ​ពាក់​ម៉ាស់​ការពារ​ធ្វើយ៉ាងណា​កុំអោយ​ប៉ះពាល់​ដល់​សុខភាព​។ ក្នុងនោះដែរ​គណៈកម្មកា​រ​បាន​ទុក​រយៈពេល​ចាប់​ថៃ្ង​ប្រជុំ​ទី​១៤​ខែមករា​ឆ្នាំ​២០១៥ អោយ​ម្ចាស់​ទីតាំង​ផលិត​ទូក​បា​ឡា​ជ័រ ឬ​ស្មាច់​អនុវត្ត​អោយបាន​នូវ​ដំណាច់​ខែមករា​នេះ​។​


​នៅ​ព្រឹក​ថៃ្ង​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ត្រួតពិនិត្យ​ការងារ​ឡើងវិញ​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ ព័ត៌មាន​ខេត្ត​រួម​ដំណើរ​ដោយ​លោក ម៉ម ម៉ៅ អនុប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្ត​មន្ត្រី​ស្រុក ភ្នា​ក់​ទូរទស្សន៍ អប្សរា​និង​ភ្នាក់ងារ​សារព័ត៌មាន​ដើម​អំពិល​បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​ឃើញថា​៖ ម្ចាស់​ទីតាំង​ផលិត ទូក បា​ឡា​ជ័រ​ទាំងបី​បាន​គោរព​តាម​ការណែនាំ​របស់​គណៈ​កម្ម​ការ ធ្វើ​ស្ថានភាព​នៅ​កន្លែង​ផលិត ទាំងបី មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុខ​។​


ចំណាត់ការ​របស់​គណៈ​កម្ម​ការ​តាម​ចំណារ​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​ដែល​ដឹកនាំ​អនុវត្ត ដោយ​លោក ម៉ម ឈឿ​ម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិបូណ៌​បានទទួល អបអរ​សារ​ទរ និង​កោតសរសើរ ដែល​គណៈកម្មការ​នេះ​អនុវត្ត​ទៅ​ទទួលបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធិភាព​តម្លាភាព​ជូន​លោក អភិបាលខេត្ត​។​


​មានប្រសាសន៍​ក្នុងឱកាស​នោះ​លោក​ម៉ម​ឈឿ​ម​បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ផលិត​ទូក​បា​ឡា​ជ័រ​ទាំង​៣​បន្ថែមទៀតថា​៖​សូមអោយ​អនុវត្តបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​ប​ច្ចេ​សក​ទេស​ដូច​ពេលនេះ​រហូត​កុំអោយ​អនុវត្ត​បានតែ​មួយរយៈ​ពេល​គណៈ​កម្ម​ការចុះពិនិត្យ​នោះ​។ លោក ម៉ម ឈឿ​ម ក៏បាន​ណែនាំ​ដល់​កម្មករ​កម្ម ការី​នី​កំពុង​ផលិត​ថា​៖ សុំអោយ​ពាក់​ម៉ាស់​អោយបាន​ទាំងអស់គ្នា​ពេល​បំរើកា​រងារ ដើម្បី​ជៀសវាង​ការឈឺ​ថ្កាត់ ប៉ះពាល់​ដល់​សុខភាព ធ្វើអោយ​យើង​ខាតបង់​ពេលវេលា និង​ខាតបង់​ថវិកា​ដោយ​ការមិន​ប្រុងប្រយ័ត្ន​របស់​យើង​ខ្លួនឯង​៕ ដោយ រិ​ទ្ធិ ជ័យ


KA-8663219523663226_n KA-06534 KA-06523 ​ ​ ​ ​



ជំនាញ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ទូក​បា​ឡា​ជ័រ ឬ​ស្មាច់​៣​កន្លែង​នៅ​ស្រុក​បរិបូណ៌​ ជំនាញ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ទូក​បា​ឡា​ជ័រ ឬ​ស្មាច់​៣​កន្លែង​នៅ​ស្រុក​បរិបូណ៌​ Reviewed by yim PH on 4:46 PM Rating: 5

Entertainment

ads
Powered by Blogger.