សំបូរសត្វឆ្កែ អនាថាពេក អាជ្ញាធរប៉ាគីស្ថាន ចាប់ឆ្កែ ទាំងនោះ សម្លាប់ចោល ដើម្បីសុវត្ថិភាពប្រជាជន
ប៉ាគីស្ថាន៖ កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅទីក្រុង Pakistani ប្រទេសប៉ាគីស្ថាន បានធ្វើការសម្លាប់សត្វឆ្កែ អនាថាជាច្រើនក្បាល ហើយយកសាកសពឆ្កែទាំងនោះទៅបោះ ចោល ព្រោះតែចំនួនឆ្កែអនាថានៅក្នុងទីក្រុង មានការ កើនឡើងខ្លាំងពេក។ បុគ្គលិករាជការ បានដាក់តំរៀបសាកសពសត្វឆ្កែជាច្រើនរាប់សិបក្បាលនៅតាមផ្លូវ ក្រោយឆ្កែ ទាំងនោះត្រូវ បានសម្លាប់ បន្ទាប់មកពួកគេក៏យកសាកសពឆ្កែទាំងនោះបោះចូលឡាន រួចបញ្ចូនយកទៅ ចាក់ចោល។
ការធ្វើបែបនេះ ដោយសារតែចំនួនឆ្កែអនាថាមានការកើនឡើងយ៉ាងខ្លាំង ដើរតាមផ្លូវសាធារណៈបង្កភាពឥត សណ្តាប់ធ្នាប់ ក្នុងទីក្រុង Karachi ដែលការធ្វើនេះដូចគ្នា នឹងយុទ្ធនាការនៅក្នុងទីក្រុង Lahore ដែរ ដោយអាជ្ញាធរ ធ្វើការបោសសំអាតឆ្កែអនាថា ដើម្បីកុំអោយឆ្កែអនាថាទាំងនោះខាំប្រជាជន។ ប្រទេសប៉ាគីស្ថាន ជាប្រទេស មួយក្នុង ចំណោមប្រទេសផ្សេងទៀត ដែលកើតមានរោគឆ្កែក្អួត មានន័យប្រសិនបើនរណាត្រូវឆ្កែខាំ នោះវាអាច បណ្តាល អោយស្លាប់បាន ហើយរោគនេះមានការគំរាមកំហែងយ៉ាងខ្លាំងដល់ប្រជាជនប៉ាគីស្ថាន។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1ytNh6z
via IFTTT