ប្រកាសតែងតាំង និង ផ្ទេរភារកិច្ច នាយនគរបាលជាតិ៤រូប
ភ្នំពេញ ៖ ឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ឱ្យដឹងថា នាយនគរបាលជាតិជាន់ខ្ពស់ ចំនួន ៤រូប ត្រូវបានតែងតាំងតួនាទី និងផ្លាស់ប្ដូរភារកិច្ច ។
យោងតាមអនុក្រិត្យដែលអានដោយឯកឧត្តមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់នគរបាលជាតិទាំង ៤រូបនោះ រួមមានទី១ ឧត្ដមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រូវបានតែងតាំងទៅជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្ដិធម៌ ។ ទី២ ឧត្ដមសេនីយ៍ឯក សេក ភូមី អនុប្រធានសេនាធិការ ត្រូវបាន តែងតាំងជាប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ។ ទី៣ ឧត្ដមសេនីយ៍ទោ សុខ ខេមរិន្ទ ប្រធានអង្គភាពតម្រួតបទបញ្ជា ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងទី៤ ឧត្ដមសេនីយ៍ឯក យ៉េត រ៉ាហ្សាក់ នាយសេនាធិការរង ត្រូវបាន តែងតាំងជាប្រធានអង្គភាពតម្រួតបទបញ្ជា ៕
ប្រភព៖ អគ្គស្នងការនគរបាលជាតិ
from Khmernote - The best entertainment website in Cambodia http://ift.tt/1KGnbpq
via IFTTT