Insurance

728x90

រថយន្ត​នីសា​ន់​បុក​កុមារ​ជិះ​កង់​ម្នាក់ ចំ​ពីក្រោយ​ប៉ើង​ហោះ​ទៅ​បោក​លើ​កញ្ចក់​រថយន្តរ​ងរ​បួស ឃើញ​សភាព​មិន​ស្រួល​បាន​បើករថយន្ត​រត់ ហើយ​បន្ត​ចុះ​រត់​គេ​ខ្លួន​បាត់

​ខេត្តកំពង់ឆ្នាំង​៖ កុមា​រាជា​សិស្សសាលា​ម្នាក់​បាន​រងរបួស​មធ្យ​ម ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយសារ​រថយន្តបុក​ក​ង់​គេ​ពីក្រោយ​ហោះ​ប៉ើង​ទៅ​បោក​នឹង​កញ្ចក់​រថយន្ត រួច​ធ្លាក់​មក​ដី​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១ និង​១៥​នាទី ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​


​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានអោយដឹងថា​៖ មុនពេល​កើ​ហេតុ​កុមារា​ ​រងគ្រោះ​ឈ្នោះ សំណាង វត​នា អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​ ​កំពង់ឆ្នាំង គេ​បាន​ជិះ​កង់​ចេញពី​រៀន​គួរ​ពី​ជើង​ទៅ​ត្បូង ពេល​ដល់​ចំណុចកើតហេតុ​ក៏ត្រូវ​រថយន្ត​ ​ម៉ាក​នីសា​ន់​ពណ៌​ស្ករ ពាក់​ស្លាក​លេខ បាត់ដំបង 3A-6861 ដឹក​អង្ករ​១​គ្រឿង​បើកបរ​ក្នុង​ទិស ស្របគ្នា បុក​ពីក្រោយ​ពេញទំហឹង ប៉ើង​កង់ និង​មនុស្ស​ផ្លោង​ហោះ​បុក​នឹង​កញ្ចក់​រថយន្ត​បណ្តាលអោយ​កុមារ​រងគ្រោះ​រងរបួស​មធ្យម​ក្រោក​ដើរ​មិន​រួច ហើយ​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យា​ល​បាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​។​


ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅមុខ​បើក​គេច​ពី​ការទទួលខុសត្រូវ​បាន​ ​ប្រមាណ​ជាង​២​គីឡូម៉ែត្រ ត្រូវបាន​សមត្ថកិច្ច​តាម​ទាន់​ស្ទាក់​ចាប់បាន​នៅមុខ​ហាង​កា​រ៉ា​អូ​ខេ​ហ្គោ​ ​ឌិន​ស៊ី​ធី ពេលនោះ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​ដាក់​មេ​ផាយ​ទៅ​បាត់​នៅសល់តែ​ព្រូ​ម្នាក់ ហើយ​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង ប​ញ្ចូ​ន​រថយន្ត​និង​ព្រូ មកកាន់​អធិការដ្ឋាន​ក្រុង កំពង់ឆ្នាំង​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​


​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ នៅ​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ ភាគី​ឪពុក​កុមារា​រង​គ្រោះជា​មន្ត្រីនគរបាល​ខេត្ត បាន​សម្របសម្រួល​យល់ ព្រម ទទួលយក​ប្រាក់​ចំនួន​មួយ​លាន​រៀល​ពី​ភាគី​រថយន្ត​បញ្ចប់រឿង និង​ដើម្បី​យកប្រាក់​នេះ​ទៅ​ព្យា ល​បាល​របួស​កូន​ព្រោះ​ក្រុមគ្រួសារ​គាត់​ខ្វះខាត​ពុំ​សូវ​មាន​ប្រាក់​ឡើយ​។​


ការសម្របសម្រួល​ទទួល​យកប្រាក់​ប៉ុណ្ណឹង​ត្រូវបាន​គេ​រិះគន់ថា​៖ ជាការ​ទទួលយក​លឿន​ពេក ព្រោះថា​ព្រោះ​សភាព​របួស​កូន​មិនទាន់​អាច​សន្និដ្ឋានថា​មិន​អី​ទេ​ភ្លាមៗ​បានឡើយ ចង់​មិន​ ​ចង់ការ​ព្យា​ល​របួស​កូន​ប្រាកដជា​អស់ប្រាក់​ច្រើនជាង​នេះ​៕ ដោយ រិ​ទ្ធិ ជ័យ


KA-01186 KA-01194 KA-01195 KA-01200 ​ ​ ​ ​



រថយន្ត​នីសា​ន់​បុក​កុមារ​ជិះ​កង់​ម្នាក់ ចំ​ពីក្រោយ​ប៉ើង​ហោះ​ទៅ​បោក​លើ​កញ្ចក់​រថយន្តរ​ងរ​បួស ឃើញ​សភាព​មិន​ស្រួល​បាន​បើករថយន្ត​រត់ ហើយ​បន្ត​ចុះ​រត់​គេ​ខ្លួន​បាត់ រថយន្ត​នីសា​ន់​បុក​កុមារ​ជិះ​កង់​ម្នាក់ ចំ​ពីក្រោយ​ប៉ើង​ហោះ​ទៅ​បោក​លើ​កញ្ចក់​រថយន្តរ​ងរ​បួស ឃើញ​សភាព​មិន​ស្រួល​បាន​បើករថយន្ត​រត់ ហើយ​បន្ត​ចុះ​រត់​គេ​ខ្លួន​បាត់ Reviewed by yim PH on 3:25 PM Rating: 5

Entertainment

ads
Powered by Blogger.