Insurance

728x90

អគ្គីភ័យឆាបឆេះ ផ្ទះ២ខ្នងទាំងស្រុង និងរាលដាល ផ្ទះ២ខ្នងទៀត តែសំណាងល្អ មិនមានអ្នករងបួស

បន្ទាយមានជ័យ៖ អគ្គីភ័យបានឆាបឆេះផ្ទះ អស់ចំនួន២ខ្នង និងរាលដាលប៉ះពាល់ផ្ទះ២ខ្នងទៀត តែសំណាង គ្មានអ្នកណាម្នាក់រងរបួស ក្នុងហេតុការណ៍នេះឡើយ និងមានការជួយអន្តរាគមន៍ រថយន្តពន្លត់អគ្គីភ័យទាន់ពេល វេលាពីសំណាកកម្លាំងនគរបាលខេត្ត និងក្រោយការចង្អុលបញ្ហាញពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ ខេត្តផងដែរ។ ហេតុការណ៍នេះ នៅម្តុំខ្មែរឥស្លាម កាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៥ ស្ថិតនៅភូមិគោករដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


ដឹកនាំកម្លាំងដោយ លោក ចាន់ តារ៉ា ស្នងការរងទទួលបន្ទុកអគ្គីភ័យ និងលោក សិទ្ធ ឡោះ ស្នងការរងកណ្តាលព្រហ្មទណ្ឌ បានដឹកនាំកំលាំងជួយយកទឹកជះពន្លត់ភ្លើង និងផ្ទះក្បែរនោះដើម្បីមិនឲ្យរាលដាលបន្តទៀត។


លោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានថ្លែងអោយដឹងថា ភ្លាមៗនោះ លោកបានអន្តរាគមន៍ទៅកម្លាំងនគរបាលជាច្រើននាក់ រួមទាំងអន្តរាគមន៍ដល់រថយន្តពន្លត់ អគ្គីភ័យចំនួន២គ្រឿង ដើម្បី បាញ់ទឹកពន្លត់អគ្គីភ័យខាងលើនេះផងដែរ។


លោកស្នងការបន្តថា ករណីខាងលើនេះពុំមានអ្នកណាម្នាក់រងរបួសនោះទេ ហើយមូលហេតុ ដែលអគ្គីភ័យ ឆាបឆេះអស់ផ្ទះ២ខ្នងទាំងស្រុង ដោយសារតែស្ថានភាពភ្លើងឆេះឆាបយ៉ាងខ្លាំង និងមានផ្លូវតូចចង្អៀត និង ពិបាកក្នុងការចូលបាញ់ តែទោះបីការប៉ះពាលផ្ទះ២ខ្នងទៀតនោះ ត្រូវបាន រថយន្តពន្លត់អាគ្គីភ័យ២គ្រឿង របស់ស្នងការនគបាលខេត្តមកដល់បាញ់ទឹកទាន់ពេលវេលាផងដែរ។


លោកស្នងការបញ្ជាក់ថា ផ្ទះទាំង២ខ្នងត្រូវអគ្គីភ័យឆាបឆេះ ផ្ទះទី១,ធ្វើអំពីឈើលើថ្មក្រោមទំហំ៥គុណ១១ ម៉ែត្រមានម្ចាស់ឈ្មោះ សឹង វ៉ាត ភេទប្រុស អាយុ៦៤ឆ្នាំ ជាខ្មែរអ៊ីស្លាម និងជាគ្រូ បង្វឹក កីឡាបាល់ទាត់អធិរាជភ្នំស្វាយ ខូចខាត់ទាំងស្រុង។ និងផ្ទះទី២,ធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៥គុណ១២ម៉ែត្រ ដែលមាន ម្ចាស់ឈ្មោះ យើ សាធ ភេទប្រុស អាយុប្រហែល៥០ឆ្នាំជាខ្មែរអ៊ីស្លាម ប្រកបមុខរបរ លក់អីវ៉ាន់ចាប់ហួយ ខូចខាត់ទាំងស្រុង។ ចំណែកផ្ទះចំនួន២ខ្នងរងផលប៉ះពាល់ធ្វើអំពីថ្មប្រកក្បឿងនិងធ្វើអំពីឈើប្រក់ក្បឿង និងអត្តសញ្ញាម្ចាស់នៅឡើយ។


លោក ចាន់ តារ៉ា ស្នងការរងទទួលបន្ទុកអគ្គីភ័យបានប្រាប់ថា បើតាមបានការសន្និដ្ឋានថា អគ្គីភ័យនេះបណ្តាល មកពីការផ្ទុះសេខ្សែភ្លើង និងមិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ និងបាត់បង់ទ្រព្យសម្បត្តិទាំងស្រុងនោះទេ ដោយសារតែមានការជួយទាន់ពេល ក្នុងការជញ្ជូនឥវ៉ាន់ចេញពីក្នុងផ្ទះផងដែរ។


ក្រោយពីសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលានិងបានសន្និដ្ឋានថា ករណីខាងលើនេះគឺបណ្តាលតែចរន្តឆ្លង អគ្គិសនី និងមិនមានប្រព័ន្ធការពារត្រឹមត្រូវ ហើយប្រព័ន្ធខ្សែរចាស់ៗតូចៗទ្រុតទ្រោម ដូច្នេះហើយទើបបណ្តាល បែបនេះ ។


ទោះបីជាយ៉ាងណាសមត្ថកិច្ចពុំទាន់សន្និដ្ឋានពីទ្រព្យសម្បត្តិ និងការខូចខាត់មានទំហំប៉ុន្មានច្បាស់លាស់ នៅឡើយ៕


chanroth015-feb-25


ផ្តល់សិទ្ធិដោយ​​ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1D8waxi

via IFTTT
អគ្គីភ័យឆាបឆេះ ផ្ទះ២ខ្នងទាំងស្រុង និងរាលដាល ផ្ទះ២ខ្នងទៀត តែសំណាងល្អ មិនមានអ្នករងបួស អគ្គីភ័យឆាបឆេះ ផ្ទះ២ខ្នងទាំងស្រុង និងរាលដាល ផ្ទះ២ខ្នងទៀត តែសំណាងល្អ មិនមានអ្នករងបួស Reviewed by yim PH on 3:31 PM Rating: 5

Entertainment

ads
Powered by Blogger.