យន្ដហោះខ្នាតតូច បុកអង់តែនទូរទស្សន៍ នៅតិចសាស់ បណ្ដាលឲ្យស្លាប់ម្នាក់
ហ៊ូស្ដុន៖ យន្ដហោះខ្នាតតូចមួយគ្រឿង បានធ្លាក់ និង ប៉ះចំអង់តែន របស់ស្ថានីយទូរទស្សន៍ ក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃ ពុធ ដែលបានសម្លាប់ជីវិត អ្នកបើកយន្ដហោះម្នាក់ផងដែរ។
តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ ២០១៥ បានបន្ដ ទៀតថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតទ្បើងកាលពីយប់ថ្ងៃពុធ នៅ ស្ថានីយ៍ទូរទស្សន៍ KCBD របស់ NBC ក្នុងទីក្រុងLubbock ភាគពាយ័ព្យ នៃរដ្ឋតិចសាស់។ នេះបើយោងតាម សារព័ត៌មានអាមេរិកបានផ្សព្វផ្សាយ។
យន្ដហោះនេះ បានបុកអង់ទែនស្ថានីយទូរទស្សន៍មុនពេលធ្លាក់ នៅក្បែរនោះដែលស្ថិតនៅ ពាក់កណ្ដាលអគារតែម្ដង។ អាជ្ញាធរ បានបញ្ជាក់ឲ្យដឹងថា ក្នុងហេតុការណ៍នោះ បណ្ដាលឲ្យអាកាសយានិកម្នាក់បានស្លាប់ នៅលើយន្ដហោះតែម្ដង។
ព្រមជាមួយគ្នានោះ ម្ចាស់អគារស្ថានីយបាន បាននិយាយថា ខណៈដែលយន្តហោះ បានធ្លាក់ចូលទៅទីនោះ ពួកគេបានជម្លៀស បុគ្គលិកធ្វើការនៅទីនោះ ឲ្យចេញអស់ហើយ ដោយមិនមាននរណាម្នាក់ស្លាប់ ឬ របួសនោះទេ។
សូមបញ្ជាក់ថា ហេតុការណ៍យន្ដហោះបុក អង់តែន ស្ថានីយទូរទស្សន៍ KCBD របស់NBC ក្នុងទីក្រុងLubbock ភាគពាយ័ព្យ នៃរដ្ឋតិចសាស់ មិនមានអ្នករួមដំណើរជាមួយនោះទេ មានតែអាកាសយានិកតែម្នាក់ប៉ុណ្ណោះ ដោយឡែលមូលហេតុនៃការធ្លាក់ ក៏មិនទាន់មាន ការបញ្ជាក់ណាមួយដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/18PJknx
via IFTTT