Insurance

728x90

អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​ហើម​ដេក​មួយភាំង រេ​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ាក​សាំ​យុង​ចត​នៅលើ​ចិញ្ចើមផ្លូវ​ខូចខាត​ខូចខាត​ទាំងសងខាង

​ខេត្តមណ្ឌលគិរី​៖ រថយន្តរ​តាក់ស៊ី​ឈប់​នៅ​ច​ញ្ចើ​ម​ផ្លូវ​ចុះ​យកប្រាក់​គេ​ផ្ញើ​ទិញ​ឥ​វ៉ាន ត្រូវបាន​រថយន្ត​កា​ម៉ា​រី​ហើម​បុក​ពេញទំហឹង សំណាងល្អ​គ្រាន់តែរ​បួ​ក​ស្រាល​។ ហេតុការណ៍​នេះ​កើតឡើង​ទាំង​ព្រឹក​ព្រលឹម កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃទី​១២ ចែ​កុម្ភៈ ឆ្នាំ​២០១៥ នៅត្រង់ចំណុច​គីឡូម៉ែត្រ​៣៦ ស្ថិតក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។​ ​ ​


​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​តាក់ស៊ី​ម៉ាក​សាំ​យុង ពណ៌​ស្លែរ​មួយគ្រឿង​តែងតែ​ឈប់​នៅ​កន្លែងកើតហេតុ​រាល់​ព្រឹក ដើម្បី​ទទួល​ប្រាក់​គេ​ផ្ញើ​ទិញ​ឥ​វ៉ាន​ចាប់ហួយ ទើបតែ​ថ្ងៃនេះ​មិនដឹងថា​រថយន្ត​បង្ក​បើកបរ​មកពីណា​មិនដឹង​ទេ មក​បុក​ពីមុខ​ពេញទំហឹង​តែម្ដង ហើយ​អ្នកបើកបរ​ថ​យន្តកា​ម៉ា​រី​ហើម​ចុះមក​សុំទោស​ម្ខា​ស់​រថយន្ត​តាក់ស៊ី​សារភាពថា​ព្រោះតែ​ខ្លួន​ដេកលក់ ដោយ​សរ​អត់​ងងុយដេក​ខ្លាំង​ទើប​ពី​មក​ដឹក ដឹកឈើ​។​


​ក្រោយពេល​កើតហេតុ​មិនមាន​សមត្ថកិច្ច​ចុះមក​ធ្វើការ​ដោះស្រាយ​ទេ ទើប​ម្ចាស់​រថយន្ត​ទាំង​ដោះស្រាយ​ក្រៅ​ប្រពន្ធ​ផ្លូវច្បាប់ ដោយ​អូស​រថយន្ត​ទាំងពីរ​ទៅ​ជួសជុល ដោយ​ម្ចាស់​រថយន្ត​កា​ម៉ា​រី​ហើម ព្រម​សង​ប្រាក់​ចំនួន​៧០០​ដូ​ល្លា ទៅអោយ​រថយន្ត​តាក់ស៊ី​បញ្ចប់រឿង​។​


​ប្រជាពលរដ្ឋ​មានការ​លើកឡើងថា នាពេល​បច្ចុប្បន្ន​ក្នុងស្រុក​កែវ​សីមា រថយន្ត​ដឹកឈើ​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​លឿនៗ​ណាស់ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជារឿយៗ ប៉ុន្តែ​ក្រោយពេល​ហេតុការណ៍​កើតឡើង​តែងមាន​ការដោះស្រាយ​ក្រៅ​ប្រពន្ធ​ផ្លូវច្បាប់​ដូច​ករណី​លើក​នេះ​ផងដែរ​៕ ដោយ ឦសាន​២ ​


KA-54MD KA-23MD KA-346MD​ ​ ​ ​ ​ ​



អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​ហើម​ដេក​មួយភាំង រេ​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ាក​សាំ​យុង​ចត​នៅលើ​ចិញ្ចើមផ្លូវ​ខូចខាត​ខូចខាត​ទាំងសងខាង អ្នកបើកបរ​រថយន្ត​កា​ម៉ា​រី​ហើម​ដេក​មួយភាំង រេ​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ាក​សាំ​យុង​ចត​នៅលើ​ចិញ្ចើមផ្លូវ​ខូចខាត​ខូចខាត​ទាំងសងខាង Reviewed by yim PH on 2:16 PM Rating: 5

Entertainment

ads
Powered by Blogger.