Insurance

728x90

ជនមានឥទ្ធិពល ឃុបឃិតគ្នា ឲ្យត្រាក់ទ័រ របស់ឈ្មួញវៀតណាម ចូលមកដឹកឈើ ដល់តំបន់ព្រៃការពារ

មណ្ឌលគិរី ៖ ត្រាក់ទ័រចំនួន ៥គ្រឿង និងជនជាតិវៀតណាមចំនួន ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី ធ្វើ ការស្ទាក់ចាប់បាន ខណៈដែលពួកគេនាំគ្នាបើកចូលមកដល់ ក្នុងតំបន់ដែនព្រៃការពារមណ្ឌលគិរី ក្នុងគោលបំណង ដឹកឈើប្រណីត ដែលពួកគេកាប់ និងទិញទុកយកត្រឡប់ទៅវិញ ។


ករណីបង្រ្កាបជនជាតិវៀតណាម នាំត្រាក់ទ័រយកមកដឹកឈើប្រណីត ដល់ក្នុងទឹកដីកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាត គ្រាន់តែមានការឃុបឃិតគ្នា ពីសមត្ថកិច្ចឈរជើងនៅតាមព្រំដែន រួមទាំងជនមានឥទ្ធិពលជាអ្នកកាងឲ្យចូលនេះបាន កើតឡើង កាលពីវេលាម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិត នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។


ប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់មុនសមត្ថកិច្ចទៅធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម និងត្រាក់ទ័រខាងលើនេះ គឺ មានគេរាយការណ៍ឲ្យដឹងថា មានការឃុបឃិតគ្នារវាងមន្រ្តីយោធា មន្រ្តីនគរបាលការពារព្រំដែន នៅក្នុងស្រុកពេជ្រាដា ដោយអនុញ្ញាតឲ្យជនជាតិវៀតណាម និងត្រាក់ទ័រខាងលើនេះ ចូលមកដឹកឈើប្រណីតនៅក្នុងដែនដីព្រៃការពារ ទើប កម្លាំងសមត្ថកិច្ច ចុះទៅធ្វើការស្ទាក់ចាប់បានតែម្តង ។


ពាក់ព័ន្ធទៅនឹងករណីខាងលើ លោក កែវ សុភគ ប្រធានព្រៃការពារមណ្ឌលគិរី បានអះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ ថា យោងតាមការរាយការណ៍ពីប្រជាពលរដ្ឋថា មានត្រាក់ទ័រ របស់ជនជាតិវៀតណាម បានឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា ក្នុងតំបន់ព្រៃការពារ នៅស្រុកពេជ្រាដាជាច្រើនគ្រឿង លោកក៏បានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យមើល ហើយឃើញមានពិតប្រាកដមែន ហើយលោកសម្រេចធ្វើការឃាត់ ទាំងត្រាក់ទ័រ ទាំងមនុស្សដើម្បីយកមកកសាងសំណុំរឿងដើម្បីអនុវត្តតាមច្បាប់ ហើយនៅល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ត្រាក់ទ័រទាំង ៥គ្រឿងនោះ លោកបានបញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីរួចហើយ រីឯជនជាតិវៀតណាម ចំនួន ៤នាក់ បានប្រគល់ឲ្យសមត្ថកិច្ចធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។


ពាក់ព័ន្ធទៅនឹងករណីខាងលើ បើតាមប្រភពព័ត៌មានបានលួចបង្ហើបឲ្យដឹងថា តាមពិតគម្រោងនាំត្រាក់ទ័រយកមកដឹក ឈើប្រណីតពីក្នុងទឹកដីកម្ពុជានេះ មិនមែនមានតែ ៥គ្រឿងនោះឡើយ គឺគេនាំចូលរហូតទៅដល់៣០គ្រឿងឯណោះ ដើម្បីដឹកឈើប្រណីតប្រភេទធ្នង់យកចេញទៅប្រទេសវៀតណាម តែបែកការណ៍ក៏ត្រូវសមត្ថកិច្ចតាមចាប់ បានចំនួន ៥គ្រឿង រីឯត្រាក់ទ័រផ្សេងៗទៀត បានបើករត់គេចខ្លួន ខ្លះរត់ចូលទៅក្នុងព្រៃ ខ្លះរត់បកទៅប្រទេសវៀត ណាមវិញ ។ ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ការឃុបឃិតគ្នាអនុញ្ញាតឲ្យឈ្មួញវៀតណាមយកត្រាក់ទ័រជាច្រើន គ្រឿងមកដឹកឈើខាងលើនេះ គឺដោយសារតែមានអ្នកមានឥទ្ធិពលម្នាក់ ដែលទៅពីភ្នំពេញ ទៅឈរជើងរកស៊ីបទល្មើស នៅខេត្ត មណ្ឌលគិរី ជាអ្នកកាងអនុញ្ញាតឲ្យនាំចូល ទើបមន្រ្តីល្មមៗនៅទីនោះមិនហ៊ានប្រឆាំង ចេះតែអនុញ្ញាតឲ្យនាំចូល ដើម្បី ទទួលបានលុយកាក់ខ្លះៗតែម្តងទៅ ៕


T-0119






ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1zR1MF7

via IFTTT
ជនមានឥទ្ធិពល ឃុបឃិតគ្នា ឲ្យត្រាក់ទ័រ របស់ឈ្មួញវៀតណាម ចូលមកដឹកឈើ ដល់តំបន់ព្រៃការពារ ជនមានឥទ្ធិពល ឃុបឃិតគ្នា ឲ្យត្រាក់ទ័រ របស់ឈ្មួញវៀតណាម ចូលមកដឹកឈើ ដល់តំបន់ព្រៃការពារ Reviewed by yim PH on 8:30 AM Rating: 5

Entertainment

ads
Powered by Blogger.