Insurance

728x90

ចិនប្រកាសថា អ្នកឆ្លងជំងឺផ្តាសាយ បក្សី H7N9 កើនដល់ 100នាក់ ហើយក្នុងដើមឆ្នាំនេះ

ក្រសួងសុខាភិបាល ចិនបានប្រកាសជាសាធារណថា ប្រជាជនខ្លួន ដែលរស់នៅ ខេត្ត Guangdong, Fujian, Zhejiang និង Jiangsu បានកើតជំងឺ ផ្តាសាយ បក្សី H7N9 មានចំនួន 100 នាក់ហើយ។ តាមប្រភពពត៌មាន បានអោយដឹងថា អត្រានៃអ្នកឆ្លងជំងឺ ផ្តាសាយបក្សី នេះ បានធ្វើអោយក្រសួងសុខាភិបាល ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែអត្រានេះ ស្ថិតនៅក្នុងដើមឆ្នាំនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្តី អត្រាមួយនេះ ជាអត្រាមួយដែល តិចជាអត្រាឆ្នាំចាស់ នៅឡើយទេ ហើយកាលពីឆ្នាំ ២០១៤ កន្លងទៅ មានមនុស្សយ៉ាងតិច 120នាក់ ដែលឆ្លងជំងឺមួយនេះ រាប់ត្រឹមដើមឆ្នាំ 2014 ដល់ ថ្ងៃ 17 កុម្ភៈ 2014 ហើយក្នុងនោះមានអ្នកស្លាប់ 32នាក់។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល ចិនបានធ្វើការ ណែនាំ ដល់ប្រជាជន អោយមានការ ប្រុងប្រយត្ន័ ខ្ពស់ចំពោះ ការប៉ះពាល់សត្វបក្សី គ្រប់ប្រភេទ៕


ដោយ៖ ខ្មែរណូត


foodbird






from Khmernote - The best entertainment website in Cambodia http://ift.tt/1KLP7ID

via IFTTT
ចិនប្រកាសថា អ្នកឆ្លងជំងឺផ្តាសាយ បក្សី H7N9 កើនដល់ 100នាក់ ហើយក្នុងដើមឆ្នាំនេះ ចិនប្រកាសថា អ្នកឆ្លងជំងឺផ្តាសាយ បក្សី H7N9 កើនដល់ 100នាក់ ហើយក្នុងដើមឆ្នាំនេះ Reviewed by yim PH on 1:15 PM Rating: 5

Entertainment

ads
Powered by Blogger.