វិដេអូស្តែងៗ ថតពីសកម្មភាពក្រុម ISIS ដុតចំណាប់ខ្មាំងហ្សូដង់ ទាំងរស់ក្នុងទ្រុង មើលហើយញាក់សាច់!
ក្រោយពីកាត់កសម្លាប់ចំណាប់ខ្លាំងជនជាតិជប៉ុន២នាក់មិនញញើតដៃរួចមក កាលពីពេលថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធ ISIS បានបង្ហាញវីដេអូដ៏គួរអោយរន្ធត់មួយទៀត ដែលបង្ហាញពីការសម្លាប់ចំណាប់ខ្លាំងជនជាតិហ្សូដង់ ជាពីឡុត បើកយន្តហោះ។ ខ្សែវីដេអូនោះត្រូវបានបង្ហោះចែកចាយកាលពីម្សិលមិញ ដែលបង្ហាញពីទិដ្ឋភាពចំណាប់ខ្មាំង ហ្សូដង់ឈ្មោះ Moaz al-Kasasbeh ត្រូវបានគេចាក់សោរឃុំខ្លួននៅក្នុងទ្រុងមួយ ដោយមានក្រុម ISIS មួយក្រុមប្រដាប់ ដោយកាំភ្លើងអាកា ឈរព័ទ្ធពីខាងក្រៅ។
ចំណាប់ខ្មាំងត្រូវបានគេចាក់សាំងស្រោចពេញខ្លួន ហើយមានបុរសពាក់ម៉ាស ម្នាក់បាន អុជភ្លើងពីខាងក្រៅទ្រុង ដែលគេ បានបង្ហូរមកក្រៅជាស្រេច។ ប្រធានាធិបតី Barack Obama បានថ្កោល ទោសយ៉ាងខ្លាំង ចំពោះទង្វើដ៏សែនព្រៃផ្សៃ នេះ ចំនែកអ្នកនាំពាក្យ ក្រុមទាហានហ្សូដ់បានអោយដឹងថា ពួកគេនឹងធ្វើ ការសងសឹកចំពោះទង្វើនេះ។ គួររំលឹកផង ដែរថា លោក Moaz al-Kasasbeh អាយុ២៦ឆ្នាំ ត្រូវបានក្រុម ISIS ចាប់ធ្វើជាចំណាប់ខ្មាំងតាំងពីខែធ្នូ ឆ្នាំ២០១៤ មកម្ល៉េះ ក្រោយពេលគាត់បើកយន្តហោះចំបាំង F-16 ចូលទឹកដីប្រទេសស៊ីរី។
from Khmernote - The best entertainment website in Cambodia http://ift.tt/1xcU9EH
via IFTTT