Insurance

728x90

ក្រុមហ៊ុន Samsung Electronics អះអាងថា «​ដើម្បីជោគជ័យ បណ្តាញ The Internet of Things ត្រូវតែ បើកទូលាយ និងចូលរួម លើគ្រប់វិស័យ »

នាយកប្រតិបត្តិ BK Yoon បានបង្ហើបប្រាប់ក្នុងពិព័ពរណ៌ផលិតផលអន្តរជាតិ CES 2015 អំពីគម្រោងបង្កើត លទ្ធភាព ឥតដែនកំណត់លើ ប្រព័ន្ធបណ្តាញបច្ចេកវិជ្ជា Internet of Things (IoT)” ដែលអាចធ្វើឲ្យគ្រប់របររបស់ ប្រើប្រាស់ អាចទាក់ទងគ្នាបានដោយស្វ័យប្រវត្តិ


ថ្ងៃទី 5 មករា 2015 លោក BK Yoon ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics បានផ្តល់ សុន្ទរកថានៅក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិកអន្តរជាតិ (CES) លើកិច្ចជម្រុញ និងសហការគ្នាកាន់តែខ្លាំង លើគ្រប់ វិស័យចំពោះដំណោះស្រាយលើលទ្ធភាពនៃ “ប្រព័ន្ធបណ្តាញបច្ចេកវិជ្ជា IoT” ដែលអាចធ្វើឲ្យរបររបស់ ប្រើប្រាស់ អាចទាក់ទងគ្នាបានដោយស្វ័យប្រវត្តិ។


លោក BK Yoon បានបន្ថែមទៀតនិយាយថា “ប្រព័ន្ធបច្ចេកវិជ្ជាបណ្តាញ IoT នេះមានសក្តានុពលក្នុងការផ្លាស់ប្តូរ សង្គម សេដ្ឋកិច្ច និងជីវិតរស់នៅ។ វាគឺជាការងាររបស់យើងដើម្បីសម្រេចជោគជ័យបានជាមួយគ្នាទាំងក្នុងវិស័យតែមួយ និងវិស័យផ្សេងគ្នា ដើម្បីធ្វើឲ្យគ្រប់យ៉ាងក្លាយជាការពិតដូចការសន្យាទុករបស់ IoT។”


unnamed (2)ហើយលោកក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធបច្ចេកវិជ្ជាបណ្តាញ IoT ជាផ្នែកស្នូលរបស់យើងដើម្បីសម្របទៅនឹងជីវិត រស់នៅ។ IoT មិនមែនជាវត្ថុនោះទេ ប៉ុន្តែប្រៀបបានទៅនឹងមនុស្សដែលអាចធ្វើការប្រាស្រ័យទាក់ទងរវាងគ្នាបាន។


នៅឆ្នាំ 2017 ទូរទស្សន៍ Samsung ទាំងអស់នឹងក្លាយជាឧបករណ៍អេឡិចត្រូនិក IoT ដោយអាចធ្វើការទំនាក់ទំនង ឬបញ្ជាទៅរបស់ប្រើប្រាស់ផ្សេងៗ ហើយក្នុងរយៈពេល 5 ឆ្នាំ គ្រប់ផលិតផលអេឡិចត្រូនិក Samsung នឹងត្រូវវិវឌ្ឍ ដោយដាក់បញ្ចូលប្រព័ន្ធបណ្តាញបច្ចេកវិជ្ជា IoT ដើម្បីពង្រីកបន្ថែមលើឧបករណ៍ IoT នៅក្នុងទីផ្សារ។


unnamed (3)លោកក៏បានសង្កត់ធ្ងន់ថែមទៀតថា សារៈសំខាន់ចំពោះអ្នកសរសេរកម្មវិធីក្នុងការតម្លើង IoT និងបានប្រកាសថា Samsung នឹងបោះទុនប្រមាណជាង 100 លានដុល្លារ ទៅក្នុងសមាគន៍អ្នកសរសេរកម្មវិធីក្នុងឆ្នាំ 2015។


ការពង្រីកឧបករណ៍អេឡិចត្រូនិក IoT និងសមាសធាតុផ្សំ។ ក្នុងយុគសម័យ IoT ប្រព័ន្ធសេនស័រ (sensors) ក្លាយជា បច្ចេវិជ្ជាដ៏អស្ចារ្យ និងក៏ជាសមាសធាតុផ្សំសំខាន់មានទ្រង់ទ្រាយកាន់តែតូច ដើម្បីដាក់បញ្ចូលទៅក្នុងគ្រប់របស់ របរប្រើប្រាស់ ជាមួយប្រសិទ្ធភាពថាមពលកាន់តែខ្លាំង។


unnamed (4)លោក Yoon បានបកស្រាយអំពីបច្ចេកវិជ្ជាប្រព័ន្ធសេនស័រទំនើបចុងក្រោយរបស់ Samsung ដែលអាចធ្វើការវិភាគ និងសិក្សាបានយ៉ាងច្បាស់ពីបរិស្ថានជុំវិញ ក៏ដូចជាផ្តល់នូវសេវា និងដំណោះស្រាយដ៏ត្រឹមត្រូវ។


ឧទាហរណ៍៖ ក្រុមហ៊ុន កំពុងអភិវឌ្ឍប្រព័ន្ធសេនស័រថ្មីដែលអាចយកចលនាបំលាស់ទីនៃកំទេចវត្ថុដ៏តូចបំផុត។


ក្រុមហ៊ុនក៏កំពុងសិក្សាលើបន្ធះឈីប ដូចជាបន្ទះប្រព័ន្ធកុំព្យូទ័រ (ePOP) និងប្រព័ន្ធប្រតិបត្តិការជីវសាស្ត្រ ដែលមាន ថាមពលខ្ពស់ និងតូចដើម្បីភ្ជាប់ទៅឧបករណ៍អេឡិចត្រូនិកទូទៅជាពិសេស នាឡិកា និងទូរស័ព្ទ។


unnamed (5)ក្រុមហ៊ុន Samsung ផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកប្រមាណជាង 665 លានគ្រឿង និងកំពុងបន្តបង្កើនថែមទៀត។ ក្រុមហ៊ុនក៏បានត្រៀមបញ្ចេញ និងធ្វើការភ្ជាប់ឧបករណ៍អេឡិចត្រូនិក និងវត្ថុដែលនៅជុំវិញខ្លួនយើងផងដែរ។


ហើយក្រុមហ៊ុន Samsung ក៏ចំណាយទឹកប្រាក់ប្រមាណជាង 100 ដុល្លារ ក្នុងការផ្គង់ផ្គង់ដល់សមាគមន៍ អ្នក សរសេរកម្មវិធីសម្រាប់ឆ្នាំ 2015 លើការពង្រឹងកម្មវិធី និងពង្រីកបន្ថែមព្រឹត្តិការណ៍ធំធំរបស់សមាគមន៍អ្នកសរសេរ កម្មវិធីនេះ។


unnamedសម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ http://ift.tt/1xnlJ26


អំពីក្រុមហ៊ុន Samsung Electronics co., Ltd


គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជា ដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។


ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com


unnamed (1)






from Khmernote - The best entertainment website in Cambodia http://ift.tt/1IzLSq6

via IFTTT
ក្រុមហ៊ុន Samsung Electronics អះអាងថា «​ដើម្បីជោគជ័យ បណ្តាញ The Internet of Things ត្រូវតែ បើកទូលាយ និងចូលរួម លើគ្រប់វិស័យ » ក្រុមហ៊ុន Samsung Electronics អះអាងថា «​ដើម្បីជោគជ័យ បណ្តាញ The Internet of Things ត្រូវតែ បើកទូលាយ និងចូលរួម លើគ្រប់វិស័យ » Reviewed by yim PH on 12:16 PM Rating: 5

Entertainment

ads
Powered by Blogger.