Insurance

728x90

មេដឹកនាំពិភពលោកទាំង​១០​ ដ៏មានប្រាក់ខែខ្ពស់​បំផុត ប្រចាំឆ្នាំ ២០១៥

បរទេស៖ អ្នកប្រាកដជា ចង់ដឹងហើយថា តើមេដឹកនាំនយោបាយ នៅក្នុងប្រទេស នីមួយៗ អាចទទួលបាន ប្រាក់ខែប៉ុន្មាន សម្រាប់ការបម្រើ និងបំពេញការងារ ដើម្បីជួយស្ថាបនា ក៏ដូចជាការអភិវឌ្ឍ ដល់ប្រទេសជាតិ របស់ពួកគេ ។ ខាងក្រោមនេះ ជាមេដឹកនាំពិភពលោកទាំង១០ ដ៏មានប្រាក់ខែខ្ពស់បំផុត ប្រចាំឆ្នាំ ២០១៥ ៖


១. លោក Lee Hsien Loong


ជានាយករដ្ឋមន្ត្រី នៃប្រទេសសឹង្ហបុរី ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំ ដ៏មានប្រាក់ខែខ្ពស់បំផុត ក្នុងពិភពលោក ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ២.១៨៣.៥១៦ ដុល្លារអាមេរិក ។



២. លោក CY Leung


ជានាយកប្រតិបត្តិនៃប្រមុខរដ្ឋាភិបាល ទីក្រុងហុងកុង ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ៥៣០.០០០ ដុល្លារអាមេរិក ។



៣. លោក Barack Obama


ជាប្រធានាធិបតី និងប្រធានរដ្ឋ ព្រមទាំងជាប្រមុខរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់ខែចំនួន ៤០០.០០០ ដុល្លារអាមេរិក ។


hour-00224


៤. លោកTony Abbott


ជានាយករដ្ឋមន្ត្រីទី២៨ របស់ប្រទេសអូស្ត្រាលី ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ៣៤៥.០០០ ដុល្លារអាមេរិក ។



៥. លោក Michael D. Higgins


ជាប្រធានាធិបតី នៃប្រទេសអៀរទ្បង់ ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ៣៤០.០០០ ដុល្លារអាមេរិក ។



៦. លោក Xavier Bettel


ជានាយករដ្ឋមន្ត្រី នៃប្រទេស Luxembourg ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់ខែចំនួន ៣៤០.០០០ ដុល្លារអាមេរិក ។



៧. លោក Stephen Harper


ជានាយករដ្ឋមន្ត្រីទី២២ និងជាប្រធានគណបក្សអភិរក្សនិយម របស់ប្រទេសកាណាដា ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ២៩៦.៤០០ ដុល្លារអាមេរិក ។



៨. លោក John Key


ជានាយករដ្ឋមន្ត្រីទី៣៨ របស់ប្រទេស វែលសេទ្បង់ ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន ២៩០.០០០ ដុល្លារអាមេរិក ។



៩. លោកស្រី Angela Merkel


ត្រូវបានគេចាត់ទុកថា ជាឧត្ដមមន្ត្រី នៃប្រទេសអាល្លឺម៉ង់ ដែលក្នុងមួយឆ្នាំ លោកស្រីទទួលបាន ប្រាក់ខែចំនួន ២៨៣.៦០៨ ដុល្លារអាមេរិក ។



១០. លោក Shinzō Abe


ជានាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលក្នុងមួយឆ្នាំ លោកទទួលបាន ប្រាក់ខែចំនួន២៧៣.០០០ ដុល្លារអាមេរិក ៕







from Khmernote - The best entertainment website in Cambodia http://ift.tt/1AgtVmb
មេដឹកនាំពិភពលោកទាំង​១០​ ដ៏មានប្រាក់ខែខ្ពស់​បំផុត ប្រចាំឆ្នាំ ២០១៥ មេដឹកនាំពិភពលោកទាំង​១០​ ដ៏មានប្រាក់ខែខ្ពស់​បំផុត ប្រចាំឆ្នាំ ២០១៥ Reviewed by yim PH on 9:39 AM Rating: 5

Entertainment

ads
Powered by Blogger.