Insurance

728x90

ក្រុមកម្មករ​ប្រមាណ​២០០​នាក់ របស់​ក្រុមហ៊ុន​សុខ​ហ្វី​ន​(​បារាំង​) ផ្ទុះ​ការតវ៉ា​តម្លើង​ប្រាក់ខែ ខណៈ​ភាគី​ក្រុមហ៊ុន​ទម្លាក់​ប្រាក់ខែ​ពួកគេ​

​ខេត្តមណ្ឌលគិរី​៖ ក្រុមកម្មករ​របស់​ក្រុមហ៊ុន​សុខ​ហ្វី​ន​(​បារាំង​) ប្រមាណ​២០០​នាក់ នៅ​ស្រុក​ពេ​ជ្រា​ដា បាន​ផ្ទុះ​ការតវ៉ា​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ និង​ប្រាក់ខែ ។ ការតវ៉ា​នេះ​បានធ្វើ​ឡើង​អស់​រយៈពេល​៣​ថ្ងៃ​មកហើយ តែ​ពុំមាន​ការឆ្លើយ​ពី​ក្រុមហ៊ុន​ខាងលើ​នេះឡើយ​។ ហើយ​ករណី​ផ្ទុះ​ការតវ៉ា​នេះ​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​០៩ រហូតមកដល់​ថ្ងៃទី​១១ មីនា ២០១៥ ដោយ​ធ្វើឡើង​នៅមុខ​ក្រុមហ៊ុន​មាន​ទីតាំង​ក្នុង​ឃុំ ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។​


​បងប្អូន​ក្រុមកម្មករ​រាប់រយ​នាក់ ខ្លះ​បាន​វិច​ខ្ចប់​បាយ​ចំណី​មក​ហូប​នៅមុខ​ក្រុមហ៊ុន ដើម្បី ធ្វើការ​ទាមទារ​សូម​ឲ្យ​ក្រុមហ៊ុន យល់ព្រម​ធ្វើការ​តម្លើង​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ សម្រាប់​កម្មករ​ម្នាក់​ចាប់ពី ២៥.០០០​រៀល ទៅ​៣០.០០០​រៀល ក្នុង​មួយថ្ងៃ ។ ពួកគាត់​បាននាំគ្នា​សម្ដែង​នូវ​ការខឹង​សម្បារ​ដល់​ក្រុមហ៊ុន​សុខ​ហ្វី​ន ដែលជា​ក្រុមហ៊ុន​បារាំង​វិនិយោគ​ដំណាំ​កៅស៊ូ ថា​កាលពី​ឆ្នាំ​ដំបូង​ក្រុមហ៊ុន បាន​ឲ្យ​ប្រាក់​ឈ្មួ​ល​ក្នុង​មួយថ្ងៃ​២៥.០០០​រៀល តែ​មកដល់ពេលនេះ​ក្រុមហ៊ុន​មិនបាន​តម្លើង​ប្រាក់​ឈ្មួ​ល​ឲ្យ​កម្មករ​ទេ បែរជា​ទម្លាក់​ប្រាក់ ឈ្នួល​ប្រចាំថ្ងៃ​មក​ត្រឹម​២០.០០០​រៀល​ទៅវិញ​ក្នុង​មួយថ្ងៃ ។ រីឯ​បុគ្គលិក កម្មករ​ដែល​បម្រើការ​ងារ​ក្នុង​ក្រុមហ៊ុន​នេះ គឺ​ខាង​ក្រុមហ៊ុន ចង់​ដក ឬ​បញ្ឈប់ ស្រេច​តាមតែ​ចិត្ត​របស់​ក្រុមហ៊ុន មិនបាន​គោរព​ច្បាប់​ការងារ​ឡើយ ។​


​នៅមាន​ចំណុច​ជាច្រើន​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​មិន​គប្បី​មកលើ​បុគ្គលិក កម្មករ ពោលគឺ​ខាង​ក្រុមហ៊ុន​បាន​ប្រើប្រាស់ ពាក្យសម្ដី និង​អាកប្បកិរិយា​មិន​សមរម្យ​មកលើ​កម្មករ ដោយ​ក្រុមហ៊ុន​បាន​មើលងាយ ប្រមាថ​មកលើ​បុគ្គលិក​-​កម្មករ ខ្មែរ ប្រៀបបាន​ទៅនឹង​សត្វ ដូចជា​ខាង​ក្រុមហ៊ុន​បុក​កម្មករ​ខ្មែរ​ម្នាក់​ឲ្យ​រងរបួស​កាលពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៥ របួស ដៃ​ម្ខាង រួចហើយ​បុគ្គលិក​ក្រុមហ៊ុន​ជា​ជនជាតិ បរទេស​បាន​ពោល​ពាក្យ​ថា បើ​ទោះ​ស្លាប់​កម្មករ​ខ្មែរ ៣​នាក់​ក៏​មិន​ស្មើ សត្វ​ឆ្កែ​គាត់​មួយ​ក្បាល​ផង ។​


​ក្រុម​បុគ្គលិក​-​កម្មករ​របស់​ក្រុមហ៊ុន បានលើកឡើង​នូវ​បញ្ហា​ប្រឈម​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ចំណុច ក្នុងនោះ​បញ្ហា ប្រឈម សំខាន់​មាន​៣​ចំណុច ទី​១​គឺ​ពួកគាត់​ចង់បាន​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​ចាប់ពី​២៥.០០០​រៀល ទៅ​៣០.០០០​រៀល ទី​២​គឺ​សណូ​ម​ពរ​ទៅ ក្រុមហ៊ុន​កុំ​បញ្ឈប់​បុគ្គលិក​-​កម្មករ តាមតែ​អំពើ​ចិត្ត ទី​៣​គឺ​សូម​ឲ្យ​ក្រុមហ៊ុន​កុំ​មើលងាយ និង ប្រមាថ ដល់​កម្មករ​ខ្មែរ ។ តែបើ​ទោះបីជា ពួកគាត់​ធ្វើការ​តវ៉ា​ទាមទា រយៈពេល​៣​ថ្ងៃ​មកហើយ​នោះ ប៉ុន្តែ​នូវ​ពុំទាន់​បាន ឃើញ​វត្តមាន​របស់​តំណាង​ក្រុមហ៊ុន​ចេញមក​ចរចា​នៅ ឡើយ ។ ពួកគាត់​បានទាមទា​អោយ​ខាង​ក្រុមហ៊ុន សូម​ធ្វើការ គោរព​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផង តួយ៉ាង​គ្រា​ដែល​បងប្អូន កម្មករ​មានធុរៈ​ចាំបាច់​នៅពេល​ឈប់សម្រាក់ ម្ដងៗ ខាង​ក្រុមហ៊ុន​តែងតែ​ហែក​លិខិត​ចោល ។​


តំណាង NGO ខេត្តមណ្ឌលគិរី លោក សម សារិន បាន​ថ្លែងប្រាប់​អ្នកព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១១ មីនា ២០១៥ នេះ​ថា ការទាមទា​តវ៉ា​របស់ បងប្អូន​បុគ្គលិក​-​កម្មករ គឺជា​រឿង​ត្រឹមត្រូវ​របស់គាត់ ព្រោះ​ផ្អែកទៅលើ​ច្បាប់​ការងារ​របស់ ព្រះរាជាណាចក្រ​កម្ពុជា ។


​ទាក់ទិន​នឹង​ការផ្ទុះ​ការតវ៉ា​រវាង​កម្មករ​ជាមួយ​ក្រុមហ៊ុន​នេះ​ផងដែរ លោក ប៉ុក ប៉េង​ឈុន តំណាង​ក្រុមហ៊ុន​សុខ​ហ្វី​ន អ្នកឆ្លើយ ឆ្លង​ព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​ដែរ នៅ​រសៀល​ថ្ងៃទី​១១ មីនា ២០១៥ តាម​ទូរស័ព្ទ ប៉ុន្តែ លោក​ពុំ​បានធ្វើ​អត្ថា​ធិ​ប្បា យ​វែងឆ្ងាយ​ទេ​ទាក់ទិន​នឹង​បញ្ហា​នេះ ដោយ​លោក​ថា​រវល់​រៀបចំ​ឯកសារ​ចូលប្រជុំ ដោះ ស្រាយ ជាមួយ​ក្រុមការងារ ។​


លោក និ​ន កុសល់ មន្ត្រី​ដោះស្រាយ​វិវាទ​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​យើង​ថា បើ​ទោះ បី​ជា​ខាង ក្រុមហ៊ុន នៅ​រសៀល​ថ្ងៃទី​១១ មីនា ២០១៥​នេះ បាន​ចូលរួម​ប្រជុំ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន មន្ត្រី​ជំនាញ នឹង​អជ្ញាធរ​ស្រុក ប៉ុន្តែ លោក​នៅតែ​យល់ឃើញថា ខាង​ក្រុមហ៊ុន​នៅតែ​គ្មាន​ចេតនា​ក្នុងការ​ដោះស្រាយ ។​


ជុំវិញ​ករណីនេះ​ផងដែរ លោក នូ​យ ស្រូ​ន ប្រធាន​មន្ទីរ​ការងារ​ខេត្តមណ្ឌលគិរី នៅ​រសៀល​ថ្ងៃទី​១១ មីនា ២០១៥​នេះ លោក សង្ឃឹមថា ការសម្របសម្រួល​ក្នុង​បញ្ហា​នេះ​អាចឈាន​ទៅរក​ការជោគជ័យ​ច្រើនជាង​បរាជ័យ ៕ ដោយ​ឦសាន​២ ​


KA-13-03-2015-060 KA-13-03-2015-056 KA-13-03-2015-055 KA-13-03-2015-054 KA-13-03-2015-057 KA-13-03-2015-053 KA-13-03-2015-052




http://ift.tt/1MuIVnk
ក្រុមកម្មករ​ប្រមាណ​២០០​នាក់ របស់​ក្រុមហ៊ុន​សុខ​ហ្វី​ន​(​បារាំង​) ផ្ទុះ​ការតវ៉ា​តម្លើង​ប្រាក់ខែ ខណៈ​ភាគី​ក្រុមហ៊ុន​ទម្លាក់​ប្រាក់ខែ​ពួកគេ​ ក្រុមកម្មករ​ប្រមាណ​២០០​នាក់ របស់​ក្រុមហ៊ុន​សុខ​ហ្វី​ន​(​បារាំង​) ផ្ទុះ​ការតវ៉ា​តម្លើង​ប្រាក់ខែ ខណៈ​ភាគី​ក្រុមហ៊ុន​ទម្លាក់​ប្រាក់ខែ​ពួកគេ​ Reviewed by yim PH on 11:30 PM Rating: 5

Entertainment

ads
Powered by Blogger.