បុរសនារី ៣នាក់បើក រថយន្តស៊េរីទំនើប BMW បុករះ ដើមឈើមុខផ្ទះ សម្ដេចតេជោ ហ៊ុន សែន ទាំងកណ្ដាលយប់ (មានវីដេអូ)
មនុស្សប្រុសស្រី៣នាក់ស្រវឹងជោកជាំបើករថយន្ដសេរីទំនើប BMW ចេញពីរផឹកស៊ីក្នុងក្លឹបកំសាន្តមួយនលឿនដូចហោះជ្រុលទៅបុកដាច់ដើមឈើ១ដើមនៅមុខផ្ទះសម្តេចតេហ៊ុនសែនរួចរថយន្តមិនទាន់អស់ល្បឿនក៏ទៅបុករះម៉ូតូ៤គ្រឿង បណ្ដាលអោយអង្គរក្សយាមផ្ទះ2នាក់រងរបួសធ្ងន់
ភ្នំពេញ ៈ នារីរូបស្រស់2នាក់និងបុរសម្នាក់ ចេញពីផឹកស៊ីរាំលេងសប្បាយនៅក្លិប epic hight ស្រវឹងជោកជាំបានបើករថយន្តBMW បោះពួយបុកដាច់បាក់ដើមផ្កាលឿនរាជ១ដើមនៅមុខផ្ទះសម្តេចតេរួចរថយន្តនៅតែមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុករះម៉ូតូ៤គ្រឿងរបស់អង្គរក្សដែលឈប់ចតនៅក្បែររបងផ្ទះសម្ដេចតេជោហ៊ុនសែននោះ នឹងបណ្ដាលអោយអង្គរក្សយាមនៅមុខក្លោងទ្វារផ្ទះ២នាក់រងរបួសធ្ងន់ធ្ងរ ចំណែកអ្នកជិះក្នុងរថយន្តពុំមានរងរបួសនោះទេហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានថ្ងៃទី១ខែមេសាឆ្នាំ២០១៥ ត្រង់ចំណុចខាងក្រៅរបងផ្ទះសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
យោងទៅតាមសំដីសាក្សីដែលនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ដ BMW មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2 AE -1113 ជិះដោយនារីរូបស្រស់ស្រវឹង2នាក់និងបុរសស្រវឹងម្នាក់ ធ្វើដំណើរតាមបណ្ដាយផ្លូវ ព្រះសុរានរឹទ្ធ ក្នុងទិសដៅពីកើតទៅលិច ទើបតែចេញពីក្លិបកំសាន្ដ epic hight បើកក្នុងល្បឿនលឿន ខណៈដែលមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកដាច់បាក់ដើមឈើ១ដើម ហៅដើមផ្កាលឿនរាជ នៅមុខផ្ទះសម្តេច ហើយរថយន្តនៅតែមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុក អង្គរក្ស2នាក់ ដែលកំពុងឈរនៅមុខ ផ្ទះ សម្តេចបណ្តាលអោយរបួសធ្ងន់ធ្ងរ រួចក៏ទៅម៉ូតូរះ 4គ្រឿង មួយម៉ាក ហុងដាឌ្រីមសេ125 ពណ៌ខ្មៅ2 គ្រឿង និង2គ្រឿងទៀត មួយម៉ាកស៊ុយសូគី វីវ៉ាពណ៌ខ្មៅ និងមួយទៀតម៉ាក ស្កបពីរ ពណ៌សមួយគ្រឿងដែលឈប់ចតទុកនៅក្បែររបងផ្ទះនោះបណ្តាលអោយរងការខូចខាតយ៉ាងដំណំផងដែរ ចំណែកបុរស2នាក់ដែលជាអង្គរក្សខាងលើ រងរបួសធ្ងន់បាក់ជើង ត្រូវមិត្តរបស់គាត់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយពួកជនបង្កខាងលើ ព្យាយាមបើកទ្វារថយន្ដ រត់គេចខ្លួន តែត្រូវអង្គរក្សនឹងសមត្ថកិច្ចនៅក្បែរនោះធ្វើការឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ក្រោយពេលកើតសមត្ថកិច្ចបានយាត់ខ្លួននារី2នាក់និងបុរសម្នាក់ខាងលើដែលជាអ្នកបង្ក និងយករថយន្ដបង្កខាងលើយកទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ។
ប្រភព៖ TVFB
from Khmernote - The best entertainment website in Cambodia http://ift.tt/1Mw6ph6