Insurance

728x90

(Update) ជនដៃដល់ ជះទឹកអាស៊ីត លើនារី សន្ដិសុខ រោងចក្រ «ស៊ិនតាយ» សារភាពហើយ ផ្ដើមចេញ ពីរឿងដណ្ដើមប្ដី

-ជនសង្ស័យ ប្រើឱ្យម៉ូតូឌុប ទៅទិញទឹក អាស៊ីតតម្លៃ១ម៉ឺនរៀល

ភ្នំពេញ ៖ ទីបំផុតជនសង្ស័យ ដែលជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាព ជះទឹកអាស៊ីតទៅ លើ នារីសន្ដិសុខ នៃរោង ចក្រ «ស៊ិនតាយ» បានសារភាព ពីទោសកំហុសរបស់ខ្លួន ហើយថា ជាអ្នកប្រព្រឹត្ដ ពិតប្រាកដ ដោយផ្ដើមចេញ ពីរឿងជនរងគ្រោះដណ្ដើមប្ដីរបស់ខ្លួន ។


ជនសង្ស័យ ជាកម្មការិនីកាត់ដេរ នៅរោងចក្រ «ស៊ិនតាយ» ពេលដែល នគរបាល ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ពីដំបូង មិនទាន់សារភាព នោះឡើយ ហើយនិយាយថា ស្នាមរបួស នៅលើដៃ និងនៅលើជើង គឺបណ្ដាល មកពីរលាកខ្លាញ់ ប៉ុន្ដែក្រោយគ្រូពេទ្យជំនាញ បាន ពិនិត្យទៅ ទើបលទ្ធផលបង្ហាញថា ស្នាមនៅលើដងខ្លួន របស់ជនសង្ស័យនោះ ជា សាធាតុគីមី (ទឹកអាស៊ីត) ហើយទើបនឹងប្រឡាក់ថ្មីៗប៉ុណ្ណោះ ។


អធិការ នគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ឱ្យដឹងនៅ ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ យ៉ាងដូច្នេះថា «ជនសង្ស័យបានសារភាពហើយ ដោយឱ្យម៉ូតូឌុប ទៅទិញ ទឹកអាស៊ីត មួយម៉ឺនរៀល រួចពាក់អាវរងា ពណ៌ខ្មៅ ពាក់មួក និងបិទម៉ាស់ ដើរមកពីក្រោយ ជន រងគ្រោះ ជះទឹកអាស៊ីត រួចគេចខ្លួន បោះអាវចោល ហើយងូតទឹកចូល ធ្វើការវិញជាធម្មតា» ។


លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយពីមានករណីខាងលើនេះកើតឡើង នៅក្នុងមូលដ្ឋាន របស់លោក ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឱ្យ បើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។


លោកអធិការ បានបន្ដទៀតថា ក្រោយពីនគរបាល ព្រហ្មទណ្ឌ និងនគរបាល មូលដ្ឋាន របស់លោក បានធ្វើការ ស្រាវជ្រាវ ដោយយកចិត្ដទុកដាក់នោះ ទីបំផុតបានឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យរូបនេះ រយៈពេលជាង៨ម៉ោង ក្រោយកើតហេតុ កាលពី រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥។


លោក យឹម សារ៉ាន់ បានអះអាងថា ជន សង្ស័យឈ្មោះ ស្រឿន នាន់ អាយុ៣៨ឆ្នាំ បានសារភាពថា មូលហេតុដែលខ្លួនប្រព្រឹត្ដ ទង្វើដ៏ព្រៃផ្សៃងនេះ គឺបណ្ដាលមកពី ជនរងគ្រោះដណ្ដើមប្ដី ។


បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។


នគរបាលខណ្ឌ ពោធិ៍សែនជ័យ តាមចាប់ ជនដៃដល់ជះទឹកអាស៊ីត លើនារីសន្ដិសុខនៅ រោងចក្រស៊ិនតាយ


-ជនសង្ស័យជាប្រពន្ធ បុរសសន្ដិសុខ មានទំនាក់ទំនងស្នេហា ជាមួយជនរងគ្រោះ


ភ្នំពេញ ៖ រយៈពេលជាង៨ម៉ោងក្រោយ កើតហេតុ កម្លាំងនគរបាល ព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាល រាជ ធានីភ្នំពេញ សហការ ជាមួយនគរបាល ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ ករណីនោះ បានបើកការស្រាវជ្រាវ ឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យក្នុង សកម្មភាព ជះទឹកអាស៊ីត លើនារីសន្ដិសុខនៅរោងចក្រ ស៊ិនតាយហើយ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ។


បើទោះបីត្រូវបានចាប់ខ្លួន ក៏ដោយនោះប៉ុន្ដែជនសង្ស័យ ដែលជា ភរិយាបុរសសន្ដិសុខ មានទំនាក់ទំនង ស្នេហា ជាមួយនារីរងគ្រោះ នោះមិនទាន់បានសារភាព នៅឡើយទេ ពីទង្វើរបស់ខ្លួន ដោយសមត្ថកិច្ចបាន នឹង កំពុង ជជីកសួរនាំ ។


ស្នងការរង និងជាប្រធាន ការិយាល័យកណ្ដាល ព្រហ្មទណ្ឌរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បាន បញ្ជាក់ថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នោះ កម្លាំងនគរបាល របស់លោក បានឈាន ទៅដល់ការ ឃាត់ខ្លួនជនសង្ស័យរូបនេះ ហើយ ដើម្បីយកមកសួរនាំ ចាត់ការបន្ដតាម ផ្លូវច្បាប់ ។


អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា បើទោះ បីមានការឃាត់ខ្លួនក៏ ដោយ នោះ តែរហូត មកដល់ពេលនេះ (ម៉ោង៤) ស្ដ្រីរូបនេះមិន ទាន់ឆ្លើយសារភាពនៅឡើយទេ ។


លោក យឹម សារ៉ាន់ បានបន្ដថា ដោយសារ មិនទាន់ឆ្លើយសារភាពពីសកម្មភាពរបស់ខ្លួន នោះ នគរបាល របស់ លោកនិងមន្ដ្រីជំនាញ បាននឹងកំពុងពិនិត្យភស្ដុតាង ដូចជាទឹកអា ស៊ីត ដែលខ្ទាតមកលើស្ដ្រីសង្ស័យ ពីព្រោះ ពេលធ្វើសកម្មភាពជះនោះ ទឹកអាស៊ីតច្បាស់ ជាខ្ទាតមកលើខ្លួនឯងខ្លះហើយ ។


យ៉ាងណា ក៏ដោយ នគរបាលបាននឹងកំពុង ធ្វើការសាកសួរបន្ដទៀត រកឱ្យឃើញថា តើ ស្ដ្រីរូបនេះ ពិតជាជនដៃ ដល់ក្នុងសកម្មភាព ជះទឹកអាស៊ីតកាលពីព្រឹកមិញ ឬមួយយ៉ាង ណានោះ ។


តាមលោកយឹម សារ៉ាន់ ស្ដ្រីរូបនេះ ជា ភរិយារបស់បុរសសន្ដិសុខ ដែលលួចទំនាក់ ទំនងស្នេហា ជាមួយនារីរងគ្រោះ ៕


ជះទឹកអាស៊ីតលើ នារី សន្ដិសុខរោងចក្រ ស៊ិនតាយ ផ្ដើមចេញពីរឿង លួចទំនាក់ទំនង ប្ដីគេ


ភ្នំពេញ ៖ នារីជាសន្ដិសុខ នៅរោងចក្រ ស៊ិនតាយក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យម្នាក់ បានរងការវាយ ប្រហារ ពីការជះ ទឹកអាស៊ីតស្រោចពេញខ្លួន រលះរលួយតាំងពី ក្បាលរហូតដល់ចុងជើង គួរឱ្យអាសូរយ៉ាង ពន់ពេក ចំពោះទង្វើដ៏ព្រៃផ្សៃបែបនេះ ។


តាមការសន្និដ្ឋានដំបូង របស់នគរបាលបាន ឱ្យដឹងថា ការជះទឹកអាស៊ីតទៅលើនារីរង គ្រោះទាំងព្រឹក ព្រលឹម បែបនេះ អាចផ្ដើម ចេញ រឿងស្នេហា ពោលនារីរូបនេះបានលួច ទំនាក់ទំនងមេត្រីភាព ជាមួយ បុរសជាសន្ដិ សុខរោងចក្រដូចគ្នា ក្នុងរយៈពេលប៉ុន្មានខែ មកនេះ ។


ស្ដ្រីរងគ្រោះត្រូវបានស្ដ្រីម្នាក់ទៀតមិន ទាន់ស្គាល់អត្ដសញ្ញាណជះទឹកអាស៊ីតលើ រាងកាយ ពេលកំពុង ធ្វើដំណើរ ទៅធ្វើការ បង្កឱ្យមានការភ្ញាក់ផ្អើលនិងការជួយអន្ដរា គមន៍ ពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលា ម៉ោង៦និង១០នាទីព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅមុខផ្សារ កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។


យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះអានី អាយុ២០ ឆ្នាំ មុខរបរជាអ្នកបម្រើការងារ ផ្នែកសន្ដិសុខ នៅរោងចក្រស៊ិនតាយនិងបច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។


មន្ដ្រីនគរបាលបានដកស្រង់សំដីរបស់នារី រងគ្រោះថា មុនពេលកើតហេតុ រូបនាងបាន ដើរទៅធ្វើការស្រាប់តែ មាននារីម្នាក់មិនស្គាល់ឈ្មោះ បានដើរមកពីក្រោយ ហើយសួរថាធ្វើ ការនៅឯណា? ។


ពេលនោះនារីរងគ្រោះ បានឆ្លើយតបទៅវិញថា ធ្វើជាសន្ដិសុខនៅ រោងចក្រស៊ិនតាយ ប៉ុន្ដែឆ្លើយមិនទាន់ចប់ ស្រួលបួលផង ស្រាប់តែនារីរូបនោះបានជះ ទឹកអាស៊ីតស្រោចលើរាងកាយតាំងពីសក់ រហូតដល់ចុងជើង បណ្ដាលឱ្យសំលៀកបំពាក់ របស់នាងផុយរហែកដាច់មួយរំពេច ដោយ សារតែឥទ្ធិពលនៃ ទឹកអាស៊ីតនោះ ។


សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា បានធ្វើឱ្យមានការ ភ្ញាក់ផ្អើលយ៉ាង ខ្លាំង ហើយប្រជាពលរដ្ឋ បាននាំគ្នាជួយបាញ់ ទឹកស្រោចទៅលើនារីរងគ្រោះ ដើម្បីបន្សាប អាស៊ីត រួចហើយបានលើកដាក់ម៉ូតូដឹកយក ទៅកាន់មន្ទីរពេទ្យរុស្សី បន្ដការសង្គ្រោះ ។


ក្រោយការបង្កហេតុដ៏ព្រៃផ្សៃខាងលើ នេះ ជនបង្កបានគេចខ្លួនដោយសុវត្ថិ ភាព ។ ជុំវិញករណីខាងលើនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បាន ថ្លែងថា ក្រោយការ សួរនាំ ពីដំណើររឿងគឺនារី រងគ្រោះធ្លាប់មាន ទំនាក់ទំនង ជាបុរសជាសន្ដិ សុខនៅរោងចក្រ ជាមួយគ្នា ក្នុងរយៈពេល២ ខែកន្លងមក ខណៈដែលភរិយា របស់បុរសរូប នេះ ជាកម្មការិនីនៅក្នុងរោងចក្រខាងលើ នេះ ។


លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ក្នុងទំនាក់ទំនងរយៈពេល២ខែចុងក្រោយនេះ រហូតដល់ប៉ុន្មាន យប់មកនេះ បុរសជាសន្ដិ សុខខាងលើ មិនបានទៅផ្ទះនោះឡើយ ពោល បានទៅដេក នៅផ្ទះនារីរងគ្រោះ ស្រាប់តែ នៅព្រឹកព្រលឹមថ្ងៃទី៦ខែមីននេះ ក៏មានការ ជះទឹកអាស៊ីត តែម្ដងទៅ ។


យ៉ាងណាក៏ដោយនោះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មិនទាន់អាចបញ្ជាក់ពី អត្ដញ្ញាណជនបង្ក ពិតប្រាកដនោះឡើយ ដោយពេលនេះ បាននឹងកំពុងធ្វើការស្រាវ ជ្រាវយ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។


ករណីវាយប្រហារតាមរយៈការជះទឹក អាស៊ីតជាទង្វើដ៏ព្រៃផ្សៃ និងជាទោសព្រហ្ម ទណ្ឌបានស្ងប់ស្ងាត់ អស់រយៈពេលជាយូរមក ហើយ ទើបតែពេលនេះ បានកើតឡើងសា ជាថ្មីប៉ះចំនារីសន្ដិសុខនៅរោងចក្រ ។


សម្រាប់ស្ថានភាពជំងឺរបស់នាង ដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី មិនទាន់ដឹងថា ធ្ងន់ធ្ងរ បែបណានោះទេ ប៉ុន្ដែ តាមមើលជាក់ស្ដែងនិងធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរលើរាងកាយ ជាពិសេសភ្នែកទាំងពីរ តែម្ដង។


យោងតាម ប្រភពព័ត៌មានចុងក្រោយពី នគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ក្រោយការពិនិត្យ របស់ក្រុម គ្រូពេទ្យ និងសមត្ថកិច្ចរួចមក បង្ហាញពិតប្រាកដថា ស្ដ្រីដែលជាភរិយារបស់បុរស សន្ដិសុខ នៅរោងចក្រ ស៊ិនតាយ នោះ គឺជាជន ដៃដល់ជះទឹកអាស៊ីត ទៅលើស្ដ្រីរងគ្រោះពិតមែន ។


ប្រភពព័ត៌មានពី សមត្ថកិច្ច បានបញ្ជាក់ ទៀតថា ជនដៃដល់រូបនេះឈ្មោះ ស្រឿន នាន់ អាយុ៣៨ឆ្នាំ មុខរបរជា កម្មការិនីរោង ចក្រកាត់ដេរ នៅរោងចក្រ ស៊ិនតាយ មានស្រុកកំណើត នៅភូមិបឹងទទា ឃុំរ៉ាប៉ាយ ស្រុកកងមាស ខេត្ដកំពង់ចាម ដែលមាន ប្ដីជាសន្ដិសុខ នៅរោងចក្រ ឈ្មោះ ជន់ ធឿន អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅ ភូមិផ្ដៅជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។


នៅចំពោះមុខសមត្ថកិច្ច ប្ដីស្ដ្រីដៃដល់ បានរៀបរាប់ថា ខ្លួនបានទាក់ទង នារីរងគ្រោះ អស់រយៈពេល២ខែ មកហើយ ដោយសារតែ មានភាពរកាំរកូស ជាមួយប្រពន្ធ ដែលជា កម្មករនៅរោងចក្រ ជាមួយគ្នានោះ ។


មន្ដ្រីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ទៀតថា ក្រោយការពិនិត្យជាក់ស្ដែង ពីគ្រោះ ពេទ្យ នូវស្នាម ទឹកអាស៊ីត លើដងខ្លួននោះ ហើយបច្ចុប្បន្ន បន្ដឃុំខ្លួននៅ អធិការ ដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់ តុលាការផ្ដន្ទាទោសតាម ផ្លូវច្បាប់៕


SR-002 copy






from Khmernote - The best entertainment website in Cambodia http://ift.tt/1HamB15
(Update) ជនដៃដល់ ជះទឹកអាស៊ីត លើនារី សន្ដិសុខ រោងចក្រ «ស៊ិនតាយ» សារភាពហើយ ផ្ដើមចេញ ពីរឿងដណ្ដើមប្ដី (Update) ជនដៃដល់ ជះទឹកអាស៊ីត លើនារី សន្ដិសុខ រោងចក្រ «ស៊ិនតាយ» សារភាពហើយ ផ្ដើមចេញ ពីរឿងដណ្ដើមប្ដី Reviewed by yim PH on 12:46 PM Rating: 5

Entertainment

ads
Powered by Blogger.