ផ្តន្ទាទោស បុរស២នាក់ ដាក់គុក ១៣ឆ្នាំ ពីបទ«លក់ថ្នាំញៀន» ជាងកន្លះគីឡូក្រាម ឲ្យភ្នាក់ងារ នគរបាល ប្រឆាំង គ្រឿងញៀន
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃអង្គារ៍ ទី ២១ ខែ មេសា ឆ្នាំ ២០១៥ បានផ្តន្ទាទោស ជនជាប់ចោទ ចំនួន២នាក់ ដោយសម្រេច ដាក់ពន្ធនាគារ ម្នាក់ៗ ចំនួន១៣ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន២០លានរៀល ជាប់ទាក់ទងនឹង លក់គ្រឿងញៀន ចំនួនជាងកន្លះគីឡូក្រាម ឲ្យភ្នាក់ងារ នគរបាលប្រឆាំងគ្រឿងញៀន នៅខាងមុខ ហាងកាហ្វេសាយហ្គន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ង ទី៣ ខែកក្កដា ឆ្នាំ ២០១៤។
លោកគឹម រ័ត្នណារិន ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំង២នាក់ខាងលើនេះ មានឈ្មោះ សូត្រ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ ស៊ី សៀក ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ពួកគេទាំង២នាក់ ត្រូវបានចោទប្រកាន់ ពីតំណាងអយ្យការ ពីបទ«ជួញ ដូរដោយខុសច្បាប់នូវ សារធាតុញៀន» និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ៣ ខែ កក្កដា ឆ្នាំ ២០១៣។
ក្រោយឃាត់ខ្លួនពួកគេ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃបាន ដកហូត ថ្នាំញៀន គ្រាប់ ពណ៌ទឹកក្រូច ប្រភេទម៉ាទឹកកកចំនួន ២១១, ២ ក្រាម និង ថ្នាំញៀនប្រភេទ ម្សៅម៉ាទឹកកក ចំនួន ៤៧៤, ៣៤ ក្រាមទៀត សរុបទាំងអស់ មានចំនួនជាង កន្លះគីឡូក្រាម៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1yNGBXG