នៅមុននេះបន្តិច ឧកញ៉ា ថោង សារ៉ាត់ បញ្ជូនចេញស្នងការដ្ឋាន ទៅតុលាការ ក្រុងភ្នំពេញហើយ បន្ទាប់ពីសាកសួរចប់
(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ដែលកំពុងស្ថិតនៅស្នងការដ្ឋាន នគរបាលក្រុងភ្នំពេញ បានបញ្ជាក់ថា នៅម៉ោង១៣៖២៨នាទីរសៀលថ្ងៃទី១៧ ខែមេសានេះ ឧកញ៉ា ថោង សារ៉ាត់ បានបញ្ជូនចេញពីស្នងការដ្ឋាននគរបាល ក្រុងភ្នំពេញ ទៅកាន់តុលាការក្រុងភ្នំពេញហើយ បន្ទាប់ពីបានសាកសួរចប់។
សូមជំរាបថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥នេះ ឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោងពាក់ព័ន្ធករណីបាញ់សម្លាប់ ឧកញ៉ា អ៉ឹង ម៉េងជឺ បានយកមកប្រគល់ដល់ដៃ កម្លាំងនគរបាលក្រុងភ្នំពេញហើយ បន្ទាប់ពីចាប់ខ្លួនបានកាលពីយប់មិញ ពីប្រទេសវៀតណាម ដោយនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ៕ រូបភាពរថយន្តបញ្ជូនឧកញ៉ា ថោង សារ៉ាត់ ទៅតុលាការ–>
ប្រភព៖FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1PWr9xH
នៅមុននេះបន្តិច ឧកញ៉ា ថោង សារ៉ាត់ បញ្ជូនចេញស្នងការដ្ឋាន ទៅតុលាការ ក្រុងភ្នំពេញហើយ បន្ទាប់ពីសាកសួរចប់
Reviewed by yim PH
on
2:01 PM
Rating: