Insurance

728x90

ស្ទាវ​ភេទ​ប្រុស​៥​នាក់ ចែកចាយ​ប្រើប្រាស​គ្រឿងញៀន និង​អូសទាញ​ពង្វក់​ក្មេងស្រី​ម្នាក់​ឲ្យ​ប្រើប្រាស់​ដែរនោះ ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​

​ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់​ស្ទាវ​ភេទ​ប្រុស​៥​នាក់ ដែលមាន​ជំនាញ​ពេញៗ​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន និង​តាំង​ជា​គ្រូបង្វឹក ពង្វក់​ក្មេងស្រី​ម្នាក់ៗ​អោយប្រើ​ប្រាស់​ដែរ​ដើម្បី​ពួកគេ​បាន​សប្បាយ​ត្រេកត្រអាល​នឹង​ថ្នាំញៀន​នោះ ។ ហេតុការណ៍​ឃាត់ខ្លួន​នោះបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៥​នេះ បន្ទាប់ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ពាក្យបណ្តឹង​ពី​បងប្អូន​ក្មេងស្រី​រងគ្រោះ​សុំ​ជួយ​អន្តរាគមន៍ ។​


លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៦​នេះ​ថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​បងប្អូន​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡ ស អ អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​បណ្តោះអាសន្ន ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ដោយ​ចោទថា ក្មេងប្រុស​៥​នាក់​បាន​អូសទាញ​អោយ​ប្អូនស្រី​របស់ខ្លួន​ប្រើប្រាស់​ថ្នាំញៀន​រហូតដល់​យក ម៉ូតូ​ខ្សែក និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៅ​លក់​ដើម្បី​យកលុយ​ទៅ​ទិញ​គ្រឿងញៀន​ប្រើប្រាស់ ។


លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ឲ្យ​ដឹងថា យុវជន​ដែល​បាន​ឃាត់ខ្លួន​ទាំង​៥​នាក់​នោះ​មាន ១-​ឈ្មោះ ជា ណា​រី ២-​ឈ្មោះ ពៅ ពិសី ៣-​ឈ្មោះ ពៅ​ពិសិដ្ឋ ៤-​ឈ្មោះ សួន សុ​ណៃ ៥-​ឈ្មោះ លន់​វាសនា ពួកគេ​ត្រូវបញ្ជូន​ខ្លួន​ឡើង​តុលាការ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡ ស អ បញ្ជូនទៅ​មណ្ឌល​កែប្រែ​។


​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ បានបញ្ជាក់​បន្ថែមថា ក្នុងពេល​ឃាត់ខ្លួន​យុវជន និង​យុវតី​ខាងលើ សមត្ថកិច្ច​បាន​រកឃើញ វត្ថុតាង​ល្មើ​សមាន​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន និង​រថយន្ត​ម៉ាក​តូយ៉ូតា ឡង់​គ្រី​ស័​រ ១​គ្រឿង ពណ៌​បៃតងចាស់​ពាក់​ស្លាក​លេខ 2K-0995 ហើយ​ជន​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។ មកដល់​ពេល នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​សាង​សំណំ​រឿង​ចំពោះ​ជន​ទាំងអស់​ខាងលើ បញ្ជូន​ខ្លួន​រួចហើយ​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ ការ​តាម ច្បាប់​៕ ដោយ យុវតី​ក្រុង​ប៉ោយប៉ែត​


KA-06-04-2015-08 KA-06-04-2015-09




http://ift.tt/1Daevpn
ស្ទាវ​ភេទ​ប្រុស​៥​នាក់ ចែកចាយ​ប្រើប្រាស​គ្រឿងញៀន និង​អូសទាញ​ពង្វក់​ក្មេងស្រី​ម្នាក់​ឲ្យ​ប្រើប្រាស់​ដែរនោះ ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ ស្ទាវ​ភេទ​ប្រុស​៥​នាក់ ចែកចាយ​ប្រើប្រាស​គ្រឿងញៀន និង​អូសទាញ​ពង្វក់​ក្មេងស្រី​ម្នាក់​ឲ្យ​ប្រើប្រាស់​ដែរនោះ ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ Reviewed by yim PH on 1:41 PM Rating: 5

Entertainment

ads
Powered by Blogger.