ពលរដ្ឋរិះគន់នគរបាលចរាចរខណ្ឌជ្រោយចង្វាដាក់កុងត្រូលយកលុយ
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ៦ ត្រងរង្វង់មូលជ្រោយចង្វា ប៉ែកខាងកើត និងនៅចំណុចគល់ស្ពានលីយ៉ុងផាត់ ជាពិសេសអ្នកបើករថយន្តតាក់ស៊ី រថយន្តដឹកអីវ៉ាន់ បានរិះគន់សសមត្ថកិច្ចនគរបាលចរាចរ ដែលដាក់កុងត្រូលជជុះយាមចាំកាក់យកលុយពីរថយន្តដឹកទំនិញផ្សេងៗដែលឆ្លងកាត់មិនឱ្យរបូត១គ្រឿងឡើយ ។ ទង្វើទាំងនេះត្រូវបានរងការរិៈគន់យា៉ងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ មកលើស្ថាប័នមានសមត្ថកិច្ចជាពិសេសនគរបាលផ្នែកចរាចរនេះឯង ។
ប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា សមត្ថកិច្ចនគរបាលចរាចរ ដែលដាក់កុងត្រូលជជុះខាងលើគឺជាជាសមត្ថកិច្ចបំរើការងារនៅខណ្ឌជ្រោយចង្វា ហើយបច្ចុប្បន្នកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការប្រមូលលុយពីរថយន្តដឹកទំនិញផ្សេងៗនៅតាមផ្លូវជាតិលេខ៦ បានដាក់ឆ័ត្រនៅកណ្តាលផ្លូវអង្គុយចាំយកលុយនៅចំណុចគល់ស្ពានជ្រោយចង្វាខាងកើតផ្នែកខាងស្តាំ និងដាក់ឆ័ត្រកណ្តាលទ្រូងផ្លូវជាតិលេខ៦ចំណុចផ្លូវបត់ចូលស្ពានលីយ៉ុងផាត់ ។
ចំណែកផ្នែកខាងជើងរង្វង់មូលស្ពានជ្រោយចង្វា ក៏មាននគរបាលចរាចរដាក់ឆ័តអង្គុយចាំកាក់រថយន្តយកលុយដែរ តែមិនមែនប៉ូលិសខណ្ឌជ្រោយចង្វារទេ គឺជាប៉ូលិសចរាចរក្រុង ដោយគេចែកគ្នារកលាភនៅផ្លូវម្ខាងម្នាក់ ។
ភាពអសកម្មទាំងនេះត្រូវបានអ្នករត់តាក់ស៊ីនិងម្ចាស់រថយន្តដឹកទំនិញរអ៊ូរទាំយ៉ាងខ្លាំង ហើយបានរិៈគន់មកលើចំណាត់ការរបស់មេៗខាងលើជាពិសេស លោកជួនសុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកធ្លាប់ព្រមានខ្លាំងៗថានឹងដកតំណែង ឬតួនាទីចេញពីអង្គភាពឬចេញពីនគរបាលតែម្តង បើមាននគរបាលណាហ៊ានធ្វើបែបនេះ ព្រោះនគរបាលចរាចរមានប្រាក់ខែលើសគេ ហើយបញ្ហាដកតួនាទីនេះលោកជួនសុវណ្ណក៏ធ្លាប់អនុវត្តរួចហើយផងដែរ ។
សកម្មភាពរបស់នគរបាលចរាចរខណ្ឌជ្រោយចង្វា ដែលដាក់កុងត្រូលជជុះនេះត្រូវបានអាជ្ញាធរខណ្ឌជ្រោយចង្វាធ្លាប់ព្រមាន និងដាស់តឿនជាច្រើនលើកច្រើនសាផងដែរតែគ្មានលទ្ធផលឡើយ ព្រោះទង្វើនេះក៏ត្រូវអាជ្ញាធរទទួលខុសត្រូវផងដែរ ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ។
ជាមួយគ្នានោះដែរប្រជាពលរដ្ឋក៏សូមសំណូមពរស្ថាប័នពាក់ពន្ធ័មេត្តាជួយបំបាត់ភាពអសកម្មនេះផង ជាពិសេស សមត្ថកិច្ចនគរបាលចរាចរខាងលើដែលដាក់កុងត្រូលជជុះនៅតាមផ្លូវបែបនេះ ៕
http://ift.tt/1H9yK8k