Insurance

728x90

១យប់ចោរលួច គាស់ស្លាក លេខរថយន្តជាង ៣០គ្រឿង នៅក្នុងបុរីពិភពថ្មី សំរោងអណ្តែត

(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងបុរីពិភពថ្មី ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញ ខណ្ឌសែន ត្រូវបានក្រុម ចោរលូចគាស់ យកស្លាកលេខរថយន្តរបស់ពួកគាត់ អស់ប្រមាណជាង ៣០គ្រឿង នៅម៉ោងប្រមាណ ២៖០០នាទី យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។


ជនរងគ្រោះដែលមានរថយន្តម៉ាក Lexus RX 300 ពាក់ស្លាកលេខ ភ្នំពេញ AC-2658 ហើយត្រូវបានចោរលួចគាស់យកទៅបាត់ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ ផ្សេងទៀតបានប្រាប់ FRESH NEWS ថា ក្រុមចោរបានគាស់ស្លាកលេខរថយន្ត របស់ប្រជាពលរដ្ឋ ទាំងមុខទាំងក្រោយ ហើយស្លាកលេខ នោះទៀតសោធ សុទ្ធជាស្លាកលេខស៊េរីថ្មី ដែលមានអក្ស AB , AC ,AD និង AE ជាដើម ដោយរថយន្តទាំងនោះ បានចតទុកចោលនៅមុខផ្ទះរបស់ពួកគាត់ ដូចជារៀងរាល់ថ្ងៃ ហើយបុរីពិភពថ្មីនេះទៀតសោធ សុទ្ធតែមាន សន្តិសុខយាមកាមត្រឹមត្រូវ តែចម្លែកអីនៅថ្ងៃកើតហេតុនោះ ស្រាប់តែត្រូវចោរលួយគាស់ស្លាកលេខបាត់អស់។



បន្ទាប់ពីត្រូវចោរលួចគាស់ស្លាកលេខយកទៅបាននោះ ក្រុមប្រជាពលរដ្ឋរងគ្រោះបាននាំគ្នាទៅដាក់ពាក្យនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីជួយដោះស្រាយ។ ប្រជាពលរដ្ឋក៏បានអំពាវនាវ ដល់សមត្ថកិច្ចមេត្តារឹតបន្តឹងសន្តិសុខ ជូនប្រជាពលរដ្ឋផង ខណៈរឿងនេះជារឿងចោរកម្ម ដ៏គួរឲ្យភ័យខ្លាច លើកនេះចោរគាស់ត្រឹមស្លាកលេខរថយន្ត ថ្ងៃក្រោយអាចគាស់ផ្ទះ និងអំពើផ្សេងៗទៀតជាដើម៕


ប្រភព៖ FRESHNEWS


11102736_405450512960079_5359626388980886508_n copy


10956209_405450516293412_2632406096846190556_n 11102736_405450512960079_5359626388980886508_n 11152698_405450506293413_3485172752883086871_n







from Khmernote - The best entertainment website in Cambodia http://ift.tt/1OgbdEM
១យប់ចោរលួច គាស់ស្លាក លេខរថយន្តជាង ៣០គ្រឿង នៅក្នុងបុរីពិភពថ្មី សំរោងអណ្តែត ១យប់ចោរលួច គាស់ស្លាក លេខរថយន្តជាង ៣០គ្រឿង នៅក្នុងបុរីពិភពថ្មី សំរោងអណ្តែត Reviewed by yim PH on 8:03 AM Rating: 5

Entertainment

ads
Powered by Blogger.