មើលហើយស្រក់ទឹកភ្នែក ជិតដល់ថ្ងៃរៀបការទៅហើយ បុរសជាគូដណ្តឹងខ្យល់គស្លាប់ ឯខាងស្រីសុខចិត្តកងកសម្លាប់ខ្លួនទៅតាមគូដណ្តឹង
ហេតុការណ៍ ដ៍តក់ស្លុត មួយបានកើតឡើង ខណៈពេលដែល នារីវ័យក្មេង ម្នាក់ដាច់ចិត្ត ចង ក សម្លាប់ខ្លួន ទៅតាមគូដណ្តឹង របស់ខ្លួន ដែលបានស្លាប់ ដោយសារខ្យល់គ ទាំងមិនបានលា សូម្បីមួយមាត់។ បើតាមប្រភពពត៌មាន បានអោយដឹងថា អ្នកទាំង២ ជិតដល់ថ្ងៃ ចូលរោងការ ទៅហើយ ពោលគឺ នៅថ្ងៃទី ២៨ មេសា ឆ្នាំ ២០១៥ នេះតែម្តង ប៉ុន្តែ ព្រហ្មលិខិត បានពង្រាត់ ពួកគេ ទាំងក្តីស្រលាញ់ មានពេញបេះដូង ឆក់យក កូនកំលោះ នៅថ្ងៃទី ១៩ មេសា ឆ្នាំ ២០១៥។ ហេតុការណ៍ ចង ក សម្លាប់ខ្លួន នេះបានកើតឡើកាលវេលាម៉ោង ៨ ព្រឹកថ្ងៃទី ២១ ខែមេសាឆ្នាំ ២០១៥ស្ថិតនៅភូមិព្រៃទទឹង ឃុំប្រសូត ស្រុកស្វាយទាបខេត្តស្វាយរៀង។ បើតាម ការសង្កេត ឃើញ ក្នុង សំបុត្រ អាពាហ៌ពិពាហ៌ របស់ពួកគេ ដោយខាងប្រុសមានឈ្មោះថា ញ៉ែម ចាន់រស្មី ចំណែកឯខាងស្រី មានឈ្មោះថា សុខ ធារី។ មុនពេល នារីរងគ្រោះ ចង ក សម្លាប់ខ្លួន នាងក៍បាន សរសេរ លិខិត បណ្តាំ ជូនឪពុកម្តាយ រៀបរាប់ ពីភាព លំបាក របស់ខ្លួន ដែលរស់នៅ ព្រាត់ គូដណ្តឹង ជាទីស្រលាញ់៕
ដោយ៖ ខ្មែរណូត
ប្រភព៖ Facebook
from Khmernote - The best entertainment website in Cambodia http://ift.tt/1IF75uL