Insurance

728x90

ទស្សនាប្លង់ នៃក្បួន​ដង្ហែ​ ម្ចាស់​មេ​ដាយ​មាស​ ពិភព​លោក នា​រសៀល​នេះ​

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅមុននេះបន្ដិច បានចេញប្លង់នៃក្បួនដង្ហែវីរៈនារី កែ ឡេង ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោកហើយខណៈ ក្បួននឹងចាប់ផ្ដើមនៅវេលាម៉ោង ៣:៣០នាទីរសៀលថ្ងៃទី០៩ ខែមេសានេះ នៅលើមហាវិថីធំៗចំនួន៥ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការជួបសម្ដែងការគួរសមជាមួយសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ។


ក្បួនដង្ហែដ៏អធិកអធម ដើម្បីលើកកិត្តិយសអ្នកស្រី កែ ឡេង ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយទទួលបានការគាំទ្រជាពិសេស ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ខាងលើនឹង ចេញដំណើរពីវិមានសន្ដិភាព ហើយឆ្លងកាត់មហាវិថីធំៗចំនួន៥ គឺមហាវិថីព្រះនរោត្តម, មហាវិថីព្រះសីហនុ, មហាវិថី ព្រះមុន្នីវង្ស, មហាវិថីកម្ពុជាក្រោម និងមហាវិថីហ្សាវ៉ាហារឡាលនេហ៍រុ ហើយមកបញ្ចប់នៅក្នុងពហុកីឡដ្ឋានជាតិ ។


ដូច្នេះសូមទស្សនាប្លង់នៃក្បួនដង្ហែវីរៈនារី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ដែលដណ្ដើមបានក្នុងព្រឹត្តិការណ៍ Women’s World Championship of petanque នៅប្រទេសបារាំងកាលពីឆ្នាំ២០១៣កន្លងទៅ ។


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានធ្វើការអំពាវនាវឲ្យយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរ ចូលរួមអប អរសាទរក្បួនដង្ហែតាមដងផ្លូវក្នុងប្លង់ឲ្យបានច្រើនកុះករ ដើម្បីមោទនភាពជាតិទាំងអស់គ្នា ៕


dp34-0553


dp34-0554 dp34-0555


ផ្តល់សិទ្ធិដោយ៖ Lookingtoday






from Khmernote - The best entertainment website in Cambodia http://ift.tt/1IMayHq
ទស្សនាប្លង់ នៃក្បួន​ដង្ហែ​ ម្ចាស់​មេ​ដាយ​មាស​ ពិភព​លោក នា​រសៀល​នេះ​ ទស្សនាប្លង់ នៃក្បួន​ដង្ហែ​ ម្ចាស់​មេ​ដាយ​មាស​ ពិភព​លោក នា​រសៀល​នេះ​ Reviewed by yim PH on 2:00 PM Rating: 5

Entertainment

ads
Powered by Blogger.