Insurance

728x90

លោកស្នងការ​ខេត្ត ក្រចេះ​ចូលរួម​រំលែក ទុក​គ្រួសារ​សព​ នាយ​នគរបាល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​



​ ​ខេត្តក្រចេះ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខេ​មេ​សា​ ឆ្នាំ​២០១៥​ លោក​ឧត្តមសេនីយ៍ត្រី​ លន់​ សុ​ផាត​ស្នងការ​នគរបាល​ខេត្តក្រចេះ​ បាន​ដឹកនាំ​នាយ​ នាយ​រង​ នគរបាល​ជាតិ​ជា​ច្រើន​អ្នក​ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុម​គ្រួសារ​សព​ នាយ​នគរបាល​មួយ​រូប​ ដែល​បាន​ស្លាប់​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្មីៗ​កន្លង​ទៅ​នេះ​ ។​


​ ​មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ លោក​អនុសេនីយ៍ត្រី​ ប៊ិ​ន​ ទូ​រ៉េ​ន​ ឋានៈ​ជា​នាយ​រង​ផ្នែក​វិទ្យុទាក់ទង​ វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ លេខ​៦១៩​ បាន​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ក្នុង​នោះ​ក៏​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ មក​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុម​គ្រួសារ​សព​។​


​ ​លោក​ឧត្តមសេនីយ៍ត្រី​លន់​ សុ​ផាត​ ស្នងការ​នគរបាល​ខេត្តក្រចេះ​ បាន​មាន​ប្រសាសន៍​ថា​ មរណភាព​របស់​នាយ​ នគរបាល​មួយ​រូប​ នា​ពេល​នេះ​ គឺជា​ការ​បាត់បង់​នូវ​ធនធានមនុស្ស​ ប្រកបដោយ​សមត្ថភាព​ ក្នុង​ការ​បំពេញការងារ​ជូន​អង្គភាព​ មិនតែប៉ុណ្ណោះ​ លោក​អនុសេនីយ៍ត្រី​ប៊ិ​ន​ ទូ​រ៉េ​ន​ ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ ការពារ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ តាម​បន្ទាត់​ព្រំដែន​ ជាមួយនឹង​ថ្នាក់ដឹកនាំ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ លេខ​៦១៩​។​


​ ​ក្រុម​គ្រួសារ​របស់​សព​លោក​ប៊ិ​ន​ ទូ​រ៉េ​ន​ ក៏​បាន​សម្ដែង​នូវ​ការ​ដឹងគុណ​ ពី​ការ​យកចិត្តទុកដាក់​ ពី​លោកស្នងការ​នគរបាល​ខេត្ត​ ដឹកនាំ​នាយ​ នាយ​រង​ នគរបាល​ មក​ចូលរួម​ក្នុង​ពិធីបុណ្យ​ ក៏​ដូច​ជា​ ចូល​បុណ្យ​ មក​ដល់​លំនៅ​ដ្ឋា​ន​ និង​សូម​ប្រសិទ្ធិ​ពរ​ជ័យ​ឲ្យ​ថ្នាក់ដឹកនាំ​ស្នងការ​នគរបាល​ខេត្ត​ នាយ​ នាយ​រង​នគរបាល​ទាំងអស់​ទទួល​បាន​នូវ​ សុខ​សេរី​សួស្ដី​ សុភមង្គល​ ជោគជ័យ​គ្នុ​ង​ការងារ​ និង​សូម​ឲ្យ​ទេវា​ឆ្នាំ​ថ្មី​ តាម​បីបាច់​ជួយ​ថែរក្សា​ គ្រប់ពេលវេលា​ ៕​


2015-04-11_15-56-46



http://ift.tt/1cgW2gZ
លោកស្នងការ​ខេត្ត ក្រចេះ​ចូលរួម​រំលែក ទុក​គ្រួសារ​សព​ នាយ​នគរបាល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ លោកស្នងការ​ខេត្ត ក្រចេះ​ចូលរួម​រំលែក ទុក​គ្រួសារ​សព​ នាយ​នគរបាល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ Reviewed by yim PH on 4:03 PM Rating: 5

Entertainment

ads
Powered by Blogger.