Insurance

728x90

ក្លោងទ្វា ស្វាគមន៍ អង្គរសង្រ្កាន្ត ឆ្នាំថ្មី ២០១៥ នឹងកែលំអថ្មី តាមរចនាបទខ្មែរ

នៅក្នុងដំណើរចុះទៅពិនិត្យការដ្ឋានព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ទាក់ទងនឹងក្លោងទ្វាចូលព្រឹត្តិការណ៍ថា បើទេាះជាអ្នកជំនាញបានបញ្ជាក់ច្បាស់ពីរចនាបទខ្មែរពិត នៅលើក្លោងទ្វាចូលព្រឹត្តិការណ៍អង្គរសង្រ្កាន្តក៏ដោយ ក្នុងសា្មរតីមហាគ្រួសារខ្មែរ យើងក៏មិនចង់ឃើញប្រជាពលរដ្ឋមួយក្រុមណា មានការអាក់អន់ចិត្ត ត្រឹមតែចំពេាះការតុបតែងលំអរនេះឡើយ ដូច្នេះក្រុមការងារនឹងព្យាយាមកែលម្អរឲ្យបានប្រសើរជាងនេះ ខណៈដែលការងារនេះក៏មិនទាន់រួចរាល់ទាំងស្រុងនៅឡើយដែរ។ ដូចដែលលោកបានបញ្ជាក់នៅក្នុងកិច្ចសន្ទនាជាមួយនឹងទូរទស្សន៍ CNC កន្លងទៅថា លោក និងក្រុមការងារជាយុវជន បើទេាះជាប្រឹងប្រែងយ៉ាងណា ក៏នៅតែមានការខ្វះចន្លេាះ ហើយលោកផ្ទាល់នឹងរីករាយ ស្វាគមន៍ទទួលនូវការរិះគន់កែលម្អរនានា ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ។


ប្រភព៖ ហ្វេសប៊ុក


1507858_898670173531432_1884484211165001986_n


22624_898670916864691_8605723720145571393_n






from Khmernote - The best entertainment website in Cambodia http://ift.tt/1DVthky
ក្លោងទ្វា ស្វាគមន៍ អង្គរសង្រ្កាន្ត ឆ្នាំថ្មី ២០១៥ នឹងកែលំអថ្មី តាមរចនាបទខ្មែរ ក្លោងទ្វា ស្វាគមន៍ អង្គរសង្រ្កាន្ត ឆ្នាំថ្មី ២០១៥ នឹងកែលំអថ្មី តាមរចនាបទខ្មែរ Reviewed by yim PH on 8:30 AM Rating: 5

Entertainment

ads
Powered by Blogger.