Insurance

728x90

ប្រជាពលរដ្ឋខេត្តបន្ទាយ មានជ័យ អះអាងថា ភ្នំ​ធំ​ជិត​រលាយហើយ



បន្ទាយមានជ័យ​៖​ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ អះអាងថា ភ្នំ​ធំ​ដែល​ស្ថិត​ នៅ​ក្នុង​ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ ត្រូវបានគេ​មើលឃើញ​ថា​​នៅ​ពេល​ បច្ចុប្បន្ននេះ កំពុង​តែ​ រង​ការ​ជីក​កកាយ​យក​ថ្ម​លក់​យ៉ាង​ រង្គាល​ពី​សំណាក់​ក្រុម​ឈ្មួញ​ ។


ប្រជាពលរដ្ឋ​ លើក​ឡើង​ថា​ សកម្ម​ ភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​ភ្នំ​ធំ​ប្រ​សិន​ បើ​អាជ្ញាធរ​ខេត្ដ​និង​ក្រសួង​ពាក់ព័ន្ធ​មិន​បាន​ទប់ស្កាត់​ទាន់​ពេលវេលា​នោះ​ទេ​ ពួក​ គាត់​ព្យាករ​ថា​នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ ភ្នំ​នេះ​នឹង​បាត់​រូបរាង​ចេញពី​ផែនទី​នៃ​ ប្រទេស​កម្ពុជា​ហើយ​ធ្វើ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ត្រឹមតែ​ឮឈ្មោះ​ប៉ុណ្ណោះ​ ចំណែក​រូបរាង​កាយ​ភ្នំ​ត្រូវ​បាន​រលាយ​ សាបសូន្យ​ ។​ ការ​ធ្វើ​អាជីវកម្ម​ជីក​ កកាយ​យក​ថ្មភ្នំ​ធំ​នេះ​ ធ្វើ​ឱ្យ​ប្រជា​ពល​ រដ្ឋ​រស់នៅ​ក្នុង​ខេត្ដបន្ទាយមានជ័យ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្ដរជាតិ​ ដែល​ ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ដបន្ទាយមានជ័យ​ មើលឃើញ​សកម្មភាព​នោះ​នាំ​គ្នា​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ភ្នំ​ធម្មជាតិ​មួយ​នេះ​ ។​


​ប្រជាពលរដ្ឋ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​នៅ​ លើ​ភ្នំ​ធំ​នោះ​មាន​ល្អាង​ក្រម​ថ្ម​ភ្ជាប់​រឿង​ ប្រវត្ដិសាស្ដ្រ​ដូច​ជា​ល្អាង​កី​ ល្អាង​គោ​យំ​ ល្អាង​ថ្ម​ស្រក់​និង​មាន​ល្អាង​មួយ​ចំនួន​ទៀត​ ដែល​ជាទី​តាំង​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ ចូល​លេង​កម្សាន្ដ​ផង​ដែរ​ ។​ ជាង​នេះ​ ទៅ​ទៀត​ជា​រៀងរាល់ថ្ងៃ​សីល​គេ​ឃើញ​ មាន​លោកយាយ​លោកតា​ជា​អ្នក​ជឿ​ ជាក់​លើ​ព្រះពុទ្ធ​សាសនា​តែងតែបាន​ នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ធ្វើ​សមាធិ​ ។​ បច្ចុប្បន្ន​លោកយាយ​លោកតា​ទាំងនោះ​ ក៏​មានការ​ត្អូញត្អែរ​ ព្រោះតែ​លំបាក​រក​ ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​ធំ​ដោយសារ​ក្រុមហ៊ុន​ គេ​ធ្វើ​អាជីវកម្ម​បិទផ្លូវ​នោះ​ហើយ​ ។​


​សកម្មភាព​នៃ​ការ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ធំ​ក៏​ត្រូវ​បាន​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់​ជា​រៀងរាលថ្ងៃ​បង្ក​ឱ្យ​ហុយ​កម្ទេច​ថ្ម​ប៉ះ​លើ​ប្រជាពលរដ្ឋ​ការ​ដឹក​ជញ្ជូន​ថ្ម​និង​ការ​បំផ្ទុះ​យក​ថ្មភ្នំ​លាន់ឮ​ សំឡេង​កក្រើក​ភូមិ​ ហើយ​ប្រជាពលរដ្ឋ​ លើក​ឡើង​ទៀត​ថា​ កន្លង​មក​ការ​បំផ្ទុះ​ យក​ថ្ម​របស់​ក្រុមហ៊ុន​នោះ​ដែរ​បណ្ដាល​ឱ្យ​ដុំ​ថ្ម​ផ្លោង​ខ្ទាត​បង្ក​ឱ្យ​ត្រូវ​របួស​ និង​ ស្លាប់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ ទៀត​ផង​ ។​


មន្ដ្រី​អាជ្ញា​ ធរ​ដែនដី​និង​សមត្ថកិច្ច ​ប្រាប់​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ធំ​ មាន​ចំនួន​៥​ក្រុមហ៊ុន​គឺ​៖ ១-​ក្រុមហ៊ុន​ ណុ​ប​ ទូច​ ,២-​ក្រុមហ៊ុន​ អិដ្ឋ​ លឿ​ ,​ ៣-​ក្រុមហ៊ុន​ យ៉ែ​ម​ សា​រឿ​ន​ ,៤-​ក្រុមហ៊ុន​កូ​ ណៃ​ និង​ ៥-​ក្រុមហ៊ុន​ជីផូស្វាត​ ជា​ក្រុម​ ហ៊ុន​របស់​ជនជាតិ​ថៃ​ ។​ ក្រុមហ៊ុន​ទាំង​៥​ នេះ​ បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​មន្ដ្រី​ សាលាខេត្ដ​គឺ​មាន​ក្រុមហ៊ុន​ខ្លះ​ចប់​អាជ្ញាប័ណ្ណ​ហើយ​ក៏​ប៉ុន្ដែ​នៅ​តែ​បន្ដសកម្មភាព​ ជា​ដដែល​ ។​


​ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​ធំ​នេះ​ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ លោក​សុខ​ វ​ឌ្ឍ​នា​ ប្រធាន​មន្ទីរ​រ៉ែ​និង​ ថាមពល​ខេត្ដ​ឱ្យ​ជួយ​បំភ្លឺ​ពី​បញ្ហា​នេះ​ ប៉ុន្ដែ​ទូរស័ព្ទ​របស់​លោក​ហៅ​ចូល​៣​លើក​គ្មាន​ការ​ឆ្លើយ​តប​ទេ ៕Vicheka



http://ift.tt/1Gvpg8v
ប្រជាពលរដ្ឋខេត្តបន្ទាយ មានជ័យ អះអាងថា ភ្នំ​ធំ​ជិត​រលាយហើយ ប្រជាពលរដ្ឋខេត្តបន្ទាយ មានជ័យ អះអាងថា ភ្នំ​ធំ​ជិត​រលាយហើយ Reviewed by yim PH on 8:42 AM Rating: 5

Entertainment

ads
Powered by Blogger.