Insurance

728x90

ក្បាល​លេខ​ថ្មី​ជា​ច្រើន​របស់​មិត្ដហ្វូន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​បន្ថែម​

ភ្នំពេញ: ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​ប្រើ​ប្រាស់​លេខ​ស្អាត ឬ​លេខ​ពិសេស​ បាន​មក​ដល់​ទៀត​ហើយ​ជាមួយ​នឹង​ជម្រើស​កាន់​តែ​សម្បូរ​បែប​របស់​បណ្ដាញ​ទូរស័ព្ទ​ចល័ត​មិត្ដ​ហ្វូន​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស ​ដោយ​បាន​​​បន្ថែម​នូវ​ក្បាល​លេខ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​។


ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥ ដែល​ជា​រដូវ​កាល​ប្រជាពលរដ្ឋ​រៀបចំ​ផ្ទះ​សម្បែង​ឲ្យ​មាន​សេរី​មង្គល​ចូល​ដល់​ក្រុម​គ្រួសារ​សម្រាប់​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​ មិត្ដហ្វូន​ បាន​ផ្ដល់​នូវ​ជម្រើស​ហុងស៊ុយ​តាម​រយៈ​លេខ​នាំ​សំណាង​ជាមួយ​នឹង​ក្បាល​លេខ​ ០៣១,០៦០​,០៦៦,០៦៧,០៦៨ និង​ ០៩០។


អតិថិជន​ទាំង​អស់​គ្រាន់​តែ​ចំណាយ​ប្រាក់​ ១​ដុល្លារ​ ឬ​ក៏​បង់​រំលស់​លេខ​ណាមួយ​ចាប់​ពី​តម្លៃ ៣​ដុល្លារ​ នឹង​ទទួល​បាន​លេខ​ក្បាល​នេះ​ភ្លាម​។


អតិថិជន​អាច​រក​ជាវ​នូវ​ក្បាល​លេខ​ទាំង​នោះ​នៅ​គ្រប់​ស្ដង់​លក់​តាម​ទីតាំង​នៃ​ផ្នែក​ចែក​ចាយ និង​ Showroom របស់​មិត្ដហ្វូនទូទាំង​ប្រទេស​។


យោងតាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​មិត្ដហ្វូន​ បាន​បង្ហាញ​ថា ក្រោយ​ពី​ធ្វើ​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ Sotelco (Beeline) ជា​បណ្ដាញ​ទូរស័ព្ទ​ចល័ត​ប៊ីឡាញ​រួច​មក ក្រុមហ៊ុន​មិត្ដហ្វូន​ បាន​បន្ដ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ប្រសើរ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ធនធាន​របស់​ខ្លួន​។


របាយ​ការណ៍ បាន​បញ្ជាក់​ថា មិត្ដហ្វូន​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​នាំ​មុខ​គេ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដោយ​មាន​អតិថិជន​ប្រើ​ប្រាស់​បណ្ដាញ​របស់​ខ្លួន​ដ៏​ច្រើន​លើស​លប់​។ ដូច្នេះ​សបញ្ជាក់​ថា នេះ​គឺជា​ជំហាន​មួយ​នៃ​ផែន​ការ​ពង្រីក​វិសាលភាព​ដែល​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​សេវាកម្ម​ល្អ​ប្រសើរ​ជាង​មុន​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំ​ទូលាយ​ ជា​ពិសេស មាន​តម្លៃ​សមរម្យ​។


ដើម្បី​ទទួល​បាន​លេខ​ពិសេស​តាម​ចំណូល​ចិត្ដ​ជាមួយ​ក្បាល​លេខ​ទើប​បើក​ដំណើរ​ការ​ក្ដៅៗ សូម​រួស​រាន់​ឡើង​ អញ្ជើញ​ទៅកាន់​ស្ដង់​ណា​មួយ​ដែល​ក្បែរ​លោក​អ្នក​បំផុត​នៅថ្ងៃ​នេះ​៕


10974725_10153097438958899_2702292643661447869_o1






from Khmernote - The best entertainment website in Cambodia http://ift.tt/19PFE5E
ក្បាល​លេខ​ថ្មី​ជា​ច្រើន​របស់​មិត្ដហ្វូន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​បន្ថែម​ ក្បាល​លេខ​ថ្មី​ជា​ច្រើន​របស់​មិត្ដហ្វូន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​បន្ថែម​ Reviewed by yim PH on 9:45 AM Rating: 5

Entertainment

ads
Powered by Blogger.