Insurance

728x90

ជិះម៉ូតូផ្លូវងងឹត ជ្រុលទៅបុកគ្នា ស្លាប់ទាំង២

ភ្នំពេញ ៖ យុវជនពីរនាក់ បានជិះម៉ូតូក្នុងល្បឿនលឿន ត្រង់ផ្លូវងងឹតបានជ្រុល ទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យទាំងពីរនាក់ នៅកន្លែងកើតហេតុ ហេតុការនេះបាន កើតឡើងកាលពីវេលា ម៉ោង១០ និង៣០នាទី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាបណ្តោយផ្លូវបេតុងផ្លូវ អូរឌឹមកប់ស្រូវ ភូមិជង្រុក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


នគរបាលបានឲ្យដឹងថា ជងគ្រោះទី១មានឈ្មោះ កែន បញ្ញា ភេទប្រុសអាយុ២៤ឆ្នាំ មានមុខរបរលក់ហ្គាស រស់នៅក្នុង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជីះម៉ូតូមួយគ្រឿងម៉ាក ស្មាសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-5453 ចំណែកជនរងគ្រោះម្នាក់ ទៀតឈ្មោះ ឈាង ទិត្យ ភេទប្រុសអាយុ២៦ឆ្នាំ មានមុខរបរជាចុងភៅ រស់ភូមិច្រែស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1J-3691 ។


នគរបាលបានបន្តថា មុនពេលកើតហេតុម៉ូតូស្មាស ជិះម្នាក់ឯងក្នុងទិដៅពីត្បូង ទៅជើងលុះដល់ចំណុច កើតហេតុស្រាប់តែ បានជ្រុលទៅបុកជាមួយម៉ូតូម៉ាកសេ១២៥ យ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរគ្រឿងស្លាប់ៗតែម្តង ភ្លាមៗ នោះនគរបាលមូលដ្ឋាន បានហៅជំនាញពីរាជធសនីឲ្យយកវត្ថុតាងទៅរក្សារទុកចំណែក សាកសពត្រូវ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


CH-00579


CH-00580 CH-00578 CH-00582 CH-00583


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1y6q7td
ជិះម៉ូតូផ្លូវងងឹត ជ្រុលទៅបុកគ្នា ស្លាប់ទាំង២ ជិះម៉ូតូផ្លូវងងឹត ជ្រុលទៅបុកគ្នា ស្លាប់ទាំង២ Reviewed by yim PH on 8:16 AM Rating: 5

Entertainment

ads
Powered by Blogger.