Insurance

728x90

ស្ទាវ​ទំនើង​៦​នាក់​ផឹក​បៀរ​យ៉ែ​ស្រវឹង​ស្រឿង ព្រួត​គ្នា​វាយ​ក្មេងស្ទាវ​ជា​គូ​ជម្លោះ​២​នាក់ បែក​មុខ​ហូរឈាម ផ្អើល​ទឹល​អ្នកមើល​ល្ខោន​រត់​ជាន់ជើងគ្នា​វឹកវរ​ពេញ​វត្ត​មហា​អម្ពវ័ន​

ខេត្តកណ្តាល៖ ក្មេងស្ទាវ​ទំនើង​៦​នាក់​ផឹក​បៀរ​យ៉ែ​ស្រវឹង​ស្រឿង​បាន​ព្រួត​គ្នា​វាយ​ក្មេងស្ទាវ​ជា​គូ​ជម្លោះ​២​នាក់ បណ្តាល​ឲ្យ​របួសធ្ងន់​បែក​មុខមាត់​ហើម​ពោរ ផ្អើល​ទឹល​ខណៈ​អ្នកស្រុក​កំពុង​សប្បាយ​មើលល្ខោន​ក្នុង​វត្ត​មហា​អម្ពវ័ន​។ ហេតុការណ៍​នេះ​បាន កើតឡើង​នៅវេលា​ម៉ោង​២១ និង​៤០​នាទី យប់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​រទេះ​ក្បែរ​របង​វត្ត​មហា​អម្ពវ័ន ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​។


​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ឫស្សី​ជ្រោយ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ចំនួន​០២​នាក់​នោះ ១.​ឈ្មោះ យ៉េត សុភាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត នៅ​ភូមិ​តា​ង៉ក​ស្រែ ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។ ២.​ឈ្មោះ​.​វ៉ា សត្យា ហៅ​ឈី​ត ភេទ​ប្រុស​អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​គ្រឿង​ចក្រ​នៅ​ភូមិ​កំពង់​ព្នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី សន្ធរ ខេត្តកំពង់ចាម​។ ចំណែក​ជនល្មើស​ចំនួន​០៦​នាក់​១.​ឈ្មោះ​ឆុន ឈាន់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​កសិករ​(​ឃាត់ខ្លួន​) ២.​ឈ្មោះ​ខុម ភេទ​ប្រុស​អាយុ ឆ្នាំ មុខរបរ​បើកបរ​គ្រឿង​ចក្រ គេចខ្លួន​។ ៣.​ឈ្មោះ ខៃ វ៉ា​ភេទ​ប្រុស អាយុ ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ​. គេចខ្លួន ។​៤.​ឈ្មោះ​គ្រី តូ​ភេទ​ប្រុស​អាយុ ឆ្នាំ មុខរបរ​កម្មករ​ឡាន​ដឹក​អង្កាម​.​គេចខ្លួន ។ ៥.​ឈ្មោះ​ស៊ិន សេង​ភេទ​ប្រុស​អាយុ ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ គេចខ្លួន​។ ៦.​មិន​ស្គាល់​អត្តសញ្ញាណ ។​ជនល្មើស​ទាំងអស់​នៅ​ភូមិ ឈើ​ល​ទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​


ប្រភព​បន្តថា នៅ​ថ្ងៃកើតហេតុ​ជនល្មើស​៦​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង ឌុប​គ្នា​មក​មើលល្ខោន​នៅ វត្ត​មហា​អម្ពវ័ន ។ ហើយ​ពួកគេ​បាននាំគ្នា​មក​ផឹក​ប៊ី​យ៉ែ​នៅ​កន្លែង​លក់ដូរ​ក្នុង​វត្ត​អស់​ចំនួន កន្លះ​កេះ​ហើយ​បែកផ្លូវ​គ្នា​ដើរលេង​រាងៗ​ខ្លួន​។ លុះដល់​ម៉ោង​២១ និង​៤០​នាទី បក្ខពួក​ជនល្មើស​៥​នាក់ បានមក​ប្រាប់​ជន ល្មើស ឈ្មោះ ឆុន ឈាន់ ថា​៖ ពួកគេ​មានរឿង​ហើយ​ឲ្យ​ទៅ​ជួយ​វាយ​គ្នា​ផង ឮដូចនេះ​ឈ្មោះ​ឆុន ឈាន់ និង​បក្ខពួក​ទាំង​៦​នាក់ នាំគ្នា​ទៅ​កន្លែងកើតហេតុ​ឃើញ​ជនរងគ្រោះ​កំពង់​ដើរ ពេលនោះ​ជនល្មើស​ទាំង​៦​នាក់​នាំគ្នា​ព្រួត វាយ​ជន​រង គ្រោះ​ចំនួន​២​នាក់​បណ្ដាល​ឲ្យ​បែក​ឈាម​ពេញមុខ រួចហើយ​ជនល្មើស​ទាំង​៦​នាក់​នាំគ្នា​គេចខ្លួន​បាត់អស់​។​


បន្ទាប់ពី​កើតហេតុ​រួច​នគរបាល​ប៉ុស្តិ៍​ឃុំ​ឫស្សី​ជ្រោយ បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ឆុន ឈាន់ បាន​ម្នាក់​បញ្ជូនមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ ។ ឯ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​របួស​នៅ​ពេទ្យ​ឯកជន​តុសិត នៅ​ជ្រោយចង្វារ​។ ករណីនេះ​នគរបាល​ជំនាញ​កំពុង់​សហការ​ជាមួយ​ប៉ុស្តិ៍ ស្វែងរក​ចាប់​ជនល្មើស​ចំនួន​៥​នាក់​ទៀត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕ ​


KA-06-04-2015-12 KA-06-04-2015-13




http://ift.tt/1CfTsNj
ស្ទាវ​ទំនើង​៦​នាក់​ផឹក​បៀរ​យ៉ែ​ស្រវឹង​ស្រឿង ព្រួត​គ្នា​វាយ​ក្មេងស្ទាវ​ជា​គូ​ជម្លោះ​២​នាក់ បែក​មុខ​ហូរឈាម ផ្អើល​ទឹល​អ្នកមើល​ល្ខោន​រត់​ជាន់ជើងគ្នា​វឹកវរ​ពេញ​វត្ត​មហា​អម្ពវ័ន​ ស្ទាវ​ទំនើង​៦​នាក់​ផឹក​បៀរ​យ៉ែ​ស្រវឹង​ស្រឿង ព្រួត​គ្នា​វាយ​ក្មេងស្ទាវ​ជា​គូ​ជម្លោះ​២​នាក់ បែក​មុខ​ហូរឈាម ផ្អើល​ទឹល​អ្នកមើល​ល្ខោន​រត់​ជាន់ជើងគ្នា​វឹកវរ​ពេញ​វត្ត​មហា​អម្ពវ័ន​ Reviewed by yim PH on 12:58 PM Rating: 5

Entertainment

ads
Powered by Blogger.