បំផ្ទុះគ្រាប់បែក ក្នុងរថយន្ត លើកោះសាមុយ ប្រទេសថៃ របួសមនុស្ស ៧នាក់
(បាងកក)៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅទីតាំងចំណតឡានក្រោមដី លើកោះសាមុយ ប្រទេសថៃ បណ្តាលឲ្យមនុស្សប្រាំពីរនាក់របួសធ្ងន់។ ហេតុការណ៍នេះបង្កឲ្យមានការបារម្ភថា ក្រុមបះបោរម៉ូស្លីមនៅតំបន់ភាគខាងត្បូង កំពុងពង្រីកយុទ្ធនាការរបស់ខ្លួនដល់តំបន់ទេសចរណ៍ នេះបើតាមសារព័ត៌មាន Channel News Asia ផ្សាយនៅថ្ងៃទី១១ ខែមេសានេះ។ សូមជំរាបថា ក្នុងចំណោមអ្នករងរបួសនេះ ក៏មានក្មេងស្រីជនជាតិថៃ កាត់អ៊ីតាលី អាយុ១២ឆ្នាំផងដែរ។ ឆ្លើយតបបញ្ហានេះនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់ អូឆា បានបង្កើតការរឹតបណ្តឹងសន្តិសុខការពារអ្នកទេសចរណ៍ក្នុងអំឡុង នៃពិធីបុណ្យឆ្នាំថ្មីដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕
ប្រភព៖FRESHNEWS
from Khmernote - The best entertainment website in Cambodia http://ift.tt/1z7jlid
បំផ្ទុះគ្រាប់បែក ក្នុងរថយន្ត លើកោះសាមុយ ប្រទេសថៃ របួសមនុស្ស ៧នាក់
Reviewed by yim PH
on
9:31 AM
Rating: