Insurance

728x90

ជនភៀសខ្លួន ៧០០នាក់ស្លាប់ ក្នុងហេតុការណ៍ លិចទូកនៅលីប៊ី

រ៉ូម៖ ជនភៀសខ្លួន ប្រមាណជា ៧០០នាក់ បានស្លាប់យ៉ាងរន្ធត់មួយ ក្រោយពេល ដែលទូករបស់ពួកគេបាន លិច ក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី ក្នុងដែនសមុទ្ររបស់ប្រទេសលីប៊ី។ នេះបើយោងតាមការ រាយការណ៍ របស់ ប្រព័ន្ធ ផ្សព្វផ្សាយអ៊ីតាលី។


ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ នេះបន្ថែមទៀតដោយលើក ឡើងពីប្រភពខាងលើថា ប្រតិបត្តិការស្រាវជ្រាវ និងជួយសង្គ្រោះត្រូវបានកំណត់ធ្វើឡើងនៅជិតកោះ ឡាំប៊េឌួហ្សា ប្រទេសអ៊ីតាលី ជាមួយនឹងជនរងគ្រោះ ២៨នាក់ តែប៉ុណ្ណោះក្នុងចំណោម ជនភៀសខ្លួន ទាំង ៧០០ នាក់ប្រហែលជាអាចនៅរស់រាន មានជីវិត។


ភាពចលាចលរបស់ជនស៊ីវិលនៅក្នុងប្រទេសស៊ីរី និងប្រទេសអាហ្រ្វិកមួយចំនួនទៀត ជាកត្តានាំឲ្យមាន កំណើនជន អន្តោប្រវេសន៍ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់អឺរ៉ុប ដែលបណ្ដាលឲ្យមានការស្លាប់ កើនឡើង ដោយជួបគ្រោះថ្នាក់លិចទូក ភាគច្រើននៅទីនោះ ៕


00_ads0578


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1F4P4XE
ជនភៀសខ្លួន ៧០០នាក់ស្លាប់ ក្នុងហេតុការណ៍ លិចទូកនៅលីប៊ី ជនភៀសខ្លួន ៧០០នាក់ស្លាប់ ក្នុងហេតុការណ៍ លិចទូកនៅលីប៊ី Reviewed by yim PH on 11:01 AM Rating: 5

Entertainment

ads
Powered by Blogger.