ស្រី្តវ័យក្មេងជិះម៉ូតូបុកដង្គត់របាំងថ្មទាបៗចែកចិញ្ចើមថ្នល់ដួកបោកខ្លួនពេញទំហឹងរបួសធ្ងន់
ខេត្តកណ្តាល៖ ស្រី្តវ័យក្មេង បានរងរបួសធ្ងន់បែលមុខហូរឈាមជោក បន្ទាប់ពីជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង ដោយជិះម៉ូតូក្នុងល្បឿនលឿនបានវេរចង្កូតទៅបុក ដង្គត់របាំងថ្មទាបៗចែកចិញ្ចើមថ្នល់ជាតិលេខ១ដួលមួយទំហឹងបោកខ្លួនលើថ្នល់ជាតិ។ហេតុការណ៍នេះ បាន កើតឡើងនៅវេលាម៉ោង១២ និង០០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ21 និង 22 ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មិន សោភា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ប្រភពបន្តថា នៅវេលាម៉ោង ខាងលើជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកC125 សេរី2014 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CQ-0928 តែម្នាក់់ឯង ទិសដៅភ្នំពេញទៅអ្នកលឿង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនរងគ្រោះ បានជិះម៉ូតូបុក របាំងថ្មទាបៗចែកចិញ្ចើមថ្នល់ជាតិលេខ១ បណ្តាលឲ្យដួលម៉ូតូ ហើយជនរងគ្រោះបោកខ្លួនលើថ្នល់រងរបួសធ្ងន់។ ហើយជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ភ្នំពេញ៕
http://ift.tt/1FlLBCr