Insurance

728x90

​រថយន្ត​ដឹក​សព​ក្មេងប្រុស​ស្រី​ពីរ​នាក់​បងប្អូន​បង្កើត​លង់ទឹក​ស្លាប់ នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​ជាន់​ទៀត​

​ខេត្តមណ្ឌលគិរី​៖ ក្មេងប្រុស​ស្រី​ពីរ​នាក់​បងប្អូន​បង្កើត​បាន​លង់ទឹក​ស្លាប់ ខណៈ​ពួកគេ​បាន​មកលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក ជ្រោះ​ប៊ូ​ស្រា ជាមួយ​ក្រុមគ្រួសារ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​បានមក​លេង​នៅ​ទឹកធ្លាក់​កំពុងតែ​សប្បាយរីករាយ​នោះ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១៩ មេសា ស្ថិតនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា ខេត្តមណ្ឌលគិរី​។​


សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​បង ប្អូន​បង្កើតបាន​លង់ទឹក​ជ្រោះ​សា្ល​ប់​នោះ មាន​ទីលំនៅ​នៅ​ខេត្តរតនគិរី ជាមួយ​ឪពុកម្តាយ​។ ក្មេងប្រុស​ឈ្មោះ ពិ​សិទ្ធ អាយុ ១៣​ឆ្នាំ និង​ក្មេងស្រី​ឈ្មោះ នី​តា អាយុ​១០​ឆ្នាំ​។ ក្រោយ​កើតហេតុ​ឪពុកម្តាយ បាន​នាំយក​សព​កូន ទាំង​២​ត្រឡប់​ទៅធ្វើ​បុណ្យ​នៅឯ​ខេត្តរតនគិរី វិញ​ភ្លាម ដោយ​មិនបាន​ផ្តល់ព័ត៌មាន​គ្រោះថ្នាក់​នេះ​ដល់​សមត្ថកិច្ច​ទេ​។​


​ខណៈ​ក្រុមគ្រួសារ​សព​កំពុង​ជួប​ទុក្ខ​ធំ​បាត់បង់​កូន​ម្តង​ពីរ​នាក់​ទៅហើយនោះ​ជា​អកុសល​បន្ថែម នៅពេលដែល​រថយន្ត​ដឹក​សព​ក្មេង​ទាំងពីរ​យកទៅ​ធ្វើបុណ្យ​នៅផ្ទះ ស្រាប់តែ​រថយន្ត​ដឹក​សព​នោះ ទៅបាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​តាមផ្លូវ​បន្ថែមទៀត កាលពី​វា​លា​ម៉ោង ១៣ និង​៣០​នាទី ចំណុច ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។


ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​សព​នោះ ទៅបាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៍​នោះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ រថយន្ត​សាំ​យ៉ុង ពណ៌​ស្លែ ស្លាក​លេខ ភព​២k-៤៦៨០ ដឹក​សព​ក្មេង​២​ន​.​លង់ទឹក​សា្ល​ប់​បាន​ដាច់ ហ្វ្រាំង​ជ្រុល​ទៅបុក​គូទ​រថយន្ត​ហ៊ី​លុ​ច្ស ពណ៌​ផ្ទៃ មេឃ លេខ ភព​២ U-០៥៩៨ ម្ចាស់​ឈ្មោះ សា​លេះ សាលី អាយុ​៤៧​ឆ្នាំ ធ្លាក់ចូល​អូរ​បណ្តាល ឲ្យ​រងរបួស​ស្រាល និង​ធ្ងន់​៥​នាក់​ថែមទៀត​៕ ដោយ ឦសាន​២ ​


KA-20-04-2015-04 KA-20-04-2015-01 KA-20-04-2015-03 KA-20-04-2015-06 KA-20-04-2015-07 KA-20-04-2015-05 KA-20-04-2015-08 KA-20-04-2015-09




http://ift.tt/1IvDzaD
​រថយន្ត​ដឹក​សព​ក្មេងប្រុស​ស្រី​ពីរ​នាក់​បងប្អូន​បង្កើត​លង់ទឹក​ស្លាប់ នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​ជាន់​ទៀត​ ​រថយន្ត​ដឹក​សព​ក្មេងប្រុស​ស្រី​ពីរ​នាក់​បងប្អូន​បង្កើត​លង់ទឹក​ស្លាប់ នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​ជាន់​ទៀត​ Reviewed by yim PH on 11:14 AM Rating: 5

Entertainment

ads
Powered by Blogger.