Insurance

728x90

អធិការរង​ស្រុក​កែវ​សីមា ឈ្មោះ ថេ​ង កំពុង​យក​តួនាទី​ទៅ​កាង​ឲ្យ​ឈ្មួញ​រត់ពន្ធ​ឈើ​ប្រណីត​ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រក​ឡា​បាន​ខេ បាន​ជេរប្រមាថ​ចង់វាយ និង​គំរាម​ដុស​ឡាន​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​ចោល​ប្រសិន​ហ៊ាន​ថត​ឡាន​ដឹកឈើ

ខេត្តមណ្ឌលគិរី​៖ បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា មាន​រថយន្ត​ដឹកឈើ​ប្រណីត​ជាច្រើន​គ្រឿង កំពុង​ត្រៀម ឆ្លងដែន​តាម​ច្រករបៀង​ឡា​បាន​ខេ​ទៅ​វៀតណាម អ្នកយកព័ត៌មាន​ឲ្យ​ទូរទស្សន៍​ហង្ស​មាស ប្រចាំខេត្ត​មណ្ឌលគិរី​ម្នាក់​បាន​ចុះទៅ​កាន់​ទីនោះ ហើយ​បាន​ជួបប្រទះ​រថយន្ត​ដឹកឈើ​ពេញៗ​បើក​សម្រុក​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ឡា​បាន​ខេ នៅ​ចំពោះមុខ​សមត្ថកិច្ច​យ៉ាង​ត្រៀបត្រា ខណៈនោះ​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​ហៀបនឹង​ថត​យក​រូបភាព តែ​ត្រូវបាន​លោក​អធិការរង​ស្រុក​កែវ​សីមា ម្នាក់​ឈ្មោះ ថេ​ង បានចេញ​មុខមក​គំរាម វាយ និង​ដុត​ឡាន​ចោល ប្រសិនបើ​អ្នកព័ត៌មាន​រូបនោះ​ហ៊ាន​ថត​ផ្តិត​យក​រូ​នភា​ព ក្បួន​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​ទាំងនោះ​កាលពី​យប់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៧៦ ត្រង់ចំណុច​ផ្លូវបំបែក​ទៅ​ច្រកព្រំដែន​ឡា​បា​ខេ ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​


​នៅក្នុង​ហេតុការណ៍​តាម​ប្រមាញ់​ព័ត៌មាន​នោះ លោក តេត សារ៉េត អ្នកយកព័ត៌មាន​អោយ​ទូរទស្សន៍​ហង្ស​មាស​បាន​ឲ្យ​ដឹងថា លោក​បាន​មើលឃើញ​រថយន្ត​សមត្ថកិច្ច​ជាច្រើន​គ្រឿង​ចត​លើ​ចិញ្ចើមថ្នល​ត្រង់​ផ្លូវបំបែក​ទៅ​ច្រក​ឡា​បា​ខេ មាន​រថយន្ត​ខ្លះ​ចត​កណ្ដាល​ទ្រូងផ្លូវ​រូបគាត់​បាន​ឈប់រ​យន្ត​មើល នឹកស្មានថា មាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​មាន​ហេតុការណ៍​អី​កើតឡើង​នៅ​ទីនោះ ស្រាប់តែ​រយៈពេល​១០​នាទី​ក្រោយមក ក៏មាន​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​៥​គ្រឿង បើក​ឆ្លង់​កាត់មុខ​សមត្ថកិច្ច​ដែល​កំពុង​ចង់​អង្រឹង​ដេក​នៅ​ទីនោះ ដោយ​មិនមាន​ការចាប់​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​ទាំង​នោះទេ គាត់​ក៏​យក​ម៉ាស៊ីន​ថត បម្រុង​ថត​ស្រាប់​តែមាន​បរុស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រីប៉ូលិស មាន​តួរ​នាទី​ជា​អធិការរង​ស្រុក​កែវ​សីមា ឈ្មោះ ថេ​ង មក​ជេរប្រមាថ​រករឿង ចង់វាយ និង​គំរាម​ដុស​ឡាន​គាត់​ចោល ប្រសិន​ហ៊ាន​ថតរូប​ឈ្មួញ​ដឹកឈើ​ទាំងនោះ​។ ប៉ុន្តែ​រឿងរ៉ាវ​បំពាន​ដោយ​គម្រាម​ជេរប្រមាថ មកលើ ភ្នាក់ងារ​ទូរទស្សន៍​ហ​ង្ស​មាស​រូបនោះ​ត្រូវបាន លោក​អធិការ​ស្រុក​កែវ​សីមា ព្យាយាម​ហៅ​អ្នកព័ត៌មាន និង​លោក​អធិការរង​ស្រុក​កែវ​សីមា ទៅ​សម្របសម្រួល​គ្នា ។​


​ទោះយ៉ាងណា​នេះ​ជាការ​បែកធ្លាយ​រឿងអាស្រូវ​មួយ​ដែល​បាន​លាតត្រដាង​អំពី​មុខមាត់ មន្ត្រីប៉ូលិស​មាន​តួរ​នាទី​ជា​អធិការរង​ស្រុក​កែវ​សីមា ឈ្មោះ ថេ​ង បាន​យក​តួនាទី និង​ភារកិច្ច មក​កាង​បទល្មើស​ជំនួញ និង​ការដឹកជញ្ជូន​ឈើ​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ តាម​ច្រក​ឡា​បាន​ខេ​។ ដោយសារ​ចង់​បិទបាំង​លាក់លាម​សកម្មភាព​ដឹកឈើ​ទៅ​វៀតណាម ដែល​ពួកគេ​មាន​ផលប្រយោជន៍​ជាមួយ​ដែរនោះ មិន​ចង់​ឲ្យ​ថ្នាក់លើ​ដឹង​ទើប​លោក​អធិការរង​ស្រុក​កែវ​សីមា ឈ្មោះ ថេ​ង រូបនេះ​មិន​ញញើត​ច្បាប់​ឡើយ​ក្នុងការ​ប្រើប្រាស់​អំណាច​យ៉ាង​កំរោល​គម្រាមកំហែង​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​ស្ទើរតែ​កំទេចចោល​។ ហើយ​នេះ​ក៏​ជាការ​ឃុបឃិត​រវាង​អធិការរង​ស្រុក​កែវ​សីមា ឈ្មោះ ថេ​ង និង​លោក ប៊ូ សំអុល ប្រធាន​ប៉ុស្តិ៍​ឡា​បា​ខេ ដែល​គ្រប់គ្រង​ច្រករបៀង​ចំនួន​៣ រួមមាន​ច្រករបៀង ង៉ាំ​ដី​, ង៉ាំ​បា​ឡាង និង ង៉ាំ​បា​វ៉េ កំពុង​លួច​បើកភ្លើង​ខៀវ​ឲ្យ​មានការ​រត់ពន្ធ​ឈើ​ប្រណីត​ឆ្លងដែន​នៅ​ទីនោះ ឡើងវិញ​ដោយ​ប្រមូលប្រាក់​ពី​ក្បាល​ឡាន ដាក់​ហោប៉ៅ លែង​ខ្វល់ និង​ស្តាប់​បទបញ្ជា​ថ្នាក់​ណា​ទាំងអស់​។​ ​


ដោយឡែក​អធិការរង​ស្រុក​កែវ​សីមា រូបនេះ​ពិ​ជា​រឹងរូស​មិនបាន​យក​ត្រចៀក​ស្តាប់​បន្តិប​ន្ទួ​ច​ទេ​នូវ​បទបញ្ជា​ណែនាំ​របស់​ថ្នាក់លើ​សូម្បីតែ កិច្ចប្រជុំ​ប្រជុំ​ផ្សព្វផ្សាយ​និង​ព​ង្សឹ​ង​ការអនុវត្តន៍ បទបញ្ជា​លេខ​០២ បប ចុះ​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​សាលាខេត្ត មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៥ ដឹកនាំ​ដោយ លោក ម៉ាន សុ​គ្រី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​នៅ​សាលាខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៥​នោះ បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ចូលរួម សហ​ការណ៍​ដោយ​ម៉ឺងម៉ាត់​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ការដឹកជញ្ជូន​ឈើ​នៅតាម​ក្រវ៉ាត់​ព្រំដែន ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រករបៀង​នានា ក្នុង​ខេត្ត ឲ្យ​ខាងតែបាន​នោះ​៕ ដោយ ឦសាន​២ ​


KA-11-04-2015-38 KA-11-04-2015-37 KA-11-04-2015-36 KA-11-04-2015-35 KA-12-04-2015-07 KA-12-04-2015-13 KA-12-04-2015-12 KA-12-04-2015-14




http://khmerangkor-news.com/wp-content/uploads/2015/04/KA-11-04-2015-38.jpg
អធិការរង​ស្រុក​កែវ​សីមា ឈ្មោះ ថេ​ង កំពុង​យក​តួនាទី​ទៅ​កាង​ឲ្យ​ឈ្មួញ​រត់ពន្ធ​ឈើ​ប្រណីត​ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រក​ឡា​បាន​ខេ បាន​ជេរប្រមាថ​ចង់វាយ និង​គំរាម​ដុស​ឡាន​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​ចោល​ប្រសិន​ហ៊ាន​ថត​ឡាន​ដឹកឈើ អធិការរង​ស្រុក​កែវ​សីមា ឈ្មោះ ថេ​ង កំពុង​យក​តួនាទី​ទៅ​កាង​ឲ្យ​ឈ្មួញ​រត់ពន្ធ​ឈើ​ប្រណីត​ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រក​ឡា​បាន​ខេ បាន​ជេរប្រមាថ​ចង់វាយ និង​គំរាម​ដុស​ឡាន​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​ចោល​ប្រសិន​ហ៊ាន​ថត​ឡាន​ដឹកឈើ Reviewed by yim PH on 8:33 PM Rating: 5

Entertainment

ads
Powered by Blogger.